no-alternative title

មុខងារ AI Editing នៅលើ Huawei Pura 70 Series អាចធ្វើការលុបចោលនូវផ្នែកនៃសម្លៀកបំពាក់បាន

នៅពេលនេះ AI បាននឹងកំពុងតែក្លាយជាមុខងារដ៏សំខាន់ក្នុងការប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនក្នុងឆ្នាំ 2024 នេះ ជាពិសេសទៅលើការថតរូបភាព និងវីដូអូ។ បើមើលទៅលើមុខងារនេះ ឃើញថា អ្នកប្រើប្រាស់ អាចធ្វើការលុប Object ពីលើរូបភាពដែលលោកថតបាន តាមរយៈនៃបច្ចេកវិទ្យា AI ថ្មី ហើយនិងការកែប្រែទៅលើរូបភាពនេះបានថែមទៀតផង។ នៅពេលនេះ Pura 70 Series ដែលជាស្មាតហ្វូនចុងក្រោយបំផុតរបស់ក្រុមហ៊ុន Huawei គឺមានបំពាក់នូវមុខងារ Object Removal Function ដែលគាំទ្រដោយសមត្ថភាព AI ដ៏ខ្លាំងក្លា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបង្ហាញនៅលើវីដេអូដែលត្រួវបានគេទម្លាយចេញនេះ ត្រូវបានគេបញ្ជាក់ថា អាចនឹងបង្ករនូវបញ្ហាសម្រាប់សង្គមផងដែរ ដោយសារតែមុខងារនេះ អាចធ្វើការលុបនូវផ្នែកណាមួយនៃសម្លៀកបំពាក់របស់មនុស្សបាន។ អ្នកប្រើប្រាស់ជាច្រើនដែលមិនសប្បាយចិត្តទៅលើរឿងនេះ បានប្រើប្រាស់នូវវេទិកាបណ្តាញសង្គមរបស់ចិន Weibo តាមរយៈការបង្ហោះនូវវីដេអូមួយដែលនិយាយអំពីបញ្ហានេះ។ វីដេអូនេះ បានបង្ហាញអំពីមុខងារ AI នេះ ទៅលើការលុបចេញនូវផ្នែកខ្លះនៃសម្លៀកបំពាក់តាមរយៈការប្រើប្រាស់នូវមុខងារ “smart AI retouching” របស់ស្មាតហ្វូននេះ។

 

បញ្ហាខាងលើនេះ គឺបានក្លាយជារឿងមួយដ៏ចម្រូងចម្រាស់មួយ ដោយអ្នកណា ក៏អាចធ្វើការកែប្រែរូបភាពបាន និងមើលទៅលើផ្នែកណាមួយនៃរាងកាយរបស់មនុស្សបានដោយប៉ះពាល់ទៅលើឯកជនភាពយ៉ាងធ្ងន់ធ្ងរមែនទែន។ បច្ចេកវិទ្យានេះ ត្រូវបានគេបញ្ជាក់ថា អាចនឹងបង្ករទៅជាបញ្ហានៃការចែកចាយមាតិកាដែលមិនសមរម្យថែមទៀតនាពេលខាងមុខនេះ។ សេវាកម្មអតិថិជនរបស់ក្រុមហ៊ុន Huawei បានដឹងអំពីបញ្ហានេះ និងបាននិយាយថានេះ បច្ចេកវិទ្យានេះ អាចជាចន្លោះប្រហោងនៃផ្នែក AI algorithm ។ ពួកគេបញ្ជាក់ថា បញ្ហាទាំងនេះ នឹងដោះស្រាយបានតាមរយៈការអាប់ដេតទៅលើ system នាពេលខាងមុខ។

ប្រភពខាងលើនេះ បន្តថា ក្រុមហ៊ុន Huawei ត្រូវតែដោះស្រាយទៅលើបញ្ហានេះ អោយបានលឿនបំផុត ពីព្រោះថា សមត្ថភាពនៃមុខងារនេះ បានកំពុងតែធ្វើអោយមានការប៉ះពាល់ទៅលើផ្នែកសីលធម៌ ហើយក៏បង្ហាញអំពីការប្រើប្រាស់ខុសផ្លូវនៃបច្ចេកវិទ្យា AI ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

ដោយ ប៉េងលីន