no-alternative title
no-alternative title
no-alternative title
no-alternative title

ការបង្ហាញវត្តមានស្មាតហ្វូន Mate 40 Series នៅខែក្រោយនេះ អាចនឹងមានចំនួនកំណត់ ពីព្រោះថា ក្រុមហ៊ុនបានកាត់បន្ថយការបញ្ជាទិញសមាសភាគចំនួនដល់ទៅ 30%

ចាប់តាំងពីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានធ្វើការហាមប្រាមទៅលើក្រុមហ៊ុន Huawei មក បានធ្វើក្រុមហ៊ុននេះ ទទួលរងនូវសម្ពាធជាច្រើន ហើយស្ថានភាពនេះគឺកាន់តែអាក្រក់ឡើងសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ នៅពេលដែលរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានធ្វើការរឹតបន្តឹងកាន់តែខ្លាំងក្លាបន្ថែមទៀតនោះ។ នៅក្នុងរយៈពេលប៉ុន្មានខែនៃការហាមប្រាមនេះ ក្រុមហ៊ុននេះ នៅតែអាចនាំចេញស្មាតហ្វូននៅក្នុងតួរលេខដ៏អស្ចារ្យ ហើយក្រុមហ៊ុននេះ ក៏បានក្លាយជាម៉ាកយីហោស្មាតហ្វូននាំមុខគេរបស់ពិភពលោកផងដែរ។ ប៉ុន្តែពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានចាប់ផ្តើមមានអារម្មណ៍ថា ខ្លួនរងការប៉ះពាល់ដោយសារតែការហាមប្រាមនេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរបាយការណ៍មួយចេញពី DigiTimes បានអោយដឹងថា ក្រុមហ៊ុន Huawei បានធ្វើការកាត់បន្ថយទៅលើការបញ្ជាទិញនូវសមាសភាគសម្រាប់ស្មាតហ្វូនត្រកូល Mate-series flagship របស់ខ្លួននោះគឺ Mate 40 និង Mate 40 Pro ដល់ទៅ 30% ផងដែរ។ នេះមានន័យថា ក្រុមហ៊ុនបច្ចេកវិទ្យានេះ រំពឹងថា នឹងមានការធ្លាក់ចុះបន្ថែមទៀតទៅលើតម្រូវការនៃស្មាតហ្វូន Flagship នាពេលខាងមុខនេះ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុននេះ ក៏ត្រូវបានហាមប្រាមមិនអោយប្រើប្រាស់នូវ Android និងការតម្លើងនូវ Apps និងសេវាកម្មជាច្រើនរបស់ Google ផងដែរនៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួន។ 

យ៉ាងណាមិញ ការដាក់ទណ្ឌកម្មថ្មីៗជាច្រើនទៀតក៏ធ្វើអោយមានការប៉ះពាល់ខ្លាំងនៅក្នុងខែនេះ ក្រុមហ៊ុននេះ នៅតែមិនអាចប្រើប្រាស់នូវបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកបាននោះទេ។ នេះមានន័យថា ក្រុមហ៊ុននេះ មិនអាចធ្វើការផលិតនូវបន្ទះឈីប Kirin chipsets ឬធ្វើការបញ្ជាទិញបន្ទះឈីបពីក្រុមហ៊ុន Qualcomm បានទេ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ត្រូវបានគេបញ្ជាក់ថា បានស្តុកទុកនូវបន្ទះឈីបជាច្រើនហើយវាអាចប្រើប្រាស់បានសម្រាប់រយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ។

មានការបញ្ជាក់ថា ស្មាតហ្វូន  Huawei Mate 40 series នឹងប្រើប្រាស់នូវបន្ទះឈីប Flagship Kirin 9000 SoC របស់ខ្លួន។ស្មាតហ្វូន Mate 40 និង Mate 40 Pro នឹងមានអេក្រង់ OLED ជាមួយនឹងការឌីស្សាញ  dual punch-hole និងអេក្រង់កម្រិត 90Hz refresh rate ផងដែរ។ ស្មាតហ្វូន Mate 40 នេះ មានអេក្រង់ទំហំ 6.5-inch Full-HD+ ខណៈពេលដែលស្មាតហ្វូន Mate 40 Pro មានអេក្រង់ទំហំ 6.78-inch Quad-HD+៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម