no-alternative title
no-alternative title

Sony បញ្ឈប់ការលក់ស្មាតហ្វូន Xperia 1 VII ដើម្បីដោះស្រាយទៅលើបញ្ហាមួយចំនួន

កាលពីខែឧសភាកន្លងទៅនេះ ក្រុមហ៊ុន Sony ទើបតែបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីលំដាប់ថ្នាក់ Flagship ចុងក្រោយបំផុតរបស់ខ្លួនម៉ូដែល Xperia 1 VII ហើយក៏បានប្រកាសដាក់លក់នៅក្នុងប្រទេសជប៉ុនមួយរយៈផងដែរ។ យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុនប្រទេសជប៉ុនមួយប្រកាសថា ខ្លួនបានបញ្ឈប់នូវការលក់ និងការនាំចេញទៅលើស្មាតហ្វូននេះនៅក្នុងទីផ្សារទៀតហើយ ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំណុចដែលនាំអោយមានការបញ្ឈប់ការលក់នេះ គឺដោយសារតែរបាយការណ៍ជាច្រើន បានបញ្ជាក់អំពីបញ្ហានៃការរលត់របស់ស្មាតហ្វូន Xperia 1 VII ដោយខ្លួនឯង ជួនកាលក៏ reboot ហើយពេលខ្លះចុចបើកមិនចេញថែមទៀតផង។ បញ្ហាទាំងនេះ គឺជារឿងធំរបស់ក្រុមហ៊ុននេះ។ សម្រាប់អតិថិជនដែលប្រើប្រាស់ស្មាតហ្វូនជំនាន់ថ្មី Xperia 1 VII មិនអាចបើកបាន ក្រុមហ៊ុន Sony ណែនាំអោយពួកគេចុចទៅលើប៊ូតុង Power & Volume រយៈពេល 20 វិនាទីដើម្បីបើក និងចុចអាប់ដេតទៅកាន់ software ចុងក្រោយបំផុត។ 

ប្រសិនបើនៅតែមិនអាចដោះស្រាយបានទៀតនោះ ក្រុមហ៊ុន Sony ណែនាំអោយទាក់ទងទៅកាន់បុគ្គលិករបស់ក្រុមហ៊ុន Sony។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ខណៈពេលដែលក្រុមហ៊ុន Sony ចាប់ផ្តើមដោះស្រាយទៅបញ្ហានេះ តាមរយៈការអាប់ដេតនោះ ក្រុមហ៊ុននេះក៏ចាប់ផ្តើមស៊ើបអង្កេតទៅលើបញ្ហានេះផងដែរ។ យ៉ាងណាមិញ ការ update ប្រហែលជារឿងចាំបាច់ត្រូវធ្វើ ប៉ុន្តែវាប្រហែលជាមិនទាន់ជាដំណោះស្រាយទាំងស្រុងនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម