លេចធ្លាយតម្លៃរបស់ស្មាតហ្វូន OPPO A17 មុនការបង្ហាញវត្តមាននៅលើទីផ្សារឥណ្ឌាខែក្រោយ!

ថ្មីៗនេះ OPPO ទើបតែប្រកាសចេញនូវស្មាតហ្វូនលំដាប់ថវិការបស់ខ្លួនម៉ូដែល OPPO A17 នៅក្នុងប្រទេសម៉ាឡេស៊ី។ ស្មាតហ្វូននេះ ត្រូវបានគេទម្លាយថា នឹងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌាឆាប់ៗនេះ ខណៈដែលពេលនេះ ក៏មានការលេចធ្លាយនូវតម្លៃមុនការបង្ហាញវត្តមានវត្តមានជាផ្លូវការនៅទីនោះហើយ។ យោងតាមរបាយការណ៍ចេញពី 91mobiles ដែលបានដកស្រង់ចេញពីអ្នកទម្លាយ Sudhanshu Ambhore នោះ គឺបានបញ្ចេញនូវតម្លៃរបស់ស្មាតហ្វូននេះ OPPO A17 នេះហើយ គឺមានតម្លៃ Rs 12,499 សម្រាប់ទំហំ 4GB+64GB។ 

បើតាមការបញ្ជាក់កន្លងមក បានអោយដឹងថា OPPO A17 មានអេក្រង់ទំហំ 6.56-អ៊ីងបង្ហាញចេញបានកម្រិត HD+ LCD display និងមានល្បឿនអេក្រង់ 60Hz refresh rate ហើយអេក្រង់នេះ ក៏មានការគាំទ្រដោយមុខងារ DCI-P3 color gamut ថែមទៀតផង។ អេក្រង់នេះ គឺជាប្រភេទអេក្រង់ water-drop notch និងមានគែមជុំវិញអេក្រង់មានកម្រ៉ាស់ក្រាស់។ ស្អាតហ្វូននេះបំពាក់នូវបន្ទះឈីប MediaTek Helio G35 និងមានការអមដណើរជាមួយរ៉េមទំហំ 4GB និងអង្គចងចាំទំហំ 64GB។

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះផ្នែករូបភាពវិញស្មាតហ្វូននេះមានកាមេរ៉ាក្រោយ 2 គ្រាប់ ដោយកាមេរ៉ាមេមានទំហំ 50MP f/1.8 និងគ្រាប់ទីពីរមានទំហំ 2MP depth sensor។ សម្រាប់កាមេរ៉ាមុខមានទំហំ 5MP f/2.2 fixed-focus unit។ សម្រាប់កាមេរ៉ាមេនៅលើស្មាតហ្វូននេះ គឺមានតម្លើងមកជាមួយនូវមុខងារ AI, 360-degree Fill Light, Portrait Retouching, HDR រួមនិងមុខងារថ្មីៗជាច្រើនទៀត។ OPPO A17 មានថ្មទំហំ 5000mAh មានការគាំទ្រនូវមុខងារ Super Power Saving Mode និង Super Nighttime Standby ផងដែរ។ ស្មាផតហ្វូននេះរត់នៅលើ Android 12 ផ្អែកជាមួយស្បែក ColorOS 12.1 និងមានអាវក្រោះការពារទឹកកំពប់ប្រភេទ IPX4 water resistance ថែមទៀតផង។ សម្រាប់ប្រព័ន្ធសុវត្ថិភាព គឺប្រើប្រាស់ការស្កែនម្រាមដៃនៅចំហៀងតួ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន