no-alternative title
no-alternative title

បន្ទះអេក្រង់ iPhone 13 Pro Max ទទួលបានពិន្ទុវាយតម្លៃគុណភាពខ្ពស់កម្រិត A+ ពីស្ថាប័ន DisplayMate

បើគិតមកទល់នឹងពេលនេះ iPhone 13 Pro Max រួមនឹងសមាជិកក្នុងជំនាន់របស់របស់វាបានបង្ហាញខ្លួនជាផ្លូវការណ៍អស់រយះពេលជាង 2 សប្តាហ៍ហើយ ហើយទូរស័ព្ទ iOS ជំនាន់ថ្មីនេះក៏បានធ្លាក់ទៅដល់ដៃរបស់អ្នកប្រើប្រាស់រួចរាល់ហើយដែរ និងបានកំពុងចេញលក់នៅលើទីផ្សារប្រទេសជាច្រើនទៀតនៅទូទាំងពិភពលោក។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាការពិតណាស់បើទោះបីជាទូរស័ព្ទ Apple iOS ជំនាន់ថ្មីនៅរក្សាទម្រង់នៃការរចនារូបរាងខាងក្រៅដូចគ្នាស្ទើរតែទាំងស្រុងជាមួយជំនាន់ iPhone 12 Series ដែលចេញកាលពីឆ្នាំទៅក្តី ប៉ុន្តែ Apple បានធ្វើការដុសខាត់បន្ថែមទៅលើចំនុចមួយចំនួន រួមទាំងដាក់បញ្ចូលនៅបច្ចេកវិទ្យាថ្មីៗមួយចំនួនផងដែ រដូចជាប្រព័ន្ធកាមេរ៉ា កំលាំងម៉ាស៊ីន ទំហំថ្ម បច្ចេកវិទ្យាសាកថ្ម ប្រព័ន្ធប្រតិបត្តិការ និងបន្ទះអេក្រង់ជាដើម។ ហើយជាមួយគ្នានេះដែរក៏មានស្ថាប័នមួយចំនួនបានធ្វើការវាយតម្លៃទៅលើគុណភាពផលិត និងផ្នែកពិសេសៗមួយចំនួនដែលមាននៅលើ iPhone 13 Series ផងដែរ តួរយ៉ាងដូចជាពេលនេះអីចឹងស្ថាប័នវាយតម្លៃទៅលើគុណភាពអេក្រង់ស្មាតហ្វូនឈ្មោះថា DisplayMate បានធ្វើការវាយតម្លៃទៅលើគុណភាពអេក្រង់របស់បងធំ iPhone 13 Pro Max។

បើតាមការវាយតម្លៃរបស់ DisplayMate បានផ្តល់ពិន្ទុគុណភាពអេក្រង់របស់ iPhone 13 Pro Max ក្នុងកម្រិតខ្ពស់គឺ A+ ដែលជាពិន្ទុអេក្រង់ស្មាតហ្វូនគុណភាពខ្ពស់បំផុត។ ចំនុចពិសេសរបស់បន្ទះអេក្រង់ iPhone 13 Pro Max គឺផ្តល់ឲ្យនូវគុណភាពកម្រិតទឹកពណ៌ និងកម្រិត Contrast ខ្ពស់បំផុត។ ជាងនេះទៅទៀតអេក្រង់របស់ 13 Pro Max នៅគាំទ្រនូវបច្ចេកវិទ្យាទឹកពណ៌ sRGB និង DCI-P3 ផងដែរ ដែលធ្វើឲ្យគុណភាពក្នុងការបង្ហាញចេញបានច្បាស់ល្អបំផុត។

សូមបញ្ជាក់ថាបន្ទះអេក្រង់ LTPO-OLED ដែលបំពាក់នៅលើ iPhone 13 Pro និង 13 Pro Max ត្រូវបាន Apple ហៅថា Super Retina XDR OLED។ បន្ទះអេក្រង់ទូរស័ព្ទ iOS ទាំងពីរនេះគាំទ្រល្បឿន refresh rate 120Hz ProMotion និងមានឆកអេក្រង់តូចជាងជំនាន់មុន។ បន្ថែមពីនេះអេក្រង់ iPhone 13 Pro ទាំងពីរផ្តល់នូវកម្រិតពន្លឺ 1,000nits ដល់ 1,200nits គាំទ្រមាតិកាវីដេអូ HDR10 ជាមួយបច្ចេកវិទ្យា Dolby Vision និង True-tone color ព្រមទាំងស្រោបការពារដោយកញ្ចក់ Ceramic Shield ថែមទៀតផង។ បន្ទះអក្រង់របស់ iPhone 13 Series មានទំហំ 6.1 អ៊ីញ និងអេក្រង់របស់ iPhone 13 Pro Max មានទំហំ 6.7 អ៊ីញ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍