នៅពេលនេះ គឺជាសករាជរបស់របស់ក្រុមហ៊ុន vivo ហើយ ដោយក្រុមហ៊ុននេះ បានប្រកាសចេញជាផ្លូវការណ៌នូវកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនប្រចាំឆ្នាំ 2024 ហើយនោះគឺម៉ូដែល X100 Ultra។ នៅលើស្មាតហ្វូន X100 Ultra ថ្មីនេះ គឺមានការបំពាក់នូវប្រព័ន្ធកាមេរ៉ាដែលមានសមត្ថភាពខ្ពស់ជាទីបំផុត ដោយកាមេរ៉ាគោលគឺមានតម្លើងជាមួយនូវសិនស័រ 1 អ៊ីង ដែលជាសិនស័រ Sony LYT-900 ហើយនិងគ្រាប់ទីពីរដែលជាឡែន Periscope Camera មានទំហំ 200MP និងមានការប្រើប្រាស់នូវសិនស័រ 1/1.4 អ៊ីង ISOCELL HP9 ដែលក្រុមហ៊ុននេះ បានធ្វើអភិវឌ្ឍជាមួយនិងក្រុមហ៊ុន Samsung។
ជាមួយនិងសិនស័រ 1/1.4 អ៊ីង នៅលើឡែន Periscope នេះ គឺជាសិនស័រធំជាងគេបំផុតនៅលើឡែន telephoto ដែលប្រើប្រាស់នៅលើស្មាតហ្វូននាពេលបច្ចុប្បន្ននេះ។ នៅលើឡែននេះ គឺមានការប្រើប្រាស់នូវកម្រិត f/2.67 aperture និងមានការទ្រទ្រង់ដោយឡែន 85mm equivalent focal length ហើយក៏មានការការគាំទ្រដោយបច្ចេកវិទ្យា Zeiss T* coating និង Zeiss APO certification ដែលជួយអោយមានពន្លឺគ្រប់គ្រាន់សម្រាប់ការផលិតរូបភាពបានថែមទៀតផង។ ឡែន Periscope នេះ អាចធ្វើការហ៊្សូម 3.7x optical zoom និងអាចបង្កើវពន្លឺខ្ពស់ជាង 20% ទៅលើ light sensitivity និងទៅលើ telephoto macro mode បាន 20x magnification បន្ថែមទៀត។ អ្វីដែលពិសេស ក្រុមហ៊ុននេះ ក៏មានការបំពាក់នូវមុខងារទប់លំនឹង CIPA 4.5 telephoto stabilization ថែមទៀតផង។
សម្រាប់វត្តមានរបស់ម៉ូដែលថ្មីនេះ គឺក្រុមហ៊ុន vivo បានប្រកាសចេញនូវបច្ចេកវិទ្យាថ្មី BlueImage របស់ខ្លួន ដែលបានអភិវឌ្ឍឡើង 8 ឆ្នាំកន្លងមកផងដែរ។ មានការបញ្ជាក់ថា បច្ចេកវិទ្យានេះ នឹងចូលខ្លួនមកជួសជុលទៅលើរូបភាព រួមទាំងពន្លឺទៅលើរូបភាពផ្ទៃខាងក្រោយនៃ subjects និងជួយដល់ការផលិតរូបភាពកម្រិត low light បានគុណភាពខ្ពស់ជាងមុន។ នៅលើស្មាតហ្វូន X100 Ultra ក៏មានការបំពាក់នូវបន្ទះឈីបជំនួយការផលិតរូបភាព vivo V3+ imaging នេះ សម្រាប់ផលិតវីដេអូ 4K portrait video recording រួនមនិងដំណើរការនានាផងដែរ។
ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ 1/0.98 អ៊ីង LYT-900 sensor និងប្រើប្រាស់នូវកម្រិត f/1.75 aperture ដែលមានឡែន 23mm focal length។ ដូចជំនាន់មុននៃ vivo X-series ដែរ នៅលើកាមេរ៉ាគោលស្មាតហ្វូន X100 Ultra ក៏ទទួលបាននូវការដាក់អោយប្រើប្រាស់នូវមុខងារ gimbal stabilization ដែលអាចធ្វើការសម្រាប់ជួយទប់លំនឹងកម្រិត 1.5-degree hardware stabilization និងមុខងារ OIS ថែមទៀតផង។
កាមេរ៉ាគោលនៅលើស្មាតហ្វូននេះ អាចថតវីដេអូ បានកម្រិត 4K ល្បឿន 120fps ហើយនិងអាចថត 4K portrait mode video ព្រមទាំងមានការគាំទ្រដោយ Dolby Vision support ទៀតផង។ សម្រាប់គ្រាប់ទីបី គឺមានឡែន 14mm equivalent ultrawide គាំទ្រដោយសិនស័រ 1/2 អ៊ីង និងមានទំហំ 50MP LYT-600 sensor។
និយាយពីអេក្រង់វិញនៅលើស្មាតហ្វូន X100 Ultra គឺមានការបំពាក់នូវអេក្រង់ទំហំ 6.78-អ៊ីង E7 LTPO AMOLED បង្ហាញចេញបានទំហំ 1,440x3,200px resolution និងមានល្បឿន 1Hz-120Hz refresh rate។ អេក្រង់នេះ មានកម្រិតពន្លឺខ្ពស់ដល់ទៅ 3,000 nits peak brightness ហើយនិងមានកាមេរ៉ាមុខទំហំ 50MP ដែលញាត់នៅក្នុងរន្ធលើអេក្រង់ រួមជាមួយនិងប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ ultrasonic fingerprint scanner ផងដែរ។
vivo X100 Ultra ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 និងមានការអមដំណើរដោយរ៉េមទំហំ 16GB RAM (LPDDR5X) ហើយនិងអង្គចងចាំទំងំ 1TB (UFS 4) storage។ ស្មាតហ្វូននេះរត់នៅលើស្បែកមុខកម្មវិធី OriginOS 4 ផ្អែកលើ Android 14 និងមានថាមពលថ្មទំហំ 5,500 mAh ដែលគាំទ្រដោយកម្លាំងសាក 80W wired រួមនិង 30W wireless charging ទៀតផង។ ក្រុមហ៊ុននេះបានបញ្ជាក់ថា X100 Ultra ក៏មានការទ្រទ្រង់ជាមួយនូវមុខងារ 5.5G និង two-way satellite connectivity នៅក្នុងប្រទេសចិនផងដែរ។
Vivo X100 Ultra បង្ហាញវត្តមានជាមួយនិងពណ៌ Titanium, White និង Grey ហើយនិងមានតម្លៃចាប់ពី CNY 6,499 ($898) ទៅលើទំហំ 12GB-256GB និងតម្លៃ CNY 7,999($1,105) ទៅលើទំហំ 16GB+1TB។ ក្រុមហ៊ុននឹងដាក់លក់ជាផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី 28 ខែឧសភាខាងមុខនេះហើយ។