Apple ត្រៀមដាក់បញ្ចូល iPhone SE 3 ដែលគាំទ្រប្រព័ន្ធសេវា 5G ក្នុងសង្វាក់ផលិតកម្មទ្រង់ទ្រាយធំឆាប់ៗនេះ

Apple បានប្រកាសចេញទូរស័ព្ទ iOS ដែលមានតម្លៃធូរថ្លៃម៉ូដែល iPhone SE Series មានចំនួនតែពីរម៉ូដែលប៉ុណ្ណោះនៅលើទីផ្សារមកទល់នឹងពេលបច្ចុប្បន្ននេះ។ ដោយម៉ូដែលដំបូងត្រូវបានប្រកាសចេញក្នុងឆ្នាំ 2016 និងម៉ូដែលទីពីរ គឺ iPhone SE 2 បានប្រកាសចេញក្នុងឆ្នាំ 2020។ យ៉ាងណាមិញក្រុមហ៊ុនបិតាបច្ចេកវិទ្យា Cupertino របស់អាមេរិកមួយនេះ ត្រូវបានប្រភពជាច្រើនបានព្យាករណ៍ថា នឹងប្រកាសចេញជំនាន់ទី 3 (iPhone SE 3) នៅឆ្នាំ 2022 ខាងមុខនេះ។ ហើយក្នុងពេលនេះមានប្រភពព័ត៌មានចុងក្រោយមួយបាននិយាយថា iPhone SE3 នឹងត្រូវដាក់បញ្ចូលនៅក្នុងសង្វាក់ផលិតកម្មទ្រង់ទ្រាយធំក្នុងពេលឆាប់ៗខាងមុខនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពរបាយការណ៍បានបញ្ជាក់ទៀតថា ក្រុមហ៊ុនផ្គត់ផ្គង់សមាសភាគផលិតជាច្រើន ពេលនេះបានរៀបចំ នាំចេញសមាសភាគបង្គុំសម្រាប់ទូរស័ព្ទ iPhone SE ជំនាន់ថ្មីនេះរួចរាល់ហើយ។ បើតាមប្រភពរបាយការណ៍មួយចំនួនដែលបានចុះផ្សាយនាពេលកន្លងមកបាននិយាយថា iPhone SE 3 នឹងរក្សាទម្រង់នៃការរចនារូបរាងដូចគ្នានឹងជំនាន់ SE2 ដដែល ឬដូច iPhone 8។ ទូរស័ព្ទ iOS កម្រិតថវិកាជំនាន់ថ្មីនេះនឹងមានអេក្រង់ទំហំ 4.7 អ៊ីញ Retina HD  LCD Display និងមានប៊ូតុងហូមស្គ្រីនដែលភ្ជាប់ជាមួយសែនស័រ Touch ID ដូចគ្នាផងដែរ។

ទូរស័ព្ទ iOS កម្រិតថវិកាជំនាន់ថ្មីនេះ នឹងបំពាក់ឈីប A15 Bionic 5G ភ្ជាប់ដោយរ៉េមទំហំ 3GB ហើយក៏អាចនឹងមានម៉ូដែល SE 3 Plus មួយទៀតដែលនឹងមានរ៉េមទំហំ 4GB។ សម្រាប់កាមេរ៉ាវិញ iPhone SE3 ក៏នឹងនៅរក្សាលែនកាមេរ៉ាក្រោយមួយគ្រាប់ទំហំ 12MP ដូចជំនាន់មុខដដែល ប៉ុន្តែ នឹងមានការបង្កើននូវសមត្ថភាពក្នុងការថតរូបរួមជាមួយមុខងារថ្មីៗមួយចំនួន។

លោក J.P. Morgan ដែលជាអ្នកវិភាគល្បីឈ្មោះមួយរូប បានព្យាការណ៍ថ្មីៗនេះថា iPhone SE ជំនាន់ថ្មីនេះ ឬ SE 3 (2022) គឺអាចនឹងទាក់ទាញអ្នកប្រើប្រាស់ទូរស័ព្ទ Android កម្រិតមធ្យមបានយ៉ាងហោចណាស់ក៏ជិត 1.4 ពាន់លាននាក់ និងអ្នកប្រើប្រាស់ iPhone ស៊េរីចាស់ៗប្រហែល 300 លាននាក់ផងដែរ។ លោក Morgan បានបន្ថែមថា iPhone SE 2022 អាចនឹងលក់ចេញបានចំនួន 30 លានគ្រឿង ហើយសម្រាប់ការនាំចេញ iPhone សរុបក្នុងឆ្នាំ 2022 អាចនឹងមានចំនួន 250 លានគ្រឿង គឺកើនឡើង 10 លានគ្រឿងធៀបនឹងឆ្នាំ 2021 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន