no-alternative title
no-alternative title

OnePlus 15s និង 15T នឹងមានការឌីស្សាញថ្មី បន្ទះឈីបថ្មី ហើយនិងការបន្ថែមកាមេរ៉ាមួយគ្រាប់ទៀត!

គិតត្រឹមថ្ងៃនេះ គឺមានរយៈពេលតែ 1 ខែប៉ុណ្ណោះ គិតចាប់តាំងពីក្រុមហ៊ុន OnePlus បង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន OnePlus 13s របស់ខ្លួននៅក្នុងទីផ្សារសកល។ យោងតាមការបែកធ្លាយថ្មីនៅថ្ងៃនេះ គឺមានការបញ្ចេញនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ម៉ូដែលនេះថែមទៀតហើយ។ នៅក្នុងព័ត៌មានចុងក្រោយបំផុតចេញពីអ្នកទម្លាយ Yogesh Brar នៅលើបណ្តាញសង្គម X បានអះអាងថា ក្រុមហ៊ុន OnePlus បានចាប់ផ្តើមធ្វើការនៅលើស្មាតហ្វូន  OnePlus 15s / 15T ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ឆ្នាំនេះ ក្រុមហ៊ុននេះ សមិនមានអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះទេដែលក្រុមហ៊ុននេះអាចនឹងរំលងនូវលេខ 14 ដោយសារតែលេខនេះមិនល្អនោះទេនៅក្នុងវប្បធម៌នៅក្នុងប្រទេសអាស៊ីបូព៌ា។ ស្មាតហ្វូន  15s / 15T នេះនឹងមានថាមពលថ្មធំជាងស្មាតហ្វូនជំនាន់មុន។ ស្មាតហ្វូន 13 មានថាមពលថ្មទំហំ 5,850mAh ខណៈពេលដែលស្មាតហ្វូន 13T មានទំហំ  6,260mAh ហើយវាមានកម្រាស់ 8.2mm ។ ប្រសិនបើក្រុមហ៊ុន OnePlus បង្កើនទៅលើទំហំថ្មមែននោះ វាអាចនឹងមានថាមពលថ្មចាប់ពី 6,500mAh ។

 

ស្មាតហ្វូន OnePlus 15s / 15T នឹងបំពាក់នូវបន្ទះឈីបថ្មី។ ខណៈពេលដែលលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ នៅមិនទាន់បញ្ជាក់នោះ ក្រុមហ៊ុន OnePlus អាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite 2 ខណៈពេលដែលស្មាតហ្វូន 13s និង 13T គឺប្រើប្រាស់នូវបន្ទះឈីប  Snapdragon 8 Elite chip ។ អ្វីដែលផ្លាស់ប្តូរគួរអោយកត់សម្គាល់មួយទៀតនោះគឺការបន្ថែមនូវកាមេរ៉ាទី 3 ។ ស្មាតហ្វូនស៊េរីថ្មី OnePlus 15s / 15T នេះអាចនឹងប្រើប្រាស់នូវកាមេរ៉ា ultrawide។ 

សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូន OnePlus 15s / 15T នេះប្រហែលជាមិនមានការផ្លាស់ប្តូរនោះទេ។ ស្មាតហ្វូន OnePlus 15T និង  15s អាចនឹងបង្ហាញខ្លួនឆាប់ៗនេះ ខណៈពេលដែលក្រុមហ៊ុន OnePlus មានគម្រោងក្នុងការផ្តោតទៅលើកម្មវិធី software និងយុទ្ធសាស្រ្តតម្លៃស្មាតហ្វូនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម