no-alternative title

បន្ទះឈីប Apple M1 Pro និង M1 Max ដែលប្រើនៅលើ MacBook Pros ជំនាន់ថ្មីមានសមត្ថភាពខ្លាំងជាងជំនាន់មុនកម្រិតណា!

កំពូលឈីប MacBook Pros ជំនាន់ថ្មីត្រូវបាន Apple ប្រកាសចេញផ្លូវការណ៍ដែលមានជម្រើសពីរស៊េរីគឺ Apple M1 Pro និង M1 Max។ បន្ទះឈីបកំពូលជំនាន់ថ្មីនេះត្រូវបាន Apple ផលិតឡើងដោយឈរលើប្រព័ន្ធ ARM-based System-On-a Chip (SOCs) ដែល Apple បានអះអាងថា មានកំលាំង CPU ខ្លាំងជាងជំនាន់ M1 ចេញកាលពីខែវិច្ឆិកាឆ្នាំ 2020 ដល់ទៅ 70%។ បន្ទះឈីប MacBook Pro ជំនាន់ថ្មីទាំងពីរស៊េរីនេះត្រូវបានក្រុមហ៊ុនផលិតឡើងតាមគន្លងស្តង់ 5nm ប្រើនូវប្រព័ន្ធ Neural Engine ដែលមាន 16-core ដូចគ្នា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ល្បឿន GPU នៅលើស៊េរី M1 Pro ត្រូវបាន Apple អះអាងថា មានល្បឿនដំណើរការលឿនជាង GPU នៅលើ M1 ដល់ទៅ 2 ដង ខណៈនៅលើ M1 Max គឺមានល្បឿនខ្លាំងជាងដល់ទៅ 4 ដងឯណោះ។ GPU នៅលើ M1 Pro មានចំនួន 16-core មានល្បឿនប្រតិបត្តិការខ្លាំងជាង 8-core GPU ដែលប្រើនៅលើម៉ាស៊ីនកុំព្យូទ័រ Notebook បច្ចុប្បន្ន។

បន្ទះឈីបស៊េរីថ្មីនេះមាន CPU កម្រិត 10-core ដែល Apple បញ្ជាក់ថា មានល្បឿនដំណើរការខ្លាំងជាង 1.7 ដង ព្រមទាំងប្រើថាមពលតិចជាងដល់ទៅ 70% ទៀតផងបើធៀបនឹង CPU 8-Core របស់ Notebook។ Apple M1 Pro គាំទ្រជាមួយរ៉េមទំហំធំបំផុតដល់ 32GB ជាមួយកម្រិតល្បឿន Bandwidth 200GB/s និងមាន 33.7 billion transistors។

ចំនែកស៊េរី Apple M1 Max វិញគឺមានអង្គ CPU កម្រិត 10-core ដូចស៊េរី M1 Pro ដែរ ប៉ុន្តែ បានបង្កើនកម្រិត GPU ឡើងដល់ 32-Core និងមាន 57 billion Transistors។ កំពូលឈីប MacBook Pro ជំនាន់ថ្មីដ៏ខ្លាំងក្លានេះគាំទ្រជាមួយរ៉េមបានដល់ទំហំ 64GB ជាមួយកម្រិតល្បឿន Bandwidth ឡើងដល់ 400GB/s។ Apple បាននិយាយអួតថា M1 Max របស់ខ្លួនគឺមានលទ្ធភាពអូសល្បឿនដំណើរការបានលឿនរហ័សជាង M1 Pro ដល់ទៅ 70% និងលឿនជាងស៊េរី M1 ដល់ទៅ 3.5 ដងឯណោះ។ ដូច្នេះមានន័យថា M1 Max គឺជាបន្ទះឈីបដ៏មានឥទ្ធិពលបំផុតដែល Apple មិនធ្លាប់បានផលិតឡើង។ 

ហើយបើធៀបនឹង GPU នៅលើម៉ាស៊ីនកុំព្យូទ័រយួរដៃប្រភេទ Compact Pro និង PC Laptop គឺ M1 Max មានល្បឿនដំណើរការខ្លាំងជាង ប៉ុន្តែ ប្រើថាមពលតិចជាងដល់ទៅ 40%។ ស្របពេលជាមួយគ្នាដែរ Apple ក៏បានបញ្ជាក់ថា M1 Max ជំនាន់ថ្មីរបស់ខ្លួនគឺគាំទ្រកំលាំងភ្លើងក្រោម 100W។ បន្ថែមពីនេះ Apple បានអះអាងទៀតថា បន្ទះឈីប M1 Max ដែលប្រើនៅលើម៉ាស៊ីន MacBook Pro ជំនាន់ថ្មី គឺអាចដំណើរការក្នុងការ render វីដេអូនៅលើកម្មវិធី Final Cut Pro បានលឿនជាងជំនាន់ MacBook Pro 13-inch ដែលប្រើឈីប M1 បានដល់ទៅ 13 ដង និងល្បឿន transcode ProRes Video Compressor លឿនជាង MacBook Pro 16-inch ជំនាន់មុនដល់ទៅ 10 ដងផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន