no-alternative title
no-alternative title
no-alternative title
no-alternative title

GAC ចេញឡានភីកអាប់អគ្គិសនីស៊េរីថ្មី ត្រៀមចេញក្រឡុកទីផ្សារសកលនៅឆ្នាំ 2027

នៅក្នុងព្រឹត្តិការណ៍ Shanghai International Auto Show 2025 កាលពីចុងខែមុននេះ ក្រុមហ៊ុន GAC បានដាក់បង្ហាញចេញនូរគំរូរថយន្តអគ្គិសនីប្រភេទ Pick up ស៊េរីថ្មីម៉ូដែល GAC Pick up 01 ដែលរថយន្តនេះ គឺស្ថិតនៅក្នុងម៉ាកយីហោពាណិជ្ជកម្មរថយន្តថាមពលថ្មី GAC New Energy Commercial Vehicle brand។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូដែលផលិតកម្ម Mass-production នឹងត្រូវចេញលក់នៅឆ្នាំ 2027 ហើយទីផ្សារគោលដៅសម្រាប់ឡាន Pick up ម៉ូដែលថ្មីនេះ គឺទីផ្សារនាយសមុទ្ទដែលមានដូចជាទីផ្សារប្រទេសអូស្ត្រាលី អារ៉ាប៊ីសាអូឌីត ឈីលី និងម៉ិកស៊ិក ដែលនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រសកលភាវូបនីយកម្ម "One GAC 2.0" របស់ GAC។GAC Pick up 01 គឺជារថយន្តដែលត្រូវបានផលិតឡើងដែលសាកសមបំផុតទាំងការបើកបរនៅលើផ្លូវធម្មតា និងផ្លូវលំបាក ឬ off-road។ 

ឡាន Pick up ស៊េរីថ្មីនេះ នឹងត្រូវផលិតឡើងដោយប្រើនូវប្រព័ន្ធគ្រោងឆ្អឹង GAIA Platform (GAC Adaptive Intelligent Architecture) ដែលអភិវឌ្ឍដោយ GAC ផ្ទាល់ដែលអាចកែតម្រូវទៅលើប្រព័ន្ធជើងក្រោម suspension system,អនុភាពកំលាំង power output, និងមុខងារបើកបរ drive mode ជាដើម។

 

បើតាមគំរូដែលបានបង្ហាញមកនេះ ឃើញថា GAM Pick up 01 ត្រូវបានរចនាឡើងបែបជ្រុងៗ 3D ថ្មីប្លែក និងមានភាពរឹងមាំ ជាមួយការឌីស្សាញចង្កៀង Daytime running light និងចង្កៀងបំភ្លឺខាងក្រោយពេលចាប់ហ្វ្រាំងជាបន្ទាត់ស្មើររាងសញ្ញាស្មើរ ជាមួយបណ្តុំអំពូលភ្លើង LED មួយបន្ទាត់អូសកាត់ពីម្ខាងទៅម្ខាង ដែលវាជា DNA នៃការឌីស្សាញថ្មី មើលទៅសាមញ្ញៗតែស្អាតទំនើបប្លែក។ ចំនែកសម្បកកង់វិញ មានប្រទាលធំជាប្រភេទសម្បកកង់ off-road ជាមួយយ៉ាន់កង់ធំ ដែលជួយលើកកម្ពស់បាទខ្ពស់ពីផ្ទៃដី។

នៅផ្នែកចំហៀង GAC Pick up 01 ឃើញថាមានបំពាក់នូវប្រព័ន្ធកាមេរ៉ាមើលក្រោយជំនួសឲ្យកញ្ចក់ និងដៃទ្វារលឹបចូលក្នុង Hidden-door-handle។ រថយន្ត Pick up ម៉ូដែលថ្មីនេះ ក៏នឹងមានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ advanced driving assistance system ជាមួយនឹងប្រប័ន្ធ dual-mode intelligent cockpit ថែមទៀតផង ដែលនឹងអនុញ្ញាតិឲ្យ Pick up 01 របស់ GAC អាចធ្វើការស្វែងយល់ច្បាស់ពីការបើកបរនៅទីតាំងកំពុងមានការដ្ឋានសាងសង តំបន់ភ្នំ តំបន់ទឹកកក និងផ្លូវនៅទីប្រជុំជន ឬទីក្រុងជាដើម។

នៅផ្នែកខាងក្នុងរបស់ GAC Pick up 01 ឃើញមានការឌីស្សាញរំលេចជាមួយពណ៌ក្រហម និងដៃចង្កូតរចនាបែប flat-button steering wheel។ ទោះជាយ៉ាងណា សម្រាប់ផ្នែកកំលាំង (Powertrain) ប្រព័ន្ធម៉ូទ័រ កញ្ចប់ថ្ម និងបច្ចេកវិទ្យាផ្សេងៗទៀត ក្រុមហ៊ុនមិនទាន់បានបង្ហាញនៅឡើយទេនៅពេលនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម