no-alternative title
no-alternative title
no-alternative title
no-alternative title

ឡេបថបអេក្រង់បត់បានដំបូងរបស់ Huawei បង្ហាញវត្តមានកក្រើកពិភពបច្ចេកវិទ្យា

ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់ពិភពលោករបស់ប្រទេសចិន Huawei បានធ្វើឲ្យមានការកក្រើកពិភពបច្ចេកវិទ្យាជាថ្មីម្តងទៀតជាមួយការបញ្ចេញកុំព្យូទ័រយូរដៃ ឬ Notebook អេក្រង់បត់ដំបូងរបស់ខ្លួនដែលមានឈ្មោះថា MateBook Fold Ultimate Design។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ាស៊ីន NoteBook អេក្រង់បត់ដ៏អស្ចារ្យរបស់ Huawei មួយនេះ បានបំពាក់នូវបច្ចេកវិទ្យាអេក្រង់បត់ទំហំ 18-inch នៅពេលពន្លា ជាមួយកម្រិតបង្ហាញខ្ពស់ដល់ 3.3K លើខ្នាត 4:3 aspect ratio។ ហើយនៅពេលបត់អេក្រង់ពាក់កណ្តាលវាបានប្រែក្លាយជាម៉ាស៊ីន Laptop ដែលមានអេក្រង់ទំហំ 13-inch។ បច្ចេកវិទ្យាបន្ទះអេក្រង់បត់ដែលប្រើនៅលើ Huawei MateBook Fold Ultimate Design ប្រើប្រាស់នូវស្រទាប់ dual-layer LTPO OLED របស់អេក្រង់ផ្ទាល់ជាមួយនឹងកម្រិត contrast ratio 2,000,000:1 និងកម្រិតពន្លឺ peak brightness ខ្ពស់ដល់ 1,600nits។ នៅផ្ទៃទ្រនាប់អេក្រង់ត្រូវបានប្រើប្រាស់នូវសារធាតុ Carbon fiber ដើម្បីជួយការពារផ្ទៃអេក្រង់នៅពេលបត់ចុះឡើង។

Huawei MateBook Fold Ultimate Design មានកម្រាស់ស្តើងត្រឹម 7.3mm នៅពេលមិនបត់ និងមានទំនង់ប្រមាណ 1.16kg។ ផ្ទៃស្រោបតួរខ្លួនខាងក្រោយរបស់ Laptop អេក្រង់បត់នេះត្រូវបានរចនាដុសខាត់ដូចជាស្បែកជាមួយជម្រើសបីពណ៌មានពណ៌ខ្មៅ ស និងខៀវ។ សម្រាប់ការគាំទ្រជាមួយការបត់ចុះឡើងរបស់ MateBook Fold Ultimate Design ត្រូវបានពឹងផ្អែកនៅលើត្រចៀកបត់ទំហំ 285mm ដែលត្រូវបានរចនាឡើងយ៉ាងពិសេសបែប water-drop shape ផ្ទាល់នូវភាពធន់ក្នុងការបត់ចុះបត់ឡើង និងជួយរក្សាលំនឹងបានយ៉ាងល្អនៅពេលប្រើជា Laptop mode ហើយក៏ជួយកាត់បន្ថយស្នាមផ្នត់ផ្ទៃអេក្រង់បានល្អប្រសើរថែមទៀតផង។

ជាមួយគ្នានេះ Huawei ក៏បានបំពាក់នូវប្រព័ន្ធបន្សាបកំដៅ និងកង្ហាល  diamond aluminum dual-fan setup និង ultra-thin anti-gravity vapor chamber ដើម្បីជួយរក្សាភាពត្រជាក់ និងរក្សាស្ថិរភាពដំណើរការម៉ាស៊ីនផងដែរ។ ពាក់ព័ន្ធទៅនឹងខួរក្បាលម៉ាស៊ីនរបស់ MateBook Fold Ultimate Design ក្រុមហ៊ុនមិនទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយទេ ប៉ុន្តែ មានការរំពឹងទុកថា ក្រុមហ៊ុនអាចនឹងប្រើប្រាស់បន្ទះឈីបដែលអភិវឌ្ឍន៍ផលិតដោយក្រុមហ៊ុន Silicon របស់ខ្លួនផ្ទាល់។

 

ដោយឡែកសម្រាប់ផ្នែក Software វិញ Laptop អេក្រង់បត់មួយនេះ នឹងគាំទ្រការដំឡើងជាមួយ Harmony OS 5 ដែលមានភ្ជាប់មកជាមួយមុខងារប្រើប្រាស់ដ៏សម្បូរបែប។ Huawei MateBook Fold Ultimate Design មានបំពាក់មកជាមួយរ៉េមទំហំធំដល់ 32GB ជាមួយថាសរឹងផ្ទុកទិន្នន័យទំហំ 1TB ដល់ 2TB។ 

 

កុំព្យ័ទ័រយួរដៃអេក្រង់បត់មួយនេះ មានថ្មទំហំ 74.69Wh ជាប្រភេទថ្ម Lithium polymer, មានរន្ធ USB-C ពីរ, កាមេរ៉ា Webcam ទំហំ 8MP, ប្រព័ន្ធបំពងសំឡេង 4 គ្រាប់, រន្ធម៉ិចសំឡេងចំនួន 4, ប្រព័ន្ធ Wi-Fi 6, Bluetooth 5.2 និងប្រព័ន្ធស្កែនក្រយ៉ៅម្រាមដៃធ្វើជាសោរសុវត្ថិភាពផងដែរ។

ចំពោះតម្លៃវិញ MateBook Fold Ultimate Design ម៉ូដែលពាក់រ៉េម 32GB ជាមួយថាសរឹងទំហំ 1TB មានតម្លៃខ្ទង់ប្រហែល $3,300 ដោយមានជម្រើសពណ៌ស និងខៀវ រីឯម៉ូដែលពាក់រ៉េម 32GB ជាមួយថាសរឹងទំហំ 2TB មានតម្លៃខ្ទង់ប្រហែល $3,720 ដោយមានជម្រើសពណ៌ខ្មៅ។ Huawei MateBook Fold Ultimate Design អាចធ្វើការកក់ទុកមុនបានតាមរយះហាងលក់ទំនិញអនឡានក្នុងប្រទេសចិន Vmall៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម