no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei បញ្ចេញឡេបថប់ដំបូងដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Harmony OS របស់ខ្លួន

ក្រុមហ៊ុន Huawei បានឈានទៅមុខមួយជំហ៊ានទៀតហើយជាមួយនឹងការដាក់បង្ហាញម៉ាស៊ីនកុំព្យូទ័រ Laptop ដំបូងដែលដំណើរការដោយប្រតិបត្តិការ Harmony OS របស់ខ្លួន។ គំរូ Laptop ដំបូងដែលដំណើរការដោយប្រតិបត្តិការ Harmony OS គឺស្ថិតក្នុងស្រឡាយផលិតផល Qingyun Series ដែលមានលេខកូដ HM940។ កន្លងមក Qingyun Series ត្រូវដំណើរការដោយប្រតិបត្តិការ Microsoft Windows ឬ Linux។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទៅលើការឌីស្សាញរូបរាងរបស់ Huawei HM940 គឺមិនមានអ្វីខុសគ្នាពីស្រឡាយកុំព្យូទ័រឡេបថប់ Qingyun Notebook នោះទេ។ Harmony OS Qingyun Laptop ថ្មីនេះ មានជម្រើសពីរពណ៌ គឺមានពណ៌ខៀវ Clear Blue និងខ្មៅ Inkstone Black ជាមួយនឹងការឌីស្សាញរូបរាងស្តើងស្លីម។ Laptop ស៊េរីថ្មីនេះ មានទំហំវិមាត្រ 310 x 222 x 13.5mm និងទំងន់ត្រឹម 970 ក្រាមប៉ុណ្ណោះ។

 

HM940 បំពាក់អេក្រង់ទំហំ 14.2-inch ជាប្រភេទ OLED Anti-reflective display គាំទ្រកម្រិតរីសូលូស៊ិន  3120 x 2080px នៅលើផ្ទៃបង្ហាញសរុប 93% ជាមួយកម្រិតពន្លឺ peak  brightness 1000nits។ បន្ទះអេក្រង់ Laptop នេះ គាំទ្រកម្រិតទឹកពណ៌ sRGB និង P3 wide color gamut។ ជាងនេះទៅទៀតអេក្រង់របស់ Huawei HM940 គាំទ្រកម្រិតថាច់ 10-point ជាមួយល្បឿន refresh rate 60Hz/120Hz។

 

ទៅលើបន្ទះឈីបខួរក្បាលរបស់ HM940 ក្រុមហ៊ុន Huawei មិនទាន់បានបញ្ជាក់នៅឡើយទេ។ ជាមួយនឹងការដាក់ឲ្យដំណើរការនៅលើ Harmony OS គឺនឹងធ្វើឲ្យ Laptop ស៊េរីថ្មីនេះ គាំទ្រនូវបច្ចេកវិទ្យាឆ្លាតវៃ Super Celia Business AI suite របស់ Huawei ដែលរួមបញ្ចូលនូវមុខងារប្រើប្រាស់ឆ្លាតវៃដូចជា automated PPT and mind map generation, image-based text extraction, voice commands, app syncing with Huawei phones, Hand-eye Coordination និង Super Privacy Switch ជាដើម។

 

Huawei HM940 មានថ្មទំហំ 70kW ជាប្រភេទថ្ម Lithium polymer គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនតាមរយះឆ្នាំងសាកកំលាំង 140W dual-core charger។ តាមការអះ Huawei ការសាកភ្លើងពី 0 ដល់ 70% ប្រើពេលប្រមាណ 30 នាទី ហើយក៏មានមុខងារសាកភ្លើងបន្តកំលាំង 66W reverse charging ជាមួយជម្រើសរន្ធ USB-C ចំនួន 2 ដែលមួយអាចសាកចេញបានកំលាំង 10W និងមួយទៀតអាចសាកចេញបានកំលាំង 66W។

Huawei HM940 មានជម្រើសប្រើរ៉េមទំហំ 24GB ឬ 32GB ជាមួយជម្រើសអង្គផ្ទុកទិន្នន័យទំហំ 512GB និង 1TB។ បន្ថែមពីនេះ Laptop ស៊េរីថ្មីនេះ គាំទ្រនូវបច្ចេកវិទ្យាតភ្ជាប់បណ្តាញឥតខ្សែជាមួយ Wi-Fi 7, ការចែករំលែកទិន្នន័យចេញចូលតាមរយះ Bluetooth 5.2 ជាមួយមុខងារ Nearlink។ Laptop ស៊េរីថ្មីនេះ មានដំឡើងមកជាមួយ Speaker ចំនួន 4 គ្រាប់ជាមួយប្រព័ន្ធសំឡេង Huawei Sound ហើយនឹងមានរន្ធម៉ាយក្រូហ្វូនចំនួន 4 រន្ធ។ យ៉ាងណាមិញ Huawei មិនទាន់បានបញ្ជាក់ពីតម្លៃ និងថ្ងៃត្រូវចេញលក់ផ្លូវការណ៍របស់ Harmony OS Laptop ដំបូងរបស់ខ្លួននៅឡើយទេក្នុងពេលនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម