no-alternative title
no-alternative title

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

នៅពេលនេះ Huawei Pura 70 Series បានបង្ហាញវត្តមានជាផ្លូវការហើយ។ បន្ទាប់ពីការដាក់លក់ប៉ុន្មានថ្ងៃមក ស្មាតហ្វូនម៉ូដែលថ្មីនេះ គឺមានតម្រូវការខ្ពស់បំផុត។ ដូចគ្នាជាមួយនិងម៉ូដែល Huawei Mate 60 series អញ្ចឹងដែរ ស្មាតហ្វូនទាំងអស់នេះ គឺនឹងមានការបំពាក់នូវបច្ចេកវិទ្យា 5G ដូចៗគ្នា។ សម្រាប់ម៉ូដែល Pro ដែលមានដូចជា Pura 70 Pro, Pura 70 Pro+ និង Pura 70 Ultra ត្រូវបានគេមើលឃើញថា មានការបំពាក់នូវបច្ចេកវិទ្យាថ្មីមួយដែលខុសពីម៉ូដែល Pura 70។ បច្ចេកវិទ្យាថ្មីនេះ មានឈ្មោះថា Huawei NearLink ដែលមានសមត្ថភាពខ្ពស់ និងធ្វើការនៅលើបច្ចេកវិទ្យាឥតខ្សែរ និងនិងមានរយៈចម្ងាយឆ្ងាយជាង Bluetooth ថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរបថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវបច្ចេកវិទ្យាថ្មី NearLink នេះ។ ក្រុមហ៊ុនបានបញ្ជាក់ថា បច្ចេកវិទ្យាថ្មីនេះ គឺដំណើរការនៅលើប្រព័ន្ធ Bluetooth និង Wi-Fi ផ្តល់នូវសមត្ថភាពនៃការភ្ជាប់ទំនាក់ទំនងបានរលូប និងសន្សំសំចៃបានច្រើនបំផុត។ បច្ចេកវិទ្យាថ្មីនេះ ក៏នឹងធ្វើការជាមួយ HarmonyOS នៅលើស្មាតហ្វូននេះផងដែរ។ ក្រុមហ៊ុនបន្តថា បច្ចេកវិទ្យាថ្មីនេះ មានសមត្ថភាពអាចសន្សំងថាមពលថ្មបាន 60% ប្រៀបធៀបជាមួយនិង wireless ស្តង់ដារ ហើយនិងមានល្បឿនលឿនជាង 6 ដង ហើយនិងមានសមត្ថភាពតភ្ជាប់លឿនជាង 10 ដង ប្រៀបធៀបជាមួយនិង wireless ស្តង់ដារ។

ជាមួយនិងបច្ចេកវិទ្យាថ្មីនេះ នៅលើវិបសាយផ្លូវការក្រុមហ៊ុន Huawei បានបង្ហាញថា មានស្មាតហ្វូនមួយចំនួនហើយ ដែលបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នេះ ដោយម៉ូដែលទាំងនេះមានដូចជា Huawei Mate 60 series, Huawei Pocket 2, Pura 70 Pro, Pura 70 Pro+ និង Pura 70 Ultra ប៉ុណ្ណោះ។ សម្រាប់ម៉ូដែល Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យានេះនោះទេ។ ថ្មីៗនេះមានការជជែកគ្នានេះពីរឿងនេះ ហើយក៏មានការបញ្ជាក់ថា Huawei Pura 70 គឺមិនមានការប្រើប្រាស់នូវបច្ចេកវិទ្យានេះទេ។ 

Huawei Pura 70 គឺជាម៉ូដែលថ្មីមួយដែលត្រូវបានក្រុមហ៊ុនបំពាក់នូវបន្ទះឈីប Kirin 9000S1 ដែលជាជំនាន់ថ្មី Kirin 9000S។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.6-អ៊ីងបង្ហាញចេញទំហំ 2760×1256 pixel OLED screen, គាំទ្រនូវល្បឿន 1Hz-120Hz LTPO adaptive refresh rate។ ស្មាតហ្វូននេះមានកាមេរ៉ា 3 គ្រាប់ នឹងមានកាមេរ៉ាគោលមានទំហំ 50MP និងទំហំ 12MP periscope telephoto គាំទ្រការហ៊្សូម 5x optical zoom និងមានមុខងារ OIS ហើយនិងមួយគ្រាប់ទៀទមានទំហំ 13MP ultrawide។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 13MP។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន Epson ប្រារព្ធខួបលើកទី 50 នៃម៉ាកសញ្ញា បន្តពង្រីកវិសាលភាពនៅកម្ពុជា ជាមួយដំណោះស្រាយអាជីវកម្មដ៏ទូលំទូលាយ

ក្រុមហ៊ុន Epson ប្រារព្ធខួបលើកទី 50 នៃម៉ាកសញ្ញា បន្តពង្រីកវិសាលភាពនៅកម្ពុជា ជាមួយដំណោះស្រាយអាជីវកម្មដ៏ទូលំទូលាយ

ដោយ ប៉េងលីន
BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

ដោយ ប៉េងលីន
MG នឹងនាំយកឡានភីកអាប់ PHEV ថ្មីមកប្រជែងជាមួយ Ford Ranger និង BYD Shark 6 នៅប្រទេសអូស្រ្តាលីឆាប់ៗនេះហើយ

MG នឹងនាំយកឡានភីកអាប់ PHEV ថ្មីមកប្រជែងជាមួយ Ford Ranger និង BYD Shark 6 នៅប្រទេសអូស្រ្តាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Ford Bronco នៅចិន អាចប្រែកាយជាឡានទៅជាផ្ទះចល័តបាន ដោយចុចប៊ូតុងតែមួយប៉ុណ្ណោះ

ឡានអគ្គិសនី Ford Bronco នៅចិន អាចប្រែកាយជាឡានទៅជាផ្ទះចល័តបាន ដោយចុចប៊ូតុងតែមួយប៉ុណ្ណោះ

ដោយ ប៉េងលីន
Nissan កំពុងធ្វើការលើរថយន្ត Hybrid off-road SUV ថ្មីដើម្បីឆ្លើយតបនឹង Toyota 4Runner

Nissan កំពុងធ្វើការលើរថយន្ត Hybrid off-road SUV ថ្មីដើម្បីឆ្លើយតបនឹង Toyota 4Runner

ដោយ ប៉េងលីន
CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

ដោយ ប៉េងលីន