តោះមកមើលវីដេអូបើកប្រអប់លើកដំបូងរបស់ Apple iPhone 13 Pro Max ពណ៌ទឹកមាសដ៏ស្រស់ឆើតឆាយទាំងអស់គ្នា!

គិតមកទល់ថ្ងៃនេះ Apple បានប្រកាសចេញ iPhone 13 Series បានរយះពេល 8 ថ្ងៃមកហើយ ប៉ុន្តែ មិនទាន់មាន iPhone 13  ម៉ូដែលណាមួយត្រូវបានគេយកមកបើកប្រអប់បង្ហាញផ្ទាល់នៅឡើយទេ ទើបតែពេលនេះមានឆាណែលយូធូបមួយឈ្មោះថា SalimBaba Technical បានធ្វើវីដេអូបើកប្រអប់ iPhone 13 Pro Max ដែលមានពណ៌ទឹកមាសជាលើកដំបូង។ ដូចគ្នានឹងឆ្នាំមុនដែរដោយនៅក្នុងប្រអប់របស់ iPhone 13 Pro Max គឺមិនមានឆ្នាំងសាក និងកាសខ្សែនោះទេ គឺមានតែខ្សែសាកប្រភេទ USB-C ទៅ Lightning ជាមួយនឹងម្ជុកចាក់ជើងស៊ីមកាត រួមនឹងឯកសារណែនាំការប្រើប្រាស់តែប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យើងដឹងរួចហើយថា Apple iPhone 13 Series បាននឹងកំពុងរៀបចំនាំចេញទៅកាន់ដៃអតិថិជនក្រោយពីបានបើកឲ្យធ្វើការបញ្ជាទិញលើកដំបូងកាលពីថ្ងៃសុក្រទី 17 ខែកញ្ញា សបា្តហ៍មុននេះ ហើយការនាំចេញដល់ដៃអតិថិជនលើកដំបូងត្រូវបានគេដឹងថានៅថ្ងៃទី 24 កញ្ញា ខាងមុខនេះ ហើយការដាក់ឲ្យធ្វើការបញ្ជាទិញលើកទីពីរគឺនឹងធ្វើឡើងនៅថ្ងៃទី 01 ខែតុលា និងការនាំចេញលើកទីពីរគឺនៅថ្ងៃទី 08  ខែតុលា ឆ្នាំ 2021។

ដូច្នេះចង់ដឹងថា iPhone 13 Pro Max ពណ៌ទឹកមាសដ៏ស្រស់ឆើតឆាយនេះមានភាពទាក់ភ្នែកកម្រិតណា តោះទស្សនាវីដេអូបើកប្រអប់លើកដំបូងខាងក្រោមនេះទាំងអស់គ្នា៖

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន