no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei បានប្រើប្រាស់សមាសភាគក្នុងស្រុកជិត 100% ទៅលើផលិតស្មាតហ្វូនថ្មី Pura 70 Series

Pura 70 series ដែលជាស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា បានសម្រេចនូវភាពជោគជ័យដ៏គួរអោយកត់សម្គាល់មួយទៀតហើយ ដោយសារតែការផលិតទៅលើស្មាតហ្វូននេះ គឺប្រើប្រាស់នូវសមាសភាគចេញពីក្រុមហ៊ុននៅក្នុងប្រទេសចិន 90%។ នេះគឺជាការបោះជំហានដ៏ខ្លាំងក្លានៃការផលិតនូវស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ដោយប្រើប្រាស់នូវអ្នកផ្គត់ផ្គង់នៅក្នុងស្រុកបានស្ទើរតែពេញលេញ ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមក្រុមហ៊ុនស្រាវជ្រាវរបស់ជប៉ុន Fomalhaut Techno Solutions បានបង្ហាញថា ក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនរបស់ចិនដែលមានដូចជា OFilm, Lens Technology, Goertek, Csun, Sunny Optical, BOE និង  Crystal-Optech បានក្លាយជាអ្នកផ្គត់ផ្គង់នូវសមាសភាគសម្រាប់ស្មាតហ្វូន Pura 70 ដែលមានដូចជាបន្ទះឈីប អេក្រង់ ថាមពលថ្ម និងជាច្រើនទៀត។

ជាមួយគ្នានេះ បន្ទះឈីបកម្រិតខ្ពស់ Kirin 9010 និងកាមេរ៉ាគោលនៅលើស្មាតហ្វូន Pura 70 Ultra គឺនៅតែពឹងផ្អែកទៅលើបច្ចេកវិទ្យារបស់បរទេសដដែល ដោយសាតែវាមានដែនកំណត់ក្នុងការផលិតទៅលើ wafer fabrication។ បើតាមរបាយការណ៌ខាងលើនេះ បញ្ជាក់ថា គោលដៅនៃបច្ចេកវិទ្យាកម្រិតខ្ពស់នៅក្នុងបន្ទះឈីប និងបច្ចេកវិទ្យាកាមេរ៉ា គឺអាចនឹងសម្រេចបាននៅក្នុងពេលដ៏ខ្លីនាពេលខាងមុខនេះ។ 

 

នៅពេលនេះ ក្រុមហ៊ុន Honor និង Huawei ទទួលបាននូវការពេញនិយមខ្លាំងនៅក្នុងទីផ្សារនៃប្រទេសចិន ហើយក្រុមហ៊ុននេះ ក៏បានឈរនៅចំណាត់ថ្នាក់កំពូលនៃទីផ្សារស្មាតហ្វូនផងដែរនេះ បើតាមរបាយការណ៍នៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 របស់ IDC ។ ការពេញនិយមដ៏ខ្លាំងបន្តទៀតរបស់ស្មាតហ្វូន Pura 70 series ក៏បង្កើនទៅលើតម្រូវការខ្ពស់ ហើយស្តុកក៏អស់រលីង ហើយវាក៏បង្ករអោយមានការកើនឡើងទៅលើតម្លៃនៅលើទីផ្សារផងដែរ។

ប្រភពនៃឧស្សាហកម្មនេះ បានព្យាករណ៍ថា ការកើនឡើងដ៏ខ្លាំងក្លាសម្រាប់ក្រុមហ៊ុន Huawei នៅក្នុងឆ្នាំនេះ គឺអាចនឹងមានការនាំចេញស្មាតហ្វូនបានដល់ទៅ 50 លានគ្រឿង។ ស្មាតហ្វូន Pura 70 នឹងអាចនាំយកនូវភាពជោគជ័យខ្លាំងក្លា ហើយក៏អាចនឹងមានការលក់កើនឡើងដល់ទៅរាប់លានគ្រឿងផងដែរ គ្រាន់តែទៅលើស្មាតហ្វូននេះ។ វត្តមានរបស់ស្មាតហ្វូន Pura 70 series នេះ គឺជាការបោះជំហានដ៏អស្ចារ្យនៃការប្រើប្រាស់នូវសមាសភាគក្នុងស្រុកដើម្បីផលិតទៅលើស្មាតហ្វូន Huawei នេះ។ សកម្មភាពនេះ ក៏អាចនឹងក្លាយជាការជម្រុញទៅលើការប្រើប្រាស់នូវផលិតផលក្នុងស្រុក និងគំនិតជាតិនិយមថែមទៀត៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម