no-alternative title
no-alternative title
no-alternative title
no-alternative title

Toyota C-HR ឆ្នាំ 2026 មានការប្តូរឌីហ្សាញថ្មីទាំងស្រុង ហើយថែមទាំងដំណើរការដោយអគ្គិសនីសុទ្ធទៀត

នេះគឺជាឡានអគ្គិសនី Toyota C-HR ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួន នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយមកលើកនេះបានផ្លាស់ប្តូរការឌីហ្សាញថ្មីទាំងស្រុង ហើយប្រើអគ្គិសនីសុទ្ធទៀតផង។ គួររំលឹកឲ្យដឹងដែរថា Toyota C-HR ដើមឡើយគឺជាឡានប្រភេទ Crossover SUV ទ្វារ 4 ដែលមានទំហំតូចជាង និងធូរថ្លៃជាង ម៉ូដែល RAV4 ហើយមានតែជម្រើសម៉ាស៊ីនសាំង និង ប្រើប៉ុង 1 (FWD) ប៉ុណ្ណោះ ហើយក្រោយមកក៏ត្រូវ Toyota ជំនួសដោយ Toyota Corolla Cross វិញ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយឡែក សម្រាប់ឥឡូវនេះ Toyota C-HR ឆ្នាំ 2026 បានវិលត្រលប់មកវិញ ដោយប្រើគ្រោងឆ្អឹង e-TNGA Platform ដូចទៅនឹងម៉ូដែល Toyota bZ ហើយមានតែជម្រើសប្រើម៉ូទ័រ 2 និង ប៉ុង 2 (AWD) ប៉ុណ្ណោះ ដោយមានកម្លាំង 338 HP អាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 5 វិនាទីប៉ុណ្ណោះ ហើយបំពាក់កញ្ចប់អាគុយ ទំហំ 74.7 kWh ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 290 ម៉ាយ៍ ឬ 460 KM (EPA)។

វាក៏គាំទ្រជាមួយនឹងការសាកភ្លើងប្រភេទ NACS (North American Charging System) ដែលអនុញ្ញាតឲ្យវាអាចប្រើស្ថានីយសាកភ្លើង Tesla Supercharger Network បាន ហើយក៏មានបំពាក់នូវមុខងារ Battery Preconditioning Function ថ្មី ដែលជួយឲ្យការសាកភ្លើងកាន់តែមានប្រសិទ្ធិភាព ហើយវាអាចសាកភ្លើងល្បឿនលឿន ពី 10-80% ដោយប្រើពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ។

ឡាន Toyota C-HR ឆ្នាំ 2026 ថ្មីនេះ ទទួលបានការអាប់ដេតមួយចំនួន ខុសប្លែកពី Toyota bZ ជាពិសេសគឺប្រព័ន្ធជើងក្រោម ដែលត្រូវបាន Tuned យ៉ាងពិសេសសម្រាប់ម៉ូដែលនេះផ្ទាល់ តែម្តង។ Toyota C-HR ថ្មី មានគម្លាតពីកង់មុខទៅកង់ក្រោយ 2.75m និង កម្ពស់ 1.62m។

បើនិយាយពីរូបរាងវិញ ឡាន Toyota C-HR ឆ្នាំ 2026 ថ្មីនេះ មានការឌីហ្សាញកាន់តែទាន់សម័យ និងទាក់ទាញ ហើយបានបំពាក់ជាមួយនឹងសំណុំចង្កៀងមុខ LED ថ្មី ឌីហ្សាញជារាងអក្សរ C ស្រដៀងដង្កៀបក្តាម ខណៈផ្នែកខាងក្នុងរបស់វា សឹងតែដូចទៅនឹង Toyota bZ ទៅហើយ ដោយមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ 14 អ៊ីញ មកស្តង់ដារ ហើយមានកន្លែងសាកថ្មទូរសព្ទឥតខ្សែ ចំនួន 2 និង ប្រព័ន្ធភ្លើងឌីម Ambient Lighting 64 ពណ៌ ជាដើម។

ថ្វីបើក្រុមហ៊ុន Toyota មិនទាន់បានបង្ហាញតម្លៃផ្លូវការរបស់វា ប៉ុន្តែគេរំពឹងថា ឡានអគ្គិសនី Toyota C-HR ឆ្នាំ 2026 អាចមានតម្លៃចាប់ពីខ្ទង់ $35,000 ឡើងទៅ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍