no-alternative title

realme GT 6 នឹងមានបន្ទះឈីប Snapdragon 8s Gen 3 និងមានថាមពលថ្មទំហំ 5,500mAh

ក្រុមហ៊ុន realme ត្រូវគេរាយការណ៍ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនថ្មី realme GT Neo 6 Series របស់ខ្លួននៅក្នុងទីផ្សាររបស់ប្រទេសចិន។ ស្មាតហ្វូន GT Neo 6 SE និង GT Neo 6 នេះ នឹងមានបន្ទះឈីប Snapdragon 7+ Gen 3 ហើយនិង Snapdragon 8s Gen 3 រៀងគ្នា។ សម្រាប់ស្មាតហ្វូនម៉ូដែល SE នៅមិនទាន់ទម្លាយនៅឡើយទេ ប៉ុន្តែស្មាតហ្វូន GT Neo 6 នេះ នឹងមានលេខកូដហៅថា RMX3850។ យោងតាមពាក្យចចាមអារ៉ាមជាច្រើនថ្មីៗនេះ ក៏មានការនិយាយថា សម្រាប់ Version សកលរបស់ស្មាតហ្វូន GT Neo 6 គឺមានលេខកូដហៅថា RMX3851 ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះ នៅក្នុងការអភិវឌ្ឍថ្មីនេះ លេខកូដ RMX3851 បានបង្ហាញខ្លួននៅលើ Database នៃវិញ្ញាបនបត្រ SDPPI នៅក្នុងប្រទេសឥណ្ឌូនេស៊ីរួចហើយ។ ស្មាតហ្វូនថ្មីនេះ អាចនឹងមានឈ្មោះផ្សេងនៅក្នុងទីផ្សារសកលផងដែរ។ ដូចអ្វីដែលបានឃើញនៅក្នុងរូបភាពនេះ បញ្ជីនៃវិញ្ញាបនបត្រ SDPPI នៃលេខកូដ realme RMX3851 នេះ គឺបញ្ជាក់ថា នេះគឺជាស្មាតហ្វូន realme GT 6 នៅពេលដែលបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី។ 

ក្រៅពីវិញ្ញាបនបត្រ SDPPI នេះ ស្មាតហ្វូននេះ ក៏ទទួលបាននូវការអនុម័តចេញពី FCCនិង CB ថែមទៀតផង។ ស្មាតហ្វូន realme GT 6 នេះ នឹងដំណើរការនូវ realme UI 5.0 និងទ្រទ្រង់នូវ SuperVOOC fast charging ប៉ុន្តែនៅមិនទាន់មានបញ្ជាក់អំពីកម្រិតនៃការសាកថ្មនៅឡើយទេ។ វិញ្ញាបនបត្រទាំង 2 នេះ ថែមទំាងបានបង្ហាញថាស្មាតហ្វូន realme GT 6 នេះនឹងមានថាមពលថ្ម 2,680mAh (rated value) dual-cell ។ យ៉ាងណាមិញ នៅក្នុងបញ្ជីរបស់ FCC នេះ បានបញ្ជាក់ថាវាមានទំហំ 2,750mAh។ ស្មាតហ្វូននេះ នឹងមានថាមពលសរុបចំនួន 5,500mAh dual-cell ។ នៅក្នុងវិញ្ញាបនបត្រ FCC វិញ បានបង្ហាញថា ស្មាតហ្វូន realme GT 6 នេះ មានវិមាត្រ 162x75.1x8.6mm និងទម្ងន់ 199g។

ស្មាតហ្វូនលេខកូដ RMX3851 នេះ ក៏បានបង្ហាញខ្លួននៅលើ Geekbench និង AnTuTu ផងដែរ។ នៅលើបញ្ជីនេះ មានការទម្លាយថា ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Snapdragon 8s Gen 3 រ៉េម 16GB និងប្រព័ន្ធប្រតិបត្តិការ Android 14 ។ នៅលើ AnTuTu នោះ ស្មាតហ្វូននេះ មានពិន្ទុ 1,846,775 ។ ស្មាតហ្វូននេះ ក៍ទទួលបាននូវការអនុម័តនៅក្នុងប្រទេសឥណ្ឌា និងអ៊ឺរ៉ុបដែលមានការបញ្ជាក់ថាស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើនទៀតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

ដោយ ប៉េងលីន
ក្រុមហ៊ុន BYD បង្ហាញនូវរថយន្តស្ព័រម៉ូដែលថ្មី Yangwang U7 នៅក្នុងព្រឹត្តិការណ៌ Beijing Auto Show 2024

ក្រុមហ៊ុន BYD បង្ហាញនូវរថយន្តស្ព័រម៉ូដែលថ្មី Yangwang U7 នៅក្នុងព្រឹត្តិការណ៌ Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន