no-alternative title

ការលក់ដំបូងរបស់ស្មាតហ្វូន OnePlus 10 Pro នៅក្នុងរយៈពេលត្រឹម 1 វិនាទីប៉ុណ្ណោះ អាចចំណូលបាន 15.7 លានដុល្លារ

OnePlus 10 Pro គឺជាស្មាតហ្វូនជំនាន់ថ្មីមួយ ដែលបានបង្ហាញខ្លួនជាផ្លូវការណ៍កាលពីប៉ុន្មានថ្ងៃមុននេះ ហើយនៅថ្ងៃនេះ ស្មាតហ្វូនថ្មីនេះ ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ជាផ្លូវការណ៍នៅលើទីផ្សារប្រទេសចិន ជាមួយនិងលទ្ធផលគាប់ចិត្តមែនទែននៅក្នុងទីផ្សារមួយនេះ ខណៈដែលការលក់ គឺធ្វើឡើងត្រឹមពេល 1 វិនាទីតែប៉ុណ្ណោះ គឺទទួលបានចំណូល 100 លានយ៉ន់ ដែលស្មើរនឹង $15.7លានដុល្លាអាមេរិក។ ការចេញលក់ស្មាតហ្វូននេះ គឺមានតម្លៃ 4,699(~$737) សម្រាប់ទំហំ 8GB+128GB និងតម្លៃ  CNY 4,999(~$786) សម្រាប់ 8GB+256GB ខណៈដែលទំហំ 12GB+256GB មានតម្លៃ CNY 5,299(~$833)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

OnePlus 10 Pro បានបំពាក់មកជាមួយបន្ទះអេក្រង់ទំហំ 6.7 អ៊ីញជាអេក្រង់ LTPO-AMOLED 2.0 Display គាំទ្រកម្រិតបង្ហាញចេញ Quad-HD+ (1440px) និងគាំទ្រមុខងារ Adaptive Refresh rate ពី 1Hz ទៅ 120Hz តម្រូវតាមទំហំ ការប្រើប្រាស់ដើម្បីសន្សំសំចៃថាមពលថ្ម។កំពូលស្មាតហ្វូនជំនាន់ថ្មីនេះត្រូវបាន OnePlus ដាក់ឲ្យប្រតិបត្តិការនៅលើបន្ទះឈីបកំពូលជំនាន់ចុងក្រោយរបស់ Qualcomm គឺ Snapdragon 8 Gen 1 ភ្ជាប់ជាមួយរ៉េម LPDDR5 ទំហំ 8GB និង 12GB រួមជាមួយម៉េមូរីក្នុងម៉ាស៊ីន UFS3.1 ទំហំ 128GB ដល់ 256GB។ 

OnePlus 10 Pro ប្រតិបត្តិការដោយ ColorOS12.1 ដែលគាំទ្រដោយ Android 12 ចេញពីប្រអប់សម្រាប់ទីផ្សារប្រទេសចិន ប៉ុន្តែ សម្រាប់ទីផ្សារសកលត្រូវបានគេរំពឹងថា អាចនឹងប្រតិបតិការជាមួយ OxygenOS វិញ។ ហើយអ្វីដែលកាន់តែពិសេស គឺនៅលើម៉ាស៊ីន OnePlus 10 Pro ត្រូវបានក្រុមហ៊ុនបំពាក់បច្ចេកវិទ្យា Hyperboost ដើម្បីជួយសម្រួលប្រតិបត្តិការគ្រឿងម៉ាស៊ីន 10Pro ឲ្យប្រតិបត្តិការបានកាន់តែរលូនសម្រាប់ការលេងហ្គេម រួមជាមួយការបង្កើនប្រព័ន្ធការពារការឡើងកំដៅ Cooling system ប្រសើរជាងមុន 55% ថែមទៀតផង។ 

សម្រាប់ប្រព័ន្ធកាមេរ៉ាវិញ OnePlus 10 Pro ត្រូវបានដំឡើងមកជាមួយប្រព័ន្ធកាមេរ៉ាស្ទាយថ្មីខុសពីជំនាន់មុនរបស់វា ប៉ុន្តែរក្សាកញ្ចប់លែនរបស់ក្រុមហ៊ុន Hasselblad ដូចមុនដដែល ដោយក្នុងប្រព័ន្ធកាមេរ៉ាថ្មីនេះ OnePlus បានដំឡើងជាមួយសែនស័រគោលទំហំ 48MP (F/1.8) ជាសែនស័រ Sony IMX789 1/1.43" រួមជាមួយ Ultra-wide 150-degree ទំហំ 50MP ជាសែនស័រ Samsung JN1 និងសែនស័រ Telephoto 3.3X Optical-zoom ទំហំ 8MP។ ចំនែកកាមេរ៉ាសែលហ្វីវិញ គឺមានទំហំ 32MP (F/2.4) ជាសែនស័រ Sony IMX615។ ប្រព័ន្ធកាមេរ៉ា Hasselblad ថ្មីនៅលើ OnePlus 10 Pro មានគាំទ្រនូវមុខងារថ្មីហៅថា Natural Color Optimisation 2.0  ដើម្បីគណនាកម្រិតទឹកពណ៌អោយកាន់តែច្បាស់ត្រឹមត្រូវ ជាមួយមុខងារ Pro Mode 2.0 RAW Shooting ថែមទៀតផង។

OnePlus 10 Pro មានថ្មទំហំ 5,000mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនតាមរយះខ្សែចម្លង USB-C កំលាំងខ្លាំងជាងជំនាន់មុនឡើងដល់ 80W ដែលសាកបំពេញថាមពលថ្មបានលឿនជាងជំនាន់មុន 25% និងបច្ចេកវិទ្យាសាកភ្លើងដោយមិនប្រើខ្សែកំលាំង 50W Wireless Charging។ OnePlus 10 Pro មានជម្រើសពីរពណ៌ គឺពណ៌ខ្មៅ និងបៃតង។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន