OPPO A17 បំពាក់នូវបន្ទះឈីប Helio G35 និងមានមេរ៉ាទំហំ 50MP ចេញលក់ក្នុងតម្លៃ 130 ដុល្លារ

នៅថ្ងៃនេះ ក្រុមហ៊ុន OPPO បានប្រកាសសម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី ដែលជាស្មាតហ្វូនលំដាប់ថវិកាស្ថិតក្នុងត្រកូល A-Series ម៉ូដែល OPPO A17។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការឌីស្សាញស្អាតមែនទែនដោយថែមទាំងបំពាក់នូវកាមេរ៉ាក្រោយចំនួន 2 គ្រាប់ ដែលស្ថិតនៅក្នុងម៉ូឌុលផ្សេងគ្នាទៀតផង។ ស្មាតហ្វូននេះមានអេក្រង់រាបស្មើរ និងខ្នងក្រោយរាបស្មើរដូចគ្នា។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន OPPO A17 មានអេក្រង់ទំហំ 6.56-អ៊ីងប្រភេទ LCD display បង្ហាញចេញបានកម្រិត HD+ និងមាល្បឿន 60Hz refresh rate។ នៅលើអេក្រង់នេះ គឺមានការប្រើប្រាស់មុខងារ 100% DCI-P3 color gamut ផងដែរ។  ស្មាតហ្វុននេះ ប្រើនូវបន្ទះឈីប MediaTek Helio G35 និងមានរ៉េមទំហំ 4GB ហើយនិងអង្គចងចាំទំហំ 64GB។ សម្រាប់ការថតរូបវិញ ស្មាតហ្វូននេះ មានកាមេរ៉ាក្រោយភ្លោះ ដោយកាមេរ៉ាមេមានទំហំ 50MP f/1.8 និងគ្រាប់ទីពីរមានទំហំ 2MP depth sensor ខណៈដែលកាមេរ៉ាមុខមានទំហំ 5MP f/2.2 សម្រាប់ការថតសែកហ្វី ដែលមានភ្ជាប់នូវមុខងារ fixed focus ថែមទៀត។ ជាមួយគ្នានេះនៅលើកាមេរ៉ាគោល ក៏មានការបំពាក់នូវមុខងារ AI, 360 degrees Fill Light, Portrait Retouching, HDR ផងដែរអ

ស្មាតហ្វូន OPPO A17 មានថ្មទំហំ 5000mAh និងមានមុខងាររ extend battery life រួមនឹង Super Power Saving Mode ហើយនិង Super Nighttime Standby ទៀតផង។ សម្រាប់ Software វិញ គឺរត់ជាមួយ Android 12 ផ្អែកលើ ColorOS 12.1 និងមុខងារការពារទឹក IPX4 water resistance ហើយរន្ធ USB-C ផងដែរ។ ស្មាតហ្វូន OPPO A17 មានពីរពណ៌ គឺ Lake Blue និង Midnight Black ហើយនិងចេញលក់នៅក្នុងប្រទេសម៉ាឡេស៊ី តម្លៃ MYR599 ( roughly $130) ខណៈដែលសឹង្ហបូរីទើបតែមានការបញ្ជាទិញតែប៉ុណ្ណោះ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន