no-alternative title
no-alternative title

Geely Starray EM-i រថយន្ត PHEV សម្រាប់ទីផ្សារសកល ផ្តើមសង្វាក់ផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីហើយ

រថយន្ត PHEV ស៊េរីថ្មីរបស់ Geely ម៉ូដែល Starray EM-i  ដែលនៅក្នុងប្រទេសចិនហៅថា Galaxy Starship 7 ត្រូវបានចាប់ផ្តើមសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ KD ស្ថិតក្នុងទីក្រុង Purwakarta ខេត្ត West Java ប្រទេសឥណ្ឌូនេស៊ី។ ការរៀបចំចាប់ផ្តើមសង្វាក់ផលិត ត្រូវបានធ្វើឡើងនៅចុងខែកញ្ញា 2025 ហើយក៏ជាលើដំបូងសម្រាប់រថយន្តប្រភេទ Plug-in-hybrid SUV របស់ Geely ដែលមានការផលិតទ្រង់ទ្រាយធំនៅរោងចក្រក្រៅប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Geely បានបញ្ជាក់ថា Starray EM-i នឹងមានចេញលក់នៅលើទីផ្សារជាច្រើននៅលើពិភពលោក បន្ទាប់ពីការបង្ហាញវត្តមានលើកដំបូងនៅក្នុងទីផ្សារអូស្ត្រាលី។ ការបញ្ចេញលក់រថយន្ត PHEV SUV ថ្មីនេះ គឺនឹងពង្រីកទីផ្សារដល់ទៅជិត 20 ប្រទេសនៅចុងឆ្នាំនេះ ដែលក្នុងរួមទាំងប្រទេសឥណ្ឌូនេស៊ី អាហ្វ្រិកខាងត្បូង ម៉ិកស៊ិក និងអ៊ីតាលី ហើយនិងបន្តទៅកាន់ទីផ្សារក្នុងតំបន់នៅទូទាំងអាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប អាមេរិកឡាទីន និងអាហ្វ្រិកផងដែរ។ Geely Starray EM-i ឬ Galaxy Starship 7 ត្រូវបានក្រុមហ៊ុនចេញលក់នៅទីផ្សារប្រទេសចិនកាលពីខែធ្នូ ឆ្នាំ 2024 ដោយមានតម្លៃចាប់ពីខ្ទង់ $15,400។

ឡាន PHEV SUV មួយនេះប្រើប្រាស់នូវគ្រោងឆ្អឹង GEA platform របស់ Geely ផ្ទាល់។ Galaxy Starship 7 មានបណ្តោយប្រវែង 4,740mm/ទទឹង 1,905/ កំពស់ 1,685mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,755mm។ ប្រព័ន្ធផ្នែកខាងក្នុងរបស់ Galaxy Starship 7 ដំណើរការដោយ Flyme Auto system ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនស្មាតហ្វូន Meizu ដែលត្រូវបានផ្សាភ្ជាប់ទំនាក់ទំនងគ្នារវាងរថយន្ត ស្មាតហ្វូន និងសេវាកម្ម Cloud Service។ បន្ថែមពីនេះ វាក៏នឹងមានមុខងារ Head up display, ឧបករណ៍បំពងសំឡេងចំនួន 16 គ្រាប់, កៅអីមានមុខងារក្តៅត្រជាក់ និងម៉ាស្សា រួមនឹងមានពោងសុវត្ថិភាពនៅផ្នែកចំហៀង ជាដើម។ 

Geely Starray EM-i / Galaxy Starship 7 គាំទ្រនូវប្រព័ន្ធ Tho EM-i hybrid system របស់ Geely ដែលដំណើរការនៅលើម៉ាស៊ីន 1.5-liter naturally aspirated engine និងម៉ូទ័រអគ្គិសនីមួយ ដែលភ្ជាប់ដោយប្រអប់លេខ 11-in-1 E-DHT transmission។ ម៉ាស៊ីន Hybrid 1.5-liter អាចផលិតកម្លាំងបាន 82kW ចំនែកម៉ូទ័រអាចផលិតកម្លាំងបាន 160kW និងកម្លាំងរមួល 262Nm ដែលផ្តល់នូវអនុភាពជាន់ស្ទុះពី 0-100km/h ចាយពេលខ្ទង់ 7.5 វិនាទី ជាមួយកម្រិតស៊ីសាំងប្រមាណ 3.75L/100km។ Geely Starray Em-i អាចបើកបរបានចម្ងាយផ្លូវដល់ 1,420km នៅពេលសាកថ្មពេញ និងចាក់សាំងពេញម្តង។

ក្រៅពីការផលិត Starray EM-i ក្រុមហ៊ុន Geely ក៏នឹងមានការផលិតម៉ូដែលផ្សេងទៀតដូចជា Geely EX5 SUV និង Geome Xingyuan ដែលជាឡាន Compact Hatchback នៅក្នុងរោងចក្រ Purwakarta នៅខែក្រោយនេះ (ខែវិច្ឆិកា) ឆ្នាំ 2025 ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន Epson ប្រារព្ធខួបលើកទី 50 នៃម៉ាកសញ្ញា បន្តពង្រីកវិសាលភាពនៅកម្ពុជា ជាមួយដំណោះស្រាយអាជីវកម្មដ៏ទូលំទូលាយ

ក្រុមហ៊ុន Epson ប្រារព្ធខួបលើកទី 50 នៃម៉ាកសញ្ញា បន្តពង្រីកវិសាលភាពនៅកម្ពុជា ជាមួយដំណោះស្រាយអាជីវកម្មដ៏ទូលំទូលាយ

ដោយ ប៉េងលីន
BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

ដោយ ប៉េងលីន
MG នឹងនាំយកឡានភីកអាប់ PHEV ថ្មីមកប្រជែងជាមួយ Ford Ranger និង BYD Shark 6 នៅប្រទេសអូស្រ្តាលីឆាប់ៗនេះហើយ

MG នឹងនាំយកឡានភីកអាប់ PHEV ថ្មីមកប្រជែងជាមួយ Ford Ranger និង BYD Shark 6 នៅប្រទេសអូស្រ្តាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Ford Bronco នៅចិន អាចប្រែកាយជាឡានទៅជាផ្ទះចល័តបាន ដោយចុចប៊ូតុងតែមួយប៉ុណ្ណោះ

ឡានអគ្គិសនី Ford Bronco នៅចិន អាចប្រែកាយជាឡានទៅជាផ្ទះចល័តបាន ដោយចុចប៊ូតុងតែមួយប៉ុណ្ណោះ

ដោយ ប៉េងលីន
Nissan កំពុងធ្វើការលើរថយន្ត Hybrid off-road SUV ថ្មីដើម្បីឆ្លើយតបនឹង Toyota 4Runner

Nissan កំពុងធ្វើការលើរថយន្ត Hybrid off-road SUV ថ្មីដើម្បីឆ្លើយតបនឹង Toyota 4Runner

ដោយ ប៉េងលីន
CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

ដោយ ប៉េងលីន