ស្មាតហ្វូន Hisense H60 បែកធ្លាយនៅក្នុងប្រទេសចិនជាមួយនឹងបន្ទះឈីប 5G chip និងកាមេរ៉ាគោលទំហំ 48MP

 

ថ្មីៗនេះ អ្នកលេងអ៊ីនធឺណិតជាច្រើននៅក្នុងប្រទេសចិន បានប្រទះឃើញនូវស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុនម៉ាកយីហោ Hisense ។ ស្មាតហ្វូនម៉ូដែលថ្មីនេះ គឺមានឈ្មោះហៅថា H60 ដែលស្មាតហ្វូននេះមានបន្ទះឈីប 5G ដែលមានលក្ខណៈខុសប្លែកពីស្មាតហ្វូនម៉ូដែលផ្សេងដែលបង្ហាញខ្លួននៅក្នុងខែកុម្ភៈឆ្នាំ 2022 កន្លងទៅ។ បើតាមរបាយការណ៍របស់ ITHome នេះ បាននិយាយថា ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ ចិននេះ នឹងមានបន្ទះឈីប Zhanrui T7520 5G។ 

 

បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន H60 នេះនឹងមានលេខម៉ូដែល HNR553T ហើយស្មាតហ្វូននេះបង្ហាញខ្លួននៅលើវេបសាយ JD.com ផងដែរ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.8 inch FHD និង Periscopic Telephoto Lens ដែលមានកម្រិត 5x optical zoom និង 50x Hybrid Digital zoom ផងដែរ។ បន្ទះឈីបZhanrui T7520 chip របស់ស្មាតហ្វូន H60 នេះគឺអាចប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Snapdragon 765G SoC ។ ប្រសិនបើនេះជាការពិតមែននោះ សមត្ថភាពរបស់ស្មាតហ្វូននេះពិតជាខ្លាំងក្លាផងដែរ។ សម្រាប់ Zhanrui T7520 នេះគឺប្រើប្រាស់នូវ  6nm EUV និង  4x ARM Cortex A76 cores និង  4x ARM Cortex A55 cores ហើយវាមានក្រាហ្វិកកាតARM Mali G57 GPU ។ សម្រាប់ម៉េមូរីនោះគឺមានរ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB។

ស្មាតហ្វូននេះមានអេក្រង់ទំហំធំដល់ទៅ 6.81 អ៊ីង ជាប្រភេទកញ្ចក់ LCD បង្ហាញចេញបានជាមួយនឹងល្បឿន 60Hz refresh rate និងកាមេរ៉ាខាងមុខទំហំ 8-Megapixel។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 48 Megapixel, 8 Megapixel telephoto lens និង 2 Megapixel depth។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5,000mAh ជាមួយនឹងបច្ចេកវិទ្យា 18W Fast Charging និងប្រព័ន្ធប្រតិបត្តិការ Android 11 OS៕

 

ព័ត៌មានពាណិជ្ជកម្ម