no-alternative title
no-alternative title

Samsung បញ្ចេញនូវសិនស័រថ្មី 200MP ISOCELL HP5 សមត្ថភាពខ្លាំងជាងមុន

នៅថ្ងៃនេះ Samsung បានប្រកាសចេញនូវកាមេរ៉ាជំនាន់ថ្មីរបស់ខ្លួនទំហំ 200MP គាំទ្រដោយសិនស័រ ISOCELL HP5សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី ដោយសិនស័រនេះ គឺជាសិនស័រដំបូងបំផុតនៅលើពិភពលោក ដែលមានកម្រិតដល់ទៅ 0.5µm-sized pixels។ តាមការបញ្ជាក់ពីក្រុមហ៊ុនបានអោយដឹងថា សិនស័រ HP5 ថ្មីនេះ គឺមានការប្រើប្រាស់នូវភិចសែលតូច ដែលផ្តល់នូវពន្លឺគ្រប់គ្រាន់ទៅលើការផលិតនូវរូបភាពនៅក្នុងកម្រិត low-light និងផ្តល់នូវគុណភាពខ្ពស់ជាងមុន។សម្រាប់សិនស័រនេះ គឺមានកម្រិត 1/1.56 អ៊ីង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung បានធ្វើការកត់សម្គាល់ថា នៅលើសិនស័រនេះ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីដូចជា Front Deep Trench Isolation (FDTI) និង Dual Vertical Transfer Gate (D-VTG) ដែលផ្តល់នូវភិកសែលខ្ពស់ ពន្លឺគ្រប់គ្រាន់ និងមានការបញ្ជាក់ពីគុណភាពបានខ្ពស់។ សិនស័រថ្មីនេះ ត្រូវបានគេបញ្ជាក់ថា នឹងមានការផ្តល់នូវគុណប្រយោជន៌ខ្លាំងទៅលើការកែសម្រួលសម្រាប់បច្ចេកវិទ្យា DTI Center Cut (DCC) ដែលគេដឹងថា នឹងជួយអោយការផលិតរូបភាពបានភ្លឺជាងមុន និងមានភាពច្បាស់លាស់ជាងមុន បើទោះបីជាភិកសែលតូចក៏ដោយ។

ក្រុមហ៊ុន Samsung បានបញ្ជាក់បន្ថែមថា សិនស័រជំនាន់ថ្មីនេះ គឺមានការសមត្ថភាពខ្ពស់ជាងមុនដល់ទៅ 150% ទៅលើ conversion gain និងមានការពង្រឹងទីៅលើ random noise (RN) ខ្លាំងជាងមុនដល់ទៅ 40% ផ្អែកតាមស្ថានភាពទីតាំងនៃការថត។ បន្ថែមពីនេះ សិនស័រ ISOCELL HP5 នេះ គឺមានការសមត្ថភាពអាចហ៊្សូមបាន 2x និង 6x ទៅលើ lossless zoom នៅពេលដែលប្រើប្រាស់នូវ 3x telephoto lens។ 

នៅលើសិនស័រនេះ គឺមានការគាំទ្រដោយ Smart ISO Pro និង HDR សម្រាប់បង្កើនទៅលើអនុភាពនៃ HDR ផងដែរ។ ហើយសិនស័រនេះ គឺអាចថតវីដេអូបានជាមួយនិងកម្រិត 4K ល្បឿន 120 fps, 8K ល្បឿន 30 fps និង 1080p ល្បឿន 240 fps។ សិនស័រនេះ គឺមានការទ្រទ្រង់បានជាមួយនិងកម្រិត 8-bit, 10-bit, 12-bit និង 14-bit RAW formats ទៀតផង។ សម្រាប់ពេលនេះកាមេរ៉ា 200MP គឺមានការផលិតជាលក្ខណៈទ្រង់ទ្រាយធំហើយ ដោយសិនស័រនេះ អាចនឹងប្រើប្រាស់ជាលើកដំបូងនៅលើស្មាតហ្វូនជំនាន់ថ្មី vivo Y500 Pro។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍