no-alternative title

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

 ខណៈពេលដែលការមកដល់នៃរថយន្តស៊េរីថ្មីម៉ាក Kia K4 នៅថ្ងៃទី 27 ខែមេសាខាងមុខនោះ នៅពេលនេះក្រុមហ៊ុនធ្វើការបង្ហាញរូបរាងនៃការឌីស្សាញផ្នែកខាងក្រៅ

និងផ្នែកខាងក្នុង។ បើមើលទៅលើការឌីស្សាញរូបរាងរបស់ Kia K4 ហាក់មិនសូវជាខុសគ្នាពីម៉ូដែល Kia K3 ដែលបានបង្ហាញវត្តមានកាលពីឆ្នាំ 2023 ប៉ុន្មានទេ ប៉ុន្តែ Kia បានបញ្ជាក់ថា K4 គឺមានការបន្ថែមនូវលក្ខណៈឌីស្សាញថ្មីឲ្យមើលទៅកាន់តែមានភាពប្រណិត បែបរចនាបថរយន្តនាពេលអនាគត។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

យ៉ាងណាមិញសម្រាប់លក្ខណៈសម្បត្តិបច្ចេកទេសដែលប្រើនៅរថយន្តស៊េរីថ្មីរបស់ Kia មួយនេះមិនត្រូវបានបង្ហាញលម្អិតនោះទេ។ បើតាមប្រភព Kia K4 នឹងមានម៉ូដែលប្រើប្រាស់ម៉ាស៊ីនចំហេះក្នុង ឬ ICE រួមជាមួយប្រព័ន្ធអគ្គិសនីសម្រាប់ការចេញលក់នៅទីផ្សារសកល។ បើតាមរូបភាពដែលបានបង្ហាញចេញមកនេះ ឃើញថា ការឌីស្សាញរបស់ Kia K4 ត្រូវបានរចនាឡើងជាមួយប្រភេទរថយន្ត Compact Sedan ជាមួយការឌីស្សាញចង្កៀងខាងមុខស្រដៀងនឹងមុខរបស់ខ្លារខិន (Tiger Face)។

ចំណុចពិសេសបំផុតនៃផ្នែកខាងក្រៅរបស់ Kia K4 គឺទ្វារខាងក្រោយ និងការរចនាបែប C-Pillar។ ដោយបង្អួចខាងក្រោយមានការកាត់បញ្ឈរ ហើយតំបន់បង្អួចសំខាន់មួយផ្សេងទៀតត្រូវបានដកចេញពីទ្វារខាងក្រោយ។ នៅលើដៃទ្វារខាងក្រោយរបស់ Kia K4 ត្រូវបានរចនាបែប "លាក់ជិត ឬ Hidden Handle Door" ផងដែរ ដែលនេះ គឺជាការរួមបញ្ចូលគ្នាជាមួយនឹងរចនាប័ទ្មបែបរថយន្ត fastback ដែលមើលទៅហាក់បីដូចជាទ្វារទាំងពីរគឺមានដៃទ្វារតែមួយ។

អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Kia Global Design លោក Karim Habib បាននិយាយថា “រាល់វណ្ឌវង្ក នៃខ្សែកោង និងព័ត៌មានលម្អិតរបស់ K4 ត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ និងត្រូវបានបង្កើតឡើងដើម្បីប្រកាន់ខ្ជាប់នូវទស្សនវិជ្ជានៃការរចនារបស់ក្រុមហ៊ុន Kia ដោយប្រើនៅភាសារចនា Opposites United ដែលនាំមកនូវផ្ទៃខាងមុខនៃរថយន្តប្រកបដោយភាពស្រស់ស្អាត និងព័ត៌មានលម្អិតផ្នែកបច្ចេកវិទ្យានៅក្នុងដ៏អស្ចារ្យ។ ដោយគ្រប់ផ្នែកទាំងអស់នៃ Kia K4 ត្រូវបានគិតគួរយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីឲ្យរថយន្តថ្មីនេះមើលទៅប្រកបដោយប្រណិតភាព និងទំនើបភាព។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្នុងវិញ យើងឃើញថាមានបំពាក់នូវអេក្រង់វែងនៅលើ Dashboard ប្រព័ន្ធកំនត់ម៉ាស៊ីនត្រជាក់ ប្រអប់លេខនៅកណ្តាល ថតសម្រាប់ដាក់កែវទឹកធំចំនួនពីរ កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ និងការរចនាដៃចង្កូតរាងអក្សរ D ដោយមានការបំពាក់នូវប៊ូតុងបញ្ជាមុខងារជាច្រើនថែមទៀតផង។ រថយន្តទំនើបស៊េរីថ្មី Kia K4 នឹងបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 27 ខែមេសា ឆ្នាំ 2024 នៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្តនៅទីក្រុងញ៉ូយ៉ក New York Auto Show ដូចមនេះ គុណសម្បត្តិ និងប្រព័ន្ធបច្ចេកវិទ្យាលម្អិតរបស់រថយន្តស៊េរីថ្មីនេះនឹងត្រូវបង្ហាញលម្អិតនៅថ្ងៃនោះហើយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន