no-alternative title

បែកធ្លាយរូបភាពថ្មីបង្ហាញថា Motorola Edge 50 Ultra នឹងភ្ជាប់ជាមួយនូវកាមេរ៉ា Periscope Zoom

បន្ទាប់ពីការបែកធ្លាយជាច្រើនទៅលើស្មាតហ្វូន Motorola Edge 50 Pro និង Edge 50 Fusion រួចមក នៅថ្ងៃនេះ មានការបែកធ្លាយនូវស្មាតហ្វូនទី 3 នៃត្រកូលនេះថែមទៀតហើយ នោះគឺស្មាតហ្វូន Edge 50 Ultra ដែលនេះ គឺជាម៉ូដែលមានលក្ខណៈសម្បត្តិកំពូលជាងគេនៅក្នុងចំណោស្មាតហ្វូនថ្មីៗទាំងនេះ។ ស្មាតហ្វូន Motorola Edge 50 Ultra នេះ ត្រូវបានគេរាយការណ៌ថា នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 3 ខែមេសាខាងមុខនេះ ខណៈដែលស្មាតហ្វូន Edge 50 Fusion ក៏អាចនឹងមានវត្តមាននៅក្នុងការប្រកាសបង្ហាញខាងមុខនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ រូបភាពរបស់ស្មាតហ្វូន Edge 50 Ultra នេះ ក៏មានការបញ្ជាក់នូវកាលបរិច្ឆេទនៅថ្ងៃទី 3 ខែមេសានេះផងដែរ។ ផ្អែកលើរូបភាពនេះ មានន័យថា ស្មាតហ្វូនទាំង 3 នេះនឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះហើយ។ សូមជំរាបថា ព្រឹត្តិការណ៍នៅថ្ងៃទី 3 ខែមេសានេះ គឺនឹងធ្វើឡើងនៅថ្ងៃពុធ ខណៈពេលដែលកាលបរិច្ឆេទកាលមុនអាចនឹងក្លាយជារឿងមិនពិតនោះទេ។

 

ស្មាតហ្វូន Edge 50 Ultra ត្រូវបានគេទម្លាយថា នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 8s Gen 3 SoC ដែលប្រភេទម៉ូដែល 'lite' version គឺមានបន្ទះឈីប Snapdragon 8 Gen 3 បង្ហាញខ្លួនកាលពីឆ្នាំមុន។ ស្មាតហ្វូន Edge 50 Ultra នេះ នឹងមានកាមេរ៉ា3 គ្រាប់នៅខាងក្រោយ ដែលកាមេរ៉ាគោលមានទំហំ 50MP និងគ្រាប់ទីពីរប្រើឡែន 12mm ultrawide ហើយនិងនិងគ្រាប់ទីបីប្រើឡែន 72mm Periscope គាំទ្រជាមួយនឹងការហ៊្សូម 3x optical zoom។ បន្ថែមពីនេះ នៅកាមេរ៉ានេះ ក៏មានបំពាក់នូវ Laser Autofocus និង Multiple-LED Flash ផងដែរ។ ស្មាតហ្វូននេះ មាន 3 ពណ៌គឺ Light Beige, Black និង Peach Fuzz។ 

ស្មាតហ្វូននេះ គឺមានអេក្រង់ Touchscreen ជាមួយនឹងគែមកោងដ៏ស្រស់ស្អាត។ ស្មាតហ្វូន Edge 50 Ultra នេះ នឹងដំណើរការនូវស្បែក Android ថ្មីដែលមានឈ្មោះហៅថា Hello UI ហើយនឹងអាចអាប់ដេតប្រព័ន្ធ Android បានដល់ទៅ 3 ជំនាន់ថែមទៀតផង។ ស្មាតហ្វូន Edge 50 Ultra នេះ មាចនឹងមានតម្លៃ $999 នៅក្នុងសហរដ្ឋអាមេរិក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
ក្រុមហ៊ុន BYD បង្ហាញនូវរថយន្តស្ព័រម៉ូដែលថ្មី Yangwang U7 នៅក្នុងព្រឹត្តិការណ៌ Beijing Auto Show 2024

ក្រុមហ៊ុន BYD បង្ហាញនូវរថយន្តស្ព័រម៉ូដែលថ្មី Yangwang U7 នៅក្នុងព្រឹត្តិការណ៌ Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

ដោយ ប៉េងលីន