no-alternative title

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅក្នុងការការផ្លាស់ប្តូរដ៏អស្ចារ្យនៃបច្ចេកវិទ្យា នៅពេលនេះ ក្រុមហ៊ុន EHang ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន (eVTOL) បានប្រកាសអំពីការដាក់ដំណើរការនូវតាក់ស៊ីហោះបាន EH216-S របស់ខ្លួននៅលើហាងអនឡាញក្នុងប្រទេសចិនហើយ ដែលមានដូចជា ក្រុមហ៊ុន Alibaba និង Taobao marketplace។ តាក់ស៊ីហោះថ្មីនេះ គឺមានការបង្ហាញខ្លួនជាមួយនឹងតម្លៃដល់ទៅ 2.39 លានយ៉ន់ (US$ 332,000 ដុល្លារ)។ វត្តមាន តាក់ស៊ីហោះ EH216-S នេះ គឺបញ្ជា់ពីការ ធ្វើបដិវត្តទៅលើវិស័យដឹកជញ្ជូននៅក្នុងក្រុង ហើយនេះ ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងយុគសម័យនរតាក់ស៊ីដឹកអ្នកដំណើរស្វ័យប្រវត្តិនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាក់ស៊ីហោះ EH216-S របស់ក្រុមហ៊ុន EHang នេះ ទទួលបាននូវការចាប់អារម្មណ៍ និងការសាទរយ៉ាងខ្លាំងក្លា ហើយវាក៏មានការតេស្តជោគជ័យដល់ទៅ 42,000 ដង នៅក្នុងប្រទេសដល់ទៅ 14 ថែមទៀតផង។ អ្វីដែលគួរអោយកត់សម្គាល់នោះ EH216-S គឺជាក្លាយជាតាក់ស៊ីហោះបានដំបូងបំផុតរបស់ពិភពលោក ដែលទទួលបាននូវសញ្ញាបត្រ Type Certificate និង Standard Airworthiness Certificateចេញពីស្ថាប័ន Civil Aviation Administration of China (CAAC) ដែលផ្តោតទៅលើប្រព័ន្ធសុវត្ថិភាពរបស់វាថែមទៀតផង។

 

ការបង្ហាញវត្តមាននៃតាក់ស៊ីហោះបាន EH216-S នៅលើ Taobao ស្របទៅតាមយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន  EHang ដើម្បីចូលទៅកាន់ទីផ្សារដែលមានការរីកចម្រើនទៅលើដំណោះស្រាយនៃការហោះហើរនៅក្នុងទីក្រុងនេះ។ ជាមួយនឹងតម្លៃដល់ទៅ US$410,000 នេះ អ្នកទិញសម្រាប់ទីផ្សារអន្តរជាតិគឺនៅថ្ងៃទី 1 ខែមេសានេះ ខណៈពេលដេលក្រុមហ៊ុន EHang ក៏ត្រៀមខ្លួនក្នុងការពង្រីកនៅក្នុងទីផ្សារសកលផងដែរ។ 

 

លោក Hu Huazhi ដែលជាស្ថាបនិក អគ្គនាយក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន EHang បានបង្ហាញនូវការជឿជាក់យ៉ាងខ្លាំងទៅលើតាក់ស៊ីហោះ EH216-S នេះ ទទួលបាននូវវិញ្ញាបនបត្រទទួលស្គាល់ទៅលើគុណភាពរួចហើយ។ ការសម្រេចបាននូវសមិទ្ធិផលនេះ គឺបានបង្ហាញអំពីការកើនឡើងទៅលើតម្រូវការ និងការកើនឡើងទៅលើប្រាក់ចំណេញរបស់វា ខណៈពេលដែលត្រីមាសទី 3 នេះ មានការកើនឡើងដល់ទៅ 260.9% នៅក្នុងរយៈពេលដូចគ្នាទៅនឹងឆ្នាំ 2022 ។ 

 

លក្ខណៈពិសេសរបស់តាក់ស៊ីហោះបាន EH216-S គឹមានការបើកបានល្បឿនដល់ទៅ 130 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាក៏នឹងមានការបង្កើនល្បឿនបានលឿនដល់ទៅ 100km/h និងកម្រិតកម្ពស់អតិបរិមាដល់ទៅ 3000 ម៉ែត្រ។ ជាមួយនឹងការធ្វើដំនើរបានដល់ទៅ 30km និងហោះបានដល់ទៅ 25 នាទីនោះ គឺត្រូវការការសាកថ្មដល់ទៅ120 នាទី ហើយតាក់ស៊ីហោះ EH216-S នេះ អាចផ្តល់នូវភាពងាយស្រួល និងមិនអាចផ្ទឹមបាននោះទេសម្រាប់អ្នកធ្វើដំណើរនៅក្នុងទីក្រុង។

ការធ្វើពាណិជ្ជកម្មទៅលើតាក់ស៊ីហោះនៅលើ Taoboa នេះ គឺបានបង្ហាញអំពីយុគសម័យថ្មីការចល័តនៅក្នុងវិស័យហោះហើរនៅក្នុងទីក្រុង ហើយក៏ស្របទៅនឹងយុទ្ធសាស្រ្តរបស់ប្រទេសចិនសម្រាប់ឧស្សាហកម្មដែលកំពុងតែមានការរីកចម្រើននេះ។ ជាមួយនឹងខេត្តចំនួន 20 ដែលផ្តោតទៅលើការអភិវឌ្ឍសម្រាប់សេដ្ឋកិច្ចនៅមានកម្រិតទាបនៅឡើយនោះ តាក់ស៊ីហោះ EH216-S នេះ របស់ក្រុមហ៊ុន EHang នេះគឺផ្តោតទៅលើការច្នៃប្រឌិតខ្ពស់ និងការរៀបចំឡើងវិញទៅលើអនាគតនៃការដឹកជញ្ជូនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន