រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

BYD Ocean Network បានបញ្ចេញវីដេអូខ្លីមួយដែលបង្ហាញពីរថយន្ត Sedan ស៊េរីថ្មីរបស់ខ្លួនម៉ូដែលើ Seal 06 DM-i ដែលនឹងមកដល់នៅមុនការបង្ហាញខ្លួនជាផ្លូវការនៅឯពិព័រណ៍រថយន្តក្រុងប៉េកាំងប្រចាំ ឆ្នាំ 2024។ រថយន្តអគ្គិសនីស៊េរីថ្មី Seal 06 DM-i ស៊េរីថ្មីនេះ គឺមានសែននៃការឌីស្សាញដូចគ្នានឹងសមាជិកគ្រួសារ Ocean Net Family របស់ BYD ដែរ ដោយផ្នែកក្បាលខាងមុខមានការឌីស្សាញរាងស្លីមប៊ឺតជាមួយអំពូលចង្កៀងរាង Sharp Headlights និងផ្នែកចំហៀងមានការឌីស្សាញបែប Fastback និងផ្នែកខាងក្រោយមានរចនាជាមួយស្តុបរាងអក្សរ C កាច់ចូលក្នុងភ្ជាប់ដោយខ្សែអំពូល LE ក្រហមកាត់ពីម្ខាងទៅម្ខាង យ៉ាងទាក់ទាញ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយបើតាមការចុះបញ្ចីពីស្ថាប័ន Ministry of Industry and Information Technology ក្នុងប្រទេសចិន បានបង្ហាញថា BYD Seal 06 DM-i មានប្រវែងបណ្តោយខ្លួន  4,830mm X ទទឹង 1,875mm X កម្ពស់ 1,495mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រវែង 2,790mm។ ដែលទំហំវិមាត្រនេះ គឺប្រហាក់ប្រហែលគ្នានឹងម៉ូដែល BYD Qin L ដែរ។ BYD Seal 06 DM-i នឹងប្រើនូវម៉ាស៊ីនទំហំ 1,498ml (1.5L) ដែលអាចផលិតកំលាំងបាន 74kW និងអាចជាន់ល្បឿនលឿនបំផុត Top Speed បានដល់ 180km/h។ 

រថយន្តស៊េរីថ្មីមួយនេះត្រូវបានគេដឹងថា មានកញ្ចប់អាគុយដែលអាចកាន់សម្រាប់ការបើកបរដោយប្រើថាមពលអាគុយអគ្គិសនីសុទ្ធ បានបើកបានចំងាយផ្លូវ 90km ហើយចំពោះកម្រិតនៃការស៊ីសាំងវិញ គឺទាបបំផុតត្រឹម 3.98 លីត្រ ប៉ុណ្ណោះ ក្នុងចំងាយផ្លូវ 100km។ ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិលម្អិត យើងរងចាំតាមដានទាំងអស់គ្នានៅថ្ងៃនៃការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show នាពេលខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម