no-alternative title

ថេប្លេតថ្មី Apple iPad Pro និង iPad Air អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភាខាងមុខនេះហើយ!

យោងតាមពាក្យចចាមអារ៉ាមជាច្រើនបាននិយាយពីផលិតផលថ្មីរបស់ក្រុមហ៊ុន Apple ខណៈដែលថេប្លេត iPad Proនិង iPad Air មកដល់ពេលនេះ នៅមិនទាន់ទម្លាយនៅឡើយទេ។ បើតាមការបែលធ្លាយនៅពេលនេះ គឺមានការទម្លាយថា ថេប្លេតថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះហើយ។ ថេប្លេត iPad Pro នេះ នឹងមានអេក្រង់ OLED ដែលការផ្លាស់ប្តូរនេះត្រូវបានគេនិយាយថា គឺជាប្រវត្តិសាស្រ្តហើយដែលក្រុមហ៊ុន Apple អាចនឹងផ្តល់នូវទំហំអេក្រង់ចំនួន 2 សម្រាប់ iPad Air នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា មកដល់ពេលនេះ គឺមានរយៈពេលជាង 1 ឆ្នាំកន្លះហើយ គិតចាប់តាំងពីការប្រកាសនូវថេប្លេត iPad Pro ហើយក៏ជារយៈពេលដ៏វែងបំផុតនៃប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Apple នៅក្នុងការបញ្ចេញនូវថេប្លេតថ្មីទៅលើទីផ្សារផងដែរ។ ប្រភពខាងលើនេះបន្តថា ការប្រើប្រាស់នូវអេក្រង់ OLED នឹងធ្វើអោយថេប្លេតនេះ កាន់តែមានភាពស្តើងក្នុងការប្រើប្រាស់បំផុត។

 

មួយវិញទៀតសម្រាប់ការផលិតទ្រង់ទ្រាយធំ អាចនឹងមានការកើនឡើងផងដែរ។ ក្រុមហ៊ុននេះ បានរំពឺងថា ការលក់នូវថេប្លេតនេះ នឹងជួយបង្កើនទៅលើចំណែកទីផ្សាររបស់ខ្លួនឡើងវិញ បន្ទាប់ពីកាលពីឆ្នាំមុននេះ ក្រុមហ៊ុននេះ មានការធា្លក់ចុះ 25% ដែលខុសប្លែកពីរាល់ដង ដែល iPad គឺជាកាដូដ៏ពេញនិយមសម្រាប់រដូវឈប់សម្រាក។ 

សម្រាប់វត្តមានរបស់ iPad Pro នេះ គឺមានបំពាក់នូវបន្ទះឈីប M3 ហើយក៏មានការឌីស្សាញរូបរាងថ្មីជាមួយនឹង Magic Keyboard និង Apple Pencil ដែលអាចទ្រទ្រង់ក្នុងការប្រើប្រាស់បានជាមួយនឹង Vision Pro headset ថែមទៀតផង។ ថេប្លេត iPad Air នេះ នឹងមានបន្ទះឈីបថ្មី និងអេក្រង់ទំហំដល់ទៅ 12.9-អ៊ីង។ បើតាមគម្រោងដំបូងរបស់ក្រុមហ៊ុន Apple គឺ នឹងបង្ហាញនូវថេប្លេតថ្មីនៅចុងខែមីនានេះហើយ ប៉ុន្តែដោយសារតែក្រុមហ៊ុននេះ នៅមិនទាន់បញ្ចប់ទៅលើផ្នែក software ដែលជាហេតុផលបណ្តាលអោយមានការពន្យារពេល។ មួយវិញទៀត អេក្រង់ OLED អាចនឹងមានភាពស្មុគស្មាញក្នុងការផលិតផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
ក្រុមហ៊ុន BYD បង្ហាញនូវរថយន្តស្ព័រម៉ូដែលថ្មី Yangwang U7 នៅក្នុងព្រឹត្តិការណ៌ Beijing Auto Show 2024

ក្រុមហ៊ុន BYD បង្ហាញនូវរថយន្តស្ព័រម៉ូដែលថ្មី Yangwang U7 នៅក្នុងព្រឹត្តិការណ៌ Beijing Auto Show 2024

ដោយ ប៉េងលីន
រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

ដោយ ប៉េងលីន