no-alternative title
no-alternative title

បែកធ្លាយរូបភាពថ្មីរបស់ Galaxy Z Flip7 បង្ហាញពីគែម Bezels ស្តើងមែនទែន!

មុននេះជឿជាក់ថា លោកអ្នកប្រហែលជាបានឃើញនូវរូបភាព Renders របស់ស្មាតហ្វូនអេក្រង់បត់បានបាន Flip-Style ថ្មីរបស់ក្រុមហ៊ុន Samsung ដែលមានឈ្មោះហៅថា Galaxy Z Flip7 រួចមកខ្លះៗហើយ ដោយស្មាតហ្វូនថ្មីនេះ មានអេក្រង់បំពាក់មកជាមួយនូវអេក្រង់ខាងក្រៅបង្ហាញចេញបានធំជាងមុខ។ នៅពេលនេះ មានការបែកធ្លាយរូបភាពពិតរបស់ស្មាតហ្វូនអេក្រង់បត់បាននេះនៅលើអនឡាញទៀតហើយ ដោយម្តងនេះ មានការបង្ហាញនូវគែម Bezels ស្តើង ដោយសារតែរូបរាងថ្មី មានភាពទាក់ទាញបំផុតសម្រាប់អ្នកប្រើប្រាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈរូបភាពនេះ បើមើលទៅលើគែម  Bezels របស់ស្មាតហ្វូនអេក្រង់បត់បានថ្មី Z Flip7 នេះគឺពិតជាស្តើងមែនទែន ហើយការរចនានេះ ក៏អាចនឹងក្លាយជាផ្នែកមួយនៃការប្រកួតប្រជែងនៅលើទីផ្សារផងដែរ។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានកម្រាស់ស្តើងជាងស្មាតហ្វូនជំនាន់មុនជាមួយនឹងកម្រាស់ស្តើងជាងមុនពី 14.9mm មកនៅត្រឹម 13.7mm ប៉ុណ្ណោះ។  អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានថាមពលថ្មទំហំ 4,300mAh ដែលមានការបង្កើនពីទំហំ 4,000mAh នៅលើស្មាតហ្វូន Z Flip6 បង្ហាញខ្លួនកាលពីឆ្នាំមុន។ 

 

យោងតាមពាក្យចចាមអារ៉ាមថ្មីៗនេះ ក៏មានការទម្លាយអំពីស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra ផងដែរ ដោយនៅក្នុងនោះមានការអះអាងថា ក្រុមហ៊ុន Samsung គឺមានការផ្តោតទៅលើការបង្កើនថាមពលថ្មជាមួយនឹងការកាត់បន្ថយទៅលើកម្រាស់របស់ស្មាតហ្វូននេះដូចគ្នា។ ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវ One UI 8 និងការឌីស្សាញថ្មីទៅលើរូបរាងខាងក្រៅផងដែរ។

សម្រាប់វត្តមានរបស់ម៉ូដែលបត់បានថ្មីនេះ អាចនឹងមានស្មាតហ្វូនជំនាន់ថ្មីមួយទៀតដែលមានតម្លៃសមរម្យជាងផងដែរ នោះគឺ Flip7 FE ដែលនេះ មាចជាម៉ូដែល rebrand ថ្មីនៃស្មាតហ្វូន Z Flip 6 និងប្រើប្រាស់នូវបន្ទះឈីប Exynos 2400 ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ៕

 

ព័ត៌មានពាណិជ្ជកម្ម