ស្មាតហ្វូន iQOO Z5x នឹងវេចខ្ចប់ជាមួយនិងអេក្រង់ទំហំ 6.85 អ៊ីង ហើយនិងមានល្បឿន 120Hz Refresh Rate

iQOO ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន vivo នឹងប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន iQOO Z5x នៅប្រទេសចិនថ្ងៃស្អែកនេះហើយ។ យោងតាមរបាយការណ៍កន្លងមកបានបង្ហាញថា ស្មាតហ្វូន Z5x ថ្មីនេះ បំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 778G ដូចគ្នាជាមួយនឹងស្មាតហ្វូន iQOO 5 ដែលបានប្រកាសចេញកលាពីកញ្ញាកន្លងទៅនេះ។ នៅថ្ងៃនេះ ក្រុមហ៊ុនបានទម្លាយចេញនូវផ្ទាំងផ្សព្វផ្សាយសម្រាប់ស្មាតហ្វូននេះហើយ ដោយមានការបញ្ជាក់យ៉ាងច្បាស់ពីសមត្ថភាពអេក្រង់របស់ស្មាតហ្វូនថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់ iQOO Z5x នឹងមានការរចនាជាមួយនឹងអេក្រង់ Waterdrop notch display ជាមួយនឹងកម្រ៉ាស់ស្តើង។ ហើយក្រុមហ៊ុននេះក៏បានបញ្ជាក់ច្បាស់ថា អេក្រង់ស្មាតហ្វូននេះ នឹងមានការទ្រទ្រង់ជាមួយនឹងល្បឿន120Hz refresh rate និង 240Hz Touch Sampling Rate ផងដែរ។ បន្ថែមពីនេះ ស្មាតហ្វូន Z5x ក៏និងមានការតម្លើងជាមួយបន្ទះត្រជាក់ចំនួន 5 បន្ទះ ដើម្បីជួយអោយដំណើរការស្មាតហ្វូនមានភាពរលូន ហើយអ្វីដែលរឹតតែពិសេសស្មាតហ្វូននេះក៏មានបំពង់បំភាយកំដៅទៀតផង។ 

បន្ថែមពីនេះ ស្មាតហ្វូននេះ ថែមទាំងមានបំពាក់នូវសិនស័រចំនួន 6 គ្រាប់ ដែលមានសមត្ថភាណជួយអោយរក្សាកំដៅស្មាតហ្វូនអោយនៅតែត្រជាក់ បើទោះបីជាអ្នកប្រើប្រាស់លេងហ្គេមដែលមានក្រាហ្វិកធំៗក៏ដោយ។ ស្មាតហ្វូន iQOO Z5x នឹងមានទ្រទ្រង់នូវ Wi-Fi 6 connectivity។ សូមជំរាបថា កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន iQOO ក៏មានការបង្ហាញថា Z5x នឹងដំណើរការជាមួយ Dimensity 900 ហើយនឹងមានថ្មទំហំ 5,000mAh។ ស្មាតហ្វូននេះ នឹងកាមេរ៉ាទំហំ 50-Megapixel dual-camera system ហើយនិងមានពណ៌ Lens Black, Fog Sea White និង Sandstone Orange។ 

ជាមួយគ្នានេះ បើតាមរបាយការណ៍កន្លងមក គឺមានការ iQOO Z5x នឹងមានអេក្រង់ LCD ទំហំ 6.85 អ៊ីងមានសមត្ថភាពបង្ហាញចេញបាននៅក្នុងកម្រិត FHD+ Display ហើយនិងមានរ៉េមទំហំ 12GB និងមានមេម៉ូរីទំហំ 256GB។ ស្មាតហ្វូននេះ មានកាមេរ៉ាមុខទំហំ 8-Megapixel Selfie Camera និងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android 11 OS ព្រមទាំងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកកម្លាំង 44W rapid charging។ ស្មាតហ្វូននេះមានតួខ្លួនទំហំ 163.95 x 75.30 x 8.5mm និងមានទម្ងន់ 169 grams.

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន