ការនាំចេញស្មាតហ្វូនរបស់ប្រទេសវៀតណាម មានការធ្លាក់ចុះ 28% នៅត្រីមាសទី 3 ឆ្នាំ 2021 នេះបើធៀបទៅនឹងឆ្នាំមុន

យោងតាមការសិក្សាស្រាវជ្រាវទៅលើទីផ្សារស្មាតហ្វូននៅក្នុងប្រទេសវៀតណាម ត្រូវបានគេមើលឃើញ មានការធ្លាក់ចុះ 28% សម្រាប់ត្រីមាសទី 3 នៅក្នុងឆ្នាំ 2021 នេះបើធៀបទៅនឹងឆ្នាំមុន។ ការធ្លាក់ចុះនេះ ត្រូវបានគេបញ្ជាក់ថា គឺដោយសារតែមេរោគកូវីដ 19 ដែលធ្វើអោយមានការរឹតបន្តឹងយ៉ាងច្រើននៅក្នុងទីក្រុងធំៗដែលធ្វើអោយមានកង្វះទៅលើកម្លាំងពលកម្ម និងការបិទនូវហាងជាច្រើនផងដែរ។ ក្នុងនោះក៏បណ្តាលមកពីកង្វះបន្ទះឈីបរបស់ពិភពលោកផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា កាលពីខែកក្កដាកន្លងទៅនេះ ទីផ្សាររបសប្រទេសវៀតណាមនេះ គឺដំណើរការបានយ៉ាងល្អ ប៉ុន្តែសម្រាប់ខែក្រោយៗ មកគឺមានបញ្ហាដោយសារតែការរាតត្បាតនៃមេរោគកូវីដដែលបណ្តាលអោយមានការធ្លាក់ចុះ។ សម្រាប់ក្រុមហ៊ុនដែលទទួលបាននូវចំណាត់ល្អនោះ គឺក្រុមហ៊ុន Samsung មានចំណែកទីផ្សារបានចំនួន 49% នៅក្នុងត្រីមាសទី 3 ឆ្នាំ 2021 នេះ។ ស្មាតហ្វូនដែលលក់ដាច់ខ្លាំងជាងគេនោះគឺ  Galaxy A12, Galaxy A03s និង Galaxy A22 ។

ក្រុមហ៊ុន OPPO គឺបានជាប់ចំណាត់ថ្នាក់លេខ 2 ដែលមានចំណែកទីផ្សារចំនួន 19% ហើយវាមានការពេញនិយមខ្លាំងទៅលើស្មាតហ្វូនត្រកូល A Series។ ក្រុមហ៊ុន Xiaomi និង vivo គឺជាប់លេខ 3 និងលេខ 4 ដែលមានចំនែកទីផ្សារចំនួន 13% និង 8% រៀងគ្នាផងដែរ។ សម្រាប់ក្រុមហ៊ុន Xiaomi ស្មាតហ្វូន Redmi Series នេះ គឺមានការជម្រុញទៅលើការលក់យ៉ាងខ្លាំងក្លា ខណៈពេលដែលក្រុមហ៊ុន vivo គឺមានការជម្រុញចេញពីស្មាតហ្វូនត្រកូល Y Series៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន