no-alternative title
no-alternative title
no-alternative title
no-alternative title

Sony Xperia 1 VII បង្ហាញវត្តមានជាមួយឈីប Snapdragon 8 Elite កាមេរ៉ាខ្លាំង និងប្រព័ន្ធសម្លេង Walkman Audio

នៅថ្ងៃនេះ Sony ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសជប៉ុន បានត្រឡប់មកទីផ្សារស្មាតហ្វូនសារជាថ្មីហើយ តាមរយៈនៃការប្រកាសចេញនូវ Xperia 1 VII ហើយដោយស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនសម្រេចដាក់លក់ក្នុងតម្លៃ €1,499 យូរ៉ូ នៅលើទីផ្សារតំបន់អឺរ៉ុប។ ស្មាតហ្វូនជំនាន់ថ្មីរបស់ជប៉ុនមួយនេះ ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite ហើយនឹងមានអេក្រង់ភ្លឺច្បាស់ជាងមុន ព្រមជាមួយនិងការពង្រឹងទៅលើកាមេរ៉ាកាន់តែខ្លាំង ជាពិសេស គឺការបំពាក់នូវប្រព័ន្ធសម្លេង Walkman Audio តែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនជំនាន់ថ្មីនេះមានជម្រើសពណ៌ Black, Green និង Purple ហើយជាមួយនិងបន្ទះឈីបថ្មីនេះ គឺបានបង្កើនល្បឿនលឿនជាងមុនដល់ទៅ 40% ទៅលើ CPU, GPU និង NPU performance ផងដែរ។

នៅលើស្មាតហ្វូននេះមានថ្មទំហំ 5,000mAh។ Sony Xperia 1 VII មានអេក្រង់ទំហំ 6.5-អ៊ីង បង្ហាញចេញបានកម្រិត FHD+ ល្បឿន LTPO OLED display នៅលើខ្នាត 19.5:9 ជាមួយនិងល្បឿន 120Hz refresh rate។ អេក្រង់នេះមានកម្រិតពន្លៃខ្ពស់ជាងមុន 20% និងមាន smarter ហើយនិងសិនស័រពន្លឺនៅលើខ្នងខាងក្រោយដែលអាចប្តូរពណ៌បានផងដែរ។ អេក្រង់ស្មាតហ្វូននេះ គឺមានការប្រើប្រាស់នូវកញ្ចក់ Bravia OLED ។

ក្រឡេកមកមើលកាមេរ៉ាវិញនៅលើស្មាតហ្វូន Sony Xperia 1 VII គឺមានកាមេរ៉ាទំហំ 48MP ultra-wide (1/1.56-អ៊ីង, 2.1x ធំជាងម៉ូដែលមុន VI មានសិនស័រទំហំ 1/2.5-អ៊ីង។ នៅលើស្មាតហ្វូននេះក៏មានកាមេរ៉ា macro lens និងមានឡែន 16mm shots ថែមទៀតផង។ សម្រាប់កាមេរ៉ាគោល គឺមានទំហំ 48MP ដែលគាំទ្រដោយសិនស័រ Exmor T គាំទ្រដោយឡែន 24mm ឬ 48mm ។ ចំពោះមួយគ្រាប់ទៀត ប្រើប្រាស់ឡែន 85-170mm telephoto មានសមត្ថភាពអាចហ៊ូមបាន 3.5-7.1x zoom។

ប្រព័ន្ធសម្លេងនៅលើស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនៅលើបច្ចេកវិទ្យា Walkman ដែលមានការគាំទ្រជាមួយនិងកាសខ្សែរ 3.5mm។ Sony Xperia 1 VII ថ្មីនេះ រត់នៅលើ Android 15 មានរ៉េមទំហំ 12GB និងងអង្គចងចាំទំហំ 256GB/512GB។ ក្រុមហ៊ុននេះបានដាក់អោយមានការអាប់ដែត 4 ឆ្នាំ OS និង 6 ទៅលើប្រព័ន្ធសវុត្ថិភាព។ ស្មាតហ្វូននេះ គឺមាតនម្លៃ €1,499 យូរ៉ូ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម