Redmi Note 11T Pro+ នឹងបំពាក់នូវបច្ចេកវិទ្យាសាក 120W Fast Charging ហើយនិងប្រើប្រាស់បន្ទះឈីប Surging P1 ថែមទៀតផង

ក្រុមហ៊ុន Xiaomi ត្រូវបានគេដឹងថា បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Redmi Note 11T Series របស់ខ្កួននៅប្រទេសចិននាថ្ងៃស្អែកនេះហើយ ដែលស្មាតហ្វូននេះមានបីម៉ូដែលរួមមាន ដូចជា Redmi Note 11T, 11T Pro និង 11T Pro+។ នៅមុនការនបង្ហាញខ្លួនចូលមកដល់ នៅថ្ងៃនេះ ក្រុមហ៊ុននេះ ក៏មានការចែករំលែកនូវព័ត៌មានខ្លះៗរបស់ស្មាតហ្វូននេះផងដែរ ក្នុងនោះក៏មានការបញ្ជាក់ពីថាមពល និងបច្ចេកវិទ្យសាកបញ្ចូលភ្លើងផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Redmi បានប្រកាសថា សម្រាប់ម៉ូដែលធំជាងគេនៅក្នុងចំណោមស្មាតហ្វូននេះ គឺ Redmi Note 11T Pro+។ ហើយស្មាតហ្វូននេះ នឹងបំពាក់នូវបន្ទះឈីបដែលអភិវឌ្ឍន៍ដោយខ្លួនឯង Surging P1 សម្រាប់ជំនួយដល់ ការសាកបញ្ចូលថាមពលបានលឿនផងដែរ។ បន្ថែមពីនេះមានការបញ្ជាក់ទៀតថា ស្មតហ្វូនថ្មី នឹងមានការបំពាក់នូវ កម្លាំងសាក 120W fast charging ថែមទៀតផង។ នៅក្នុងនោះក្រុមហ៊ុននេះក៏បានផ្តោសំខាន់ទៅលើសុវត្ថិភាព និងការការពារថាមពលថ្មផងដែរ ដោយថែមទាំងនិយាយថា ថ្មនេះ នឹងអាចទ្រទ្រង់បានជាមួយនិងសីតុណ្ហភាព ត្រជាក់បានដល់ទៅ 10°C និងប្រើប្រាស់ USB Type-C ជាមួយនិងបច្ចេកវិទ្យា Platinum coating សម្រាប់ការពារ សំណើមថែមទៀត។ 

ក្រុមហ៊ុន Redmi បានបន្ថែមថា Note 11T Series នឹងមានអាវក្រោះការពារទឹក IP53 សម្រាប់ការពារទឹក និង ធូលីផងដែរ ជាពិសេសស្មាតហ្វូននេះក៏មានការពារដោយកញ្ចក់ Gorilla Glass សម្រាប់អេក្រង់ថែមទៀត។  Redmi Note 11T Pro+ នឹងមានអេក្រង់ទំហំ 6.6-inch ល្បឿន 144Hz បង្ហាញចេញបានកម្រិត FHD+ IPS LCD និងមានការគាំទ្រដោយបច្ចេកវិទ្យា LTPS technology ជាមួយខ្នាត 20.5:9 screen aspect ratio និងទ្រទ្រង់នូវ DC dimming support ថែមទៀតផង។

ស្មាតហ្វូនថ្មីនេះ ដំណើរកាលើបន្ទះឈីប MediaTek’s Dimensity 8100 5G ដែលផលិតដោយក្រុមហ៊ុន TSMC ជាមួយស្ថាបត្យកម្ម 4nm និងប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 64MP ISOCELL GW1 របស់ក្រុមហ៊ុន Samsung ដែលមានទំហំ Sensor 1/1.72 ជាមួយនិងកម្រិត 1.6μm pixel ដែលជួយពន្លឺអោយការថតរូបបានកាន់តែអស្ចារ្យ ក្នុងពេលថតពេលរាត្រី។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន