iPhone 14 បានចាប់ផ្តើមផលិតនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Pegatron នៅប្រទេសឥណ្ឌាហើយ

យោងតាមព័ត៌មានរបស់ Bloomberg ចេញផ្សាយថ្មីនៗនេះ បានអោយដឹងថា ក្រុមហ៊ុនរបស់តៃវ៉ាន់ Pegatron បានចាប់ផ្តើមដំណើរការផលិតទូរស័ព្ទ iPhone 14 Series នៅក្នុងប្រទេសឥណ្ឌាហើយ ខណៈដែលក្រុមហ៊ុន Apple ក៏មានគម្រោងនៅក្នុងការផលិត 50% មកកាន់ប្រទេសឥណ្ឌានៅត្រឹមឆ្នាំ 2025។ សម្រាប់សង្វាក់ផលិតកម្មនេះ គឺអាចនាំចេញសម្រាប់តែទីផ្សារមួយតែប៉ុណ្ណោះ។ កន្លងមក JPMorgan បានអ្នកវិភាគថា ក្រុមហ៊ុន Apple នឹងធ្វើការផលិត  iPhone 14 នៅទីនេះ អោយបាន 5% ត្រឹមដំណាច់ឆ្នាំ 2022។ 

គួរបញ្ជាក់ថា Apple បានចាប់ផ្តើមផលិត iPhone ជាលើកដំបូងនៅប្រទេសឥណ្ឌានេះ គឺនៅឆ្នាំ 2017 ហើយសម្រាប់ផលិតផលដំបូងគេនោះ គឺជាម៉ូដែល iPhone SE។ ទាក់ទងនឹងព័ត៌មាននេះ កាលពីខែមករាកន្លងទៅ ក្រុមហ៊ុន Apple បានប្រកាសចាប់ផ្តើមផលិត iPhone 13 នៅក្នុងប្រទេស ហើយនៅពេលនេះ គឺមានក្រុមហ៊ុន Foxconn និងក្រុមហ៊ុន Wistron ជាអ្នកដែលទទួលបានសិទ្ធិបានផលិត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ក្រុមហ៊ុន Apple បានប្រកាសចាប់ផ្តើមផលិត iPhone 14 models នៅក្នុងប្រទេសនេះ តាំងតែពីថ្ងៃទី 24 ខែកញ្ញាមកម្លេះ ហើយនេះគឺជាលើកដំបូងហើយដែលក្រុមហ៊ុននេះផលិតស្មាតហ្វូនម៉ូដែលថ្មីភ្លាមៗនៅទីនេះ។ បើនិយាយពីប្រទេសឥណ្ឌា ក៏មិនខុសពីប្រទេសចិននោះទេ ដោយប្រទេសនេះ បានជាប់ជាទីផ្សារស្មាតហ្វូនធំលំដាប់ទីពីររបស់ពិភពលោក ដូច្នេះ ការសម្រេចចិត្តរបស់ Apple នៅពេលនេះ គឺអាចនិយាយបានថា គឺជាឱកាសមួយដែលល្អបំផុត។

យោងតាមរបាយការណ៌ថ្មីបាននិយាយថា ក្រុមហ៊ុន Foxconn ដែលជាដៃគូដ៏ធំបំផុតរបស់ក្រុមហ៊ុន Apple នេះ គឺជាអ្នកទទួលខុសត្រូវទៅលើការផលិត iPhone នៅរោងចក្ររបស់ខ្លួននៅក្បែរទីក្រុង Chennai ខណៈដែលក្រុមហ៊ុន Pegatron ដែលជាដៃគូរថ្មីនេហ គឺមានរោងចក្រនៅក្នុងរដ្ឋ Tamil Nadu និងមានបុគ្គលិកសរុបប្រមាណជា 7,000 នាក់។ រោងចក្រនេះក៏ធ្លាប់បានផលិតនូវ iPhone 12 ផងដែរ កាលពីដើមឆ្នាំនេះ។ Bloomberg បានបន្ថែមថា Tata Group ដែលជាក្រុមហ៊ុននាំគេនៅក្នុងប្រទេសឥណ្ឌា ក៏បានចាប់ដៃគូរផ្គត់ផ្គត់ជាមួយក្រុមហ៊ុន Wistron ផងដែរ។ គេសង្ឃឹមថា ដៃគូរទាំងពីរនេះ នឹងក្លាយជាអ្នកផលិត iPhone ថ្មីមួយទៀតនៅប្រទេសឥណ្ឌា។ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy S25 នឹងប្រើបច្ចេកវិទ្យា AI ដើម្បីជួយបង្កើនអាយុកាលប្រើប្រាស់នៃថាមពលថ្ម

Samsung Galaxy S25 នឹងប្រើបច្ចេកវិទ្យា AI ដើម្បីជួយបង្កើនអាយុកាលប្រើប្រាស់នៃថាមពលថ្ម

ដោយ ប៉េងលីន
Geely Galaxy E5 រថយន្តអគ្គិសនី Compact Electric SUV ស៊េរីថ្មី សាកពេញម្តង អាចបើកបរបាន 2,000 គីឡូម៉ែត្រ

Geely Galaxy E5 រថយន្តអគ្គិសនី Compact Electric SUV ស៊េរីថ្មី សាកពេញម្តង អាចបើកបរបាន 2,000 គីឡូម៉ែត្រ

ដោយ ប៉េងលីន
Rolls-Royce Cullinan ជំនាន់ទីពីរឆ្នាំ 2025 បានបង្ហាញវត្តមានផ្លូវការណ៍ជាមួយការបំពាក់ម៉ាស៊ីន V12-twin Turbo

Rolls-Royce Cullinan ជំនាន់ទីពីរឆ្នាំ 2025 បានបង្ហាញវត្តមានផ្លូវការណ៍ជាមួយការបំពាក់ម៉ាស៊ីន V12-twin Turbo

ដោយ ប៉េងលីន
Nio នឹងចេញលក់រថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃខ្ទង់ 30,000 អឺរ៉ូនៅទីផ្សារអឺរ៉ុបក្នុងឆ្នាំ 2025

Nio នឹងចេញលក់រថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃខ្ទង់ 30,000 អឺរ៉ូនៅទីផ្សារអឺរ៉ុបក្នុងឆ្នាំ 2025

ដោយ ប៉េងលីន
រថយន្តជំនាន់ថ្មី  BYD Qin L DM-i នឹងបង្ហាញខ្លួននៅលើទីផ្សារនៅថ្ងៃទី 29 ឧសភា ជាមួយតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

រថយន្តជំនាន់ថ្មី BYD Qin L DM-i នឹងបង្ហាញខ្លួននៅលើទីផ្សារនៅថ្ងៃទី 29 ឧសភា ជាមួយតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
iPhone 17 Pro Max នឹងបំពាក់នូវរ៉េមទំហំ 12GB ជាមួយនឹង Dynamic Island តូចជាងមុនបន្តិច

iPhone 17 Pro Max នឹងបំពាក់នូវរ៉េមទំហំ 12GB ជាមួយនឹង Dynamic Island តូចជាងមុនបន្តិច

ដោយ ប៉េងលីន