no-alternative title
no-alternative title
no-alternative title
no-alternative title

Toyota RAV4 ស៊េរីថ្មីឆ្នាំ 2026 នឹងបំពាក់ម៉ាស៊ីន Hybrid 2.5-Liter 4-ស៊ីឡាំង

Toyota RAV 4 ស៊េរីថ្មីឆ្នាំ 2026 នឹងបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 21 ខែឧសភា ឆ្នាំ 2025 សប្តាហ៍ក្រោយនេះ។ រថយន្ត mid-size SUV ស៊េរីថ្មីរបស់ក្រុមហ៊ុនជប៉ុនមួយនេះ ក៏ត្រៀមខ្លួនបង្ហាញនៅទីផ្សារប្រទេសអូស្ត្រាលីផងដែរ គ្រាន់តែមិនទាន់ដឹងកាលបរិច្ឆេទច្បាស់ការណ៍។ Toyota RAV 4 ស៊េរីថ្មីឆ្នាំ 2026 ម៉ូដែល Plug-in-hybrid ត្រូវបានគេដឹងថា នឹងបំពាក់បច្ចេកវិទ្យាកញ្ចប់ថ្មថ្មី ដែលនឹងដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា Hybrid ជំនាន់ថ្មីរបស់ក្រុមហ៊ុន Toyota។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការការចេញផ្សាយដោយបណ្តាញសារព័ត៌មាន Drive ដែលបានចេញផ្សាយកាលពីខែតុលា ឆ្នាំ 2024 បានឲ្យដឹងថា រថយន្ត Toyota RAV4 ស៊េរីថ្មីឆ្នាំ 2026 នឹងបំពាក់នូវម៉ាស៊ីនសាំង Hybrid ចំណុះ 2.5-liter មាន 4 ស៊ីឡាំង និងភ្ជាប់ដំណើរការជាមួយប្រព័ន្ធបច្ចេកវិទ្យា Plug-in-hybrid ជំនាន់ថ្មីរបស់ក្រុមហ៊ុន Toyota។

 

បន្ថែមពីនេះ RAV4 ស៊េរីឆ្នាំ 2026 ក៏នឹងបំពាក់នូវកញ្ចប់ថ្មប្រភេទ Lithium-ion, បង្កើនផលិតភាពម៉ូទ័រអគ្គិសនីខ្លាំងជាងមុនដែលមានកំលាំង 160kW ទៅ 170kW ជាប្រព័ន្ធម៉ូទ័រខាងមុខ (Front-wheel-drive)។ ចំនែកកម្រិតស៊ីសាំងវិញ អាចនឹងស៊ីតិចជាងម៉ាស៊ីន 2.5-liter ដែលប្រើនៅលើ Camry Hybrid ប្រហែល 10% ដែលអាចនឹងស៊ីសាំងប្រមាណ 4.7L/100km។

 

ហើយ RAV4-2026 ម៉ូដែល Plug-in-hybrid ក៏នឹងបន្តប្រើប្រាស់ម៉ូទ័រអគ្គិសនីបីដូចម៉ូដែល RAV4 Plug-in-hybrid ដែលកំពុងដាក់លក់នៅទីផ្សារសកលក្នុងពេលបច្ចុប្បន្នដែរ។ ទោះជាយ៉ាងណាមិនមានការបញ្ជាក់ពីម៉ូដែល Non-hybrid សម្រាប់ម៉ូដែល RAV4 ឆ្នាំ 2026 នោះទេ ប៉ុន្តែ ម៉ូដែលនេះត្រូវបានគេព្យាករណ៍ថា អាចនឹងបំពាក់ម៉ាស៊ីនសាំង 2.0-liter ប្រភេទ non-turbo engine។

 

Toyota RAV4 ស៊េរីឆ្នាំ 2026 ក៏មានការ Updated ផ្នែកកាប៊ីនខាងក្នុងផងដែរ ក្នុងនោះមានដូចជា អេក្រង់កម្សាន្តថ្មីធំជាងមុន អេក្រង់បង្ហាញព័ត៌មានប្រភេទ Digital Instrument Cluster, ប្រអប់ចង្កឹះលេខថ្មីនៅផ្នែកកណ្តាល និងដៃចង្កូតរចនាបែបថ្មីជាដើម។ 

Toyota RAV4 ជំនាន់ថ្មីឆ្នាំ 2026 ក៏នឹងមានមុខងារ Head up Display ផងដែរ។ ហើយសម្រាប់ម៉ូដែល High-end RAV4-2026 ក៏នឹងមានបន្ថែមនូវដំបូលបើក Cruiser's sunroof, កៅអីមានមុខងារខ្យល់ត្រជាក់ រួមនឹងប្រព័ន្ធកាមេរ៉ា 360 ដឺក្រេផងដែរ។ សម្រាប់តម្លៃរបស់ Toyota RAV4 ស៊េរីឆ្នាំ 2026 មិនទាន់ត្រូវបានក្រុមហ៊ុនបង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ។ សម្រាប់តម្លៃ Toyota RAV4 GX Hybrid FWD បច្ចុប្បន្ន គឺខ្ទង់ $42,260 មិនទាន់គិតពន្ធ និងដល់ $58,360 សម្រាប់ម៉ូដែល RAV4 Edge Hybrid AWD៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម