no-alternative title
no-alternative title
no-alternative title
no-alternative title

Mazda EZ-60 មានការបញ្ជាទិញមុនចំនួន 18,000 គ្រឿងហើយ គិតមកទល់ពេលនេះ

បន្ទាប់ពីការប្រកាសចេញប៉ុន្មានថ្ងៃមក នៅថ្ងៃនេះ Mazda បានចេញមកប្រកាសថា រថយន្ត Mazda EZ-60, មានការបញ្ជាទិញចំនួន 18,000 គ្រឿងហើយ។ នៅក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ ក៏បានធ្វើជូនដំណឹងពីរថយន្តអគ្គិសនីស៊េរីថ្មីមួយទៀតផងដែរនោះ Mazda EZ-6 Sports edition។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ក្រុមហ៊ុន Mazda បានធ្វើការដាក់តាំងបង្ហាញរថយន្តអគ្គិសនីស៊េរីថ្មី All-new EZ-60 នេះជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្តប្រចាំឆ្នាំ Shanghai International Auto Show 2025 ដែលពេលនោះ គឺមានការសាកសួរព័ត៌មាន និងការបញ្ជាទិញមុនយ៉ាច្រើនមិនគួរអោយជឿ។  រថយន្តស៊េរីថ្មីនេះ ត្រូវបានរចនាឡើងតាមបរិបទនៃគំរូឌីស្សាញ ARATA concept ដែលផ្តោតទៅលើភាពប្រណិត ទំនើបទាន់សម័យ បច្ចេកវិទ្យាកម្រិតខ្ពស់ និងអនុភាពកំលាំងខ្លាំងក្នុងការបើកបរ។ Mazda EZ-60 SUV នឹងផ្តល់ជូននូវជម្រើស Powertrain ចំនួនពីរកំលាំងផ្សេងគ្នា។

រថយន្តអគ្គិសនី SUV របស់ជប៉ុនមួយនេះមានបណ្តោយ 4,850mm/ទទឹង 1,935mm/ កំពស់ 1,620mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,902mm ជាមួយការឌីស្សាញរូបរាងបែបស្លីមប្រណិត និងលក្ខណៈ Aerodynamic។ All-new EZ-60 SUV មានការរចនាពណ៌ខាងក្រៅជាលក្ខណៈ dual-tone body។

នៅផ្នែកខាងក្នុងរបស់ EZ-60 SUV ត្រូវបានបំពាក់នូវប្រព័ន្ធកាប៊ីន digital-first cabin ដែលមានមកជាមួយនឹងបច្ចេកវិទ្យាអេក្រង់ទំហំធំដល់ទៅ 26.45-inch Ultra-wide display គាំទ្រកម្រិតបង្ហាញដល់ទៅ 5K ដែលអេក្រង់នេះគាំទ្រទាំងមុខងារបង្ហាញព័ត៌មានរថយន្ត ការកម្សាន្ត និងមុខងារគ្រប់គ្រង់ប្រព័ន្ធម៉ាស៊ីនត្រជាក់ក្នុងរថយន្តជាដើម។ តាមការបញ្ជាក់ពី Mazda បានឲ្យដឹងថា EZ-60 SUV មានបំពាក់នូវប្រព័ន្ធបំពងសំឡេងដល់ទៅ 23 គ្រាប់ គាំទ្រនូវប្រព័ន្ធសំឡេង 7.1.4-channel Dolby Atmos audio system។

នៅឃ្លប់ខាងក្រោយរបស់ EZ-60 SUV អាចផ្ទុកទំងន់បានចំណុះ 350 លីត្រ និងអាចបានដល់ 2,036 លីត្រនៅពេលបត់កៅអីខាងក្រោយចុះ និងនៅក្បាលរថយន្តអាចដាក់អីវ៉ាន់បានចំណុះ 126 លីត្រផងដែរ។ All-new EZ-60 SUV សហការផលិតរវាង Mazda និង Changan ដោយតួរគ្រោងឆ្អឹងរបស់រថយន្តអគ្គិសនីស៊េរីថ្មីនេះប្រើប្រាស់នូវប្រព័ន្ធ EPA platform របស់ Changan ដែលត្រូវបានប្រើនៅលើម៉ូដែល Deepal S07។

 

Mazda EZ-60 SUV មានជម្រើស Powertrain ចំនួនពីរផ្សេងគ្នា ក្នុងនោះម៉ូដែល range-extended មានបំពាក់នូវម៉ាស៊ីន 1.5-Liter កំលាំង 72kW ប្រើជាម៉ាស៊ីនភ្លើងសម្រាប់សាកភ្លើងឲ្យកញ្ចប់ថ្មទំហំ 31.73 kWh ជាប្រភេទ lithium-iron-phosphate battery ខណៈប្រព័ន្ធដំណើរការបង្វិលកង់រថយន្តត្រូវពឹងលើម៉ូទ័រអគ្គិសនីកំលាំអ 190kW។ សម្រាប់កញ្ចប់ថ្មទំហំ 31.73kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 160km។ យ៉ាងណាមិញសម្រាប់ម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធ (BEV) មិនទាន់មានព័ត៌មានពីលក្ខណៈសម្បត្តិនោះឡើយទេ។

 

ទៅលើប្រព័ន្ធសុវត្ថិភាពវិញ Mazda EZ-60 SUV ត្រូវបានក្រុមហ៊ុនបំពាក់នូវពោងសុវត្ថិភាពចំនួន 9 គ្រាប់ និងគាំទ្រនូវប្រព័ន្ធជំនួយការបើកបរកម្រិត L2-level driver assistance system ដែលភ្ជាប់ដំណើរការដោយប្រព័ន្ធសែនស័រកាមេរ៉ាកម្រិត HD ចំនួន 5 គ្រាប់, សែនស័រ millimetre-wave radars ចំនួន 5 គ្រាប់ និងសែនស័រ ultrasonic sensors ចំនួន 12 គ្រាប់ សម្រាប់មុខងារចាប់សញ្ញាកម្រិត 360-ដឺក្រេ។

សម្រាប់ប្រព័ន្ធការពារកញ្ចប់ថ្មវិញ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន CATL និង CALB ដែលរួមបញ្ចូលគ្នានូវស្រទាប់ការពាររហូតដល់ទៅ 8 ស្រទាប់ដែលផ្តល់នូវសុវត្ថិភាពខ្ពស់។ តាមការបញ្ជាក់ពី Changan-Mazda រថយន្តស៊េរីថ្មី EZ-60 SUV នេះ នឹងចេញវាយលុកទីផ្សារសកលដោយប្រើឈ្មោះថា CX-6e ដែលជាម៉ាកយីហោមួយដែលជួយបង្កើនការលក់របស់ Mazda បានយ៉ាងរឹងមាំនៅលើទីផ្សាររថយន្តអគ្គិសនីសកល៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន