no-alternative title
no-alternative title

Honor Magic V Flip 2 បំពាក់នូវថ្មធំជាងគេបំផុត នៅក្នុងចំណោមម៉ូដែល Flip Style

ក្រុមហ៊ុន Honor ទើបតែប្រកាសជាផ្លូវការណ៌នូវ Magic V5 ស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ខ្លួននៅលើទីផ្សារប្រទេសចិន ដែលម៉ូដែលនេះត្រូវបានគេចាត់ទុកថា គឺជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីដែលកម្រាស់ស្តើងជាងគេបំផុតនៅលើពិភពលោកថែមទៀតផង។ នៅថ្ងៃនេះ មានការបែកធ្លាយថ្មីមួយទៀតហើយដោយបានបញ្ជាក់ថា ក្រុមហ៊ុននេះ បានត្រៀមខ្លួនក្នុងការបញ្ចេញនូវស្មាតហ្វូនបត់បានជំនាន់ទី 2 នៃម៉ូដែល Flip style ដែលមានឈ្មោះហៅថា Magic V Flip 2 នឹងមានការ Upgrade ជាច្រើន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើមើលតាមលក្ខណៈសម្បត្តិជាច្រើនដែលធ្លាប់បែកធ្លាយកាលពីពេលមុននេះ បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន Magic V Flip 2 នេះ នឹងមានអេក្រង់ទំហំ 6.8-អ៊ីង កម្រិត FHD+ គាំទ្រនូវបច្ចេកវិទ្យា LTPO OLED ខណៈពេលដែលអេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះមានទំហំ 4-អ៊ីង។ អេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះ ក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា LTPO ដែលអនុញ្ញាតអោយ Adaptive refresh rates ពង្រឹងទៅលើប្រសិទ្ធិភាពនៃការប្រើប្រាស់ថាមពលបានកាន់តែជឿជាក់ជាងមុន។

ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8-series ខណៈពេលដែលឈ្មោះរបស់វានៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ដែលអាចជាបន្ទះឈីប Snapdragon 8s Gen 4 ឬនៅក្រោម Snapdragon 8 Elite។ ស្មាតហ្វូនអេក្រង់បត់បាន Magic V Flip 2 នេះ នឹងមានកាមេរ៉ាភ្លោះទំហំ 50MP ទ្រទ្រង់ជាមួយនឹងមុខងារ OIS ហើយថែមទាំងមានប្រើប្រាស់នូវសេនស័រ 1/1.5-អ៊ីង រួមនិងកាមេរ៉ាមួយទៀតប្រហែលជា ultrawide ។

 

ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានថាមពលថ្មទំហំ 5500mAh ដែលថាមពលថ្មនេះ ដែលជាទំហំធំបំផុតដែលនៅលើស្មាតហ្វូនបត់បាន។ បើមើលទៅលើស្មាតហ្វូន Magic V Flip ជំនាន់ទី 1 គឺមានថាមពលថ្មត្រឹមតែ 4800mAh ហើយស្មាតហ្វូនបត់បាន Xiaomi Mix Flip 2 ដែលទើបតែបង្ហាញខ្លួនថ្មីៗនេះ គឺមានភ្ជាប់មកជាមួយនឹងថាមពលថ្ម  5165mAh ខណៈពេលដែលស្មាតហ្វូន Galaxy Z Flip 7 ជំនាន់ថ្មីអាចនឹងមានថាមពលថ្មទំហំ 4300mAh ប៉ុណ្ណោះ។ សម្រាប់បច្ចេកវិទ្យាសាកថ្មរបស់ស្មាតហ្វូននេះអាចនឹងមានទំហំ 66W ឬ 80W។

ក្រុមហ៊ុន Honor មិនទាន់បញ្ជាក់ជាផ្លូវការទៅលើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ ឬចែករំលែកនូវកាលបរិច្ឆេទនៃការប្រកាសស្មាតហ្វូននេះ នៅឡើយទេ។ ប៉ុន្តែតាមការបែកធ្លាយជាច្រើនមុននេះ បានទម្លាយថា ស្មាតហ្វូន Magic V Flip 2 នេះ អាចនឹងបង្ហាញខ្លួននៅដើមខែសីហានេះ។ អ្នកទម្លាយ Digital Chat Station បានអះអាងទៀទថា នៅក្នុងឆ្នាំនេះ នឹងមានតែក្រុមហ៊ុន Huawei, Xiaomi និងក្រុមហ៊ុន Honor ប៉ុណ្ណោះ ដែលនឹងបញ្ចេញស្មាតហ្វូនបត់បានថ្មីរបស់ខ្លួន៕

 

ព័ត៌មានពាណិជ្ជកម្ម