no-alternative title
no-alternative title

Huawei នៅបន្តនាំមុខគេត្រីមាសទី 2 ឆ្នាំ 2025 ខណៈ Apple ឈរលេខ 2 ជាលើកដំបូងក្នុងពេល 2 ឆ្នាំនេះ

យោងតាមរបាយការណ៍ថ្មីទៅលើការនាំចេញនៅលើទីផ្សារស្មាតហ្វូនសម្រាប់ត្រីមាសទី 2 ឆ្នាំ 2025 នេះ ត្រូវបានគេបង្ហាញចេញហើយ ដោយក្រុមហ៊ុន Huawei បាននាំមុខគេ ខណៈអ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺក្រុមហ៊ុននេះ បានយកឈ្នះទៅលើការលក់ស្មាតហ្វូន iPhones។ នៅទីបំផុត ក្រុមហ៊ុន Apple បានធ្លាក់ទៅកាន់ទីផ្សារចំណាត់ថ្នាក់លេខ 2 ជាលើកដំបូងបំផុតក្នុងរយៈពេល 2 ឆ្នាំកន្លងមកនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈរបាយការណ៌របស់ក្រុមហ៊ុន Counterpoint បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Apple នៅក្នុងពេល 2ឆ្នាំសម្រាប់ទីផ្សារនៃការលក់ស្មាតហ្វូន iPhone នៅក្នុងប្រទេសចិន គឺមានចាប់ផ្តើមមានកំណើនវិជ្ជមាន។ របាយការណ៍ខាងលើនេះ បាននិយយាថា ក្រុមហ៊ុន Apple និង Huawei បាននាំមុខគេនៅលើទីផ្សារលក់ស្មាតហ្វូននៅក្នុងប្រទែសចិនសម្រាប់ត្រីមាសទី 2 ឆ្នាំ 2025 នេះ។ ក្រុមហ៊ុនផលិតស្មាតហ្វូនប្រណិតៗ Pura និង Mate Series នេះ បានឈរនៅចំណាត់ថ្នាក់ខ្ពស់ជាងគេជាមួយនឹងចំណែកទីផ្សារចំនួន 12% ធៀបទៅនឹងឆ្នាំមុននេះ ខណៈពេលដែលក្រុមហ៊ុន Apple មានកំណើន 8% ធៀបទៅនឹងឆ្នាំមុននេះ។

 

ជាមួយនិងការលក់ iPhone ចាប់ផ្តើមស្ទុះឡើងវិញនៅក្នុងពេលនេះ បានធ្វើអោយក្រុមហ៊ុន Huawei និងក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនទៀតរបស់ចិន ក៏បង្កើនទៅលើការប្រកួតប្រជែងផងដែរ។ តាមអ្នកវិភាគជាន់ខ្ពស់ Ivam Lam នៅក្រុមហ៊ុន  Counterpoint បាននិយាយថា “ក្រុមហ៊ុន Huawei នៅតែផ្តោតទៅលើអតិថិជនជាច្រើនដែលស្មោះត្រង់ទៅលើផលិតផលរបស់ខ្លួន ហើយពួកគេក៏បានជំនួសស្មាតហ្វូនចាស់ៗរបស់ពួកគេជាមួយនឹងស្មាតហ្វូនថ្មីរបស់ Huawei ផងដែរ។”

ស្មាតហ្វូន Pura X និង Nova 14 series គឺជាឧទាហរណ៍ដ៏ល្អឥតខ្ចោះដែលបង្ហាញអំពីភាពស្មោះត្រង់នៃអតិថិជនរបស់ក្រុមហ៊ុននេះ។ អ្នកលេងនៅលើអ៊ីនធឺណិតជាច្រើន បានធ្វើការប្តូរស្មាតហ្វូនចាស់របស់ពួកគេទៅកាន់ស្មាតហ្វូនថ្មីនៅក្នុងពេលប៉ុន្មានខែនេះ ដោយសារតែការផ្លាស់ប្តូររូបរាងថ្មី បច្ចេកវិទ្យា AI ប្រព័ន្ធប្រតិបត្តិការ HarmonyOS 5.0 និងតម្លៃសមរម្យក្នុងការប្រើប្រាស់។

ក្រុមហ៊ុន Huawei គឺមានកំណើនខ្ពស់បំផុតនៅក្នុងចំណោមម៉ាកយីហោជាច្រើនដែលឈរនៅចំណាត់ថ្នាក់លេខ 1 នៅក្នុងទីផ្សារនៃប្រទេសចិនសម្រាប់ត្រីមាសនេះ។ ក្រុមហ៊ុន Apple មើលឃើញនូវកំណើននៃការលក់ iPhone នៅក្នុងប្រទេសចិនបន្ទាប់ពីព្រឹត្តិការណ៍នៃការលក់ 618 Shopping Festival ថ្មីៗនេះ។ ក្រុមហ៊ុន Counterpoint បាននិយាយថា ព្រឹត្តិការណ៍នៃការលក់នេះ និងកម្មវិធីប្រូម៉ូតទៅលើ  iPhone 16 Pro/Pro Max បានជួយអោយក្រុមហ៊ុននេះឈរជើងនៅលើទីផ្សារប្រទេសចិនឡើងវិញ៕

 

ព័ត៌មានពាណិជ្ជកម្ម