ថ្មីៗនេះ ក្រុមហ៊ុន Meizu ទើបតែប្រកាសចេញនូវផលិតផលថ្មីចេញពីម៉ាកយីហោរបស់ខ្លួន Lifeme ដែលបង្ហាញអំពីជីវិត Lifestyle របស់ក្រុមហ៊ុននេះ។ ផលិតផលថ្មីនេះ មានឈ្មោះហៅថា Lifeme Smart Camera Pro នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិនហើយ។ បើមើលទៅលើការឌីស្សាញនោះ កាមេរ៉ា Lifeme Smart Camera Pro របស់ក្រុមហ៊ុន Meizu នេះគឺជាឧបករណ៍តូចមួយដែលមានតួខ្លួនពណ៌ខ្មៅហើយនិងមានភ្ជាប់ជាមួយនឹង Clip សម្រាប់ភ្ជាប់ជាមួយនឹង frame នៃអេក្រង់បាន។
កាមេរ៉ា Lifeme Smart Camera Pro ត្រូវបានក្រុមហ៊ុនដាក់អោយប្រើប្រាស់នូវសេនស័រ 48-Megapixel Sony IMX581 Sensor ដែលមានការទ្រទ្រង់នូវ Pixel binning ជាមួយនឹងកម្រិត 107° wide angle view និងទ្រទ្រង់នូវកម្រិតភាពច្បាស់ 4K ល្បឿន 30fps។ បន្ថែមពីនេះទៀតនោះ សេនស័រនេះ ក៏មានការប្រើប្រាស់នូវ ISP ខ្ពស់ជាមួយនឹង 3A image Processing Algorithm ដែលពង្រឹងទៅលើគុណភាពនៃការថតរូបភាពផងដែរ។
សម្រាប់សមត្ថភាពរបស់សិនស័រនេះ គឺមាន 6 Professional Optical Lenses ជាមួយនឹង 42 Layersanti Glare Coating ផងដែរ។ កាមេរ៉ា Smart Camera Pro នេះមាន 4 Microphone Array ដែលអាចចាប់សំឡេងបានដល់ទៅ 7 ម៉ែត្រ និង 360° Audio Capture ផងដែរ។ កាមេរ៉ា Meizu Lifeme Smart Camera Pro នេះ បង្ហាញខ្លួននៅក្នុងប្រទេសចិន ជាមួយនិងតម្លៃ 699 Yuan ឬ 97 ដុល្លារអាមេរិក៕