Nubia គឺជាម៉ាកយីហោមួយនៅក្នុងចំណោមម៉ាកយីហោស្មាតហ្វូនជាច្រើន ដែលត្រៀមបញ្ចេញនូវស្មាតហ្វូនថ្មីរបស់ខ្លួនដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5។ ស្មាតហ្វូនថ្មីៗទាំងនេះ មានស្មាតហ្វូន Red Magic 11 Pro Series និង Nubia Z80 Ultra ជាដើម។ សម្រាប់លក្ខណៈពិសេសមួយដែលប្រើប្រាស់នៅលើស្មាតហ្វូន Nubia Flagship គឺមានការឌីស្សាញជាមួយនឹងបទពិសោធន៍អេក្រង់ពេញលេញ និងមានកាមេរ៉ាខាងក្រោមអេក្រង់។ បន្ថែមពីនេះ ស្មាតហ្វូន Flagships ទាំងពីរនេះ ក៏នឹងមានថាមពលថ្មធំផងដែរ។
តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនថ្មីៗនេះ ស្មាតហ្វូន Red Magic 11 Pro Series នេះ នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 និងថាមពលថ្មទំហំដល់ទៅ 8,000mAh។ នៅពេលនេះ ការបែកធ្លាយមួយនៅលើ Weibo កបានទម្លាយថា ស្មាតហ្វូន Nubia Z80 Ultra នេះ នឹងមានថាមពលថ្មទំហំ 7,200mAh។ បើទោះបីជាស្មាតហ្វូននេះ មានថាមពលថ្មធំក៏ដោយ ស្មាតហ្វូន Nubia Z80 Ultra នេះ នឹងមានការឌីស្សាញដ៏ទាក់ទាញគឺកម្រាស់ 7.8mm និងទម្ងន់ត្រឹមតែ 225g ប៉ុណ្ណោះ។ ស្មាតហ្វូននេះនឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 90W wired fast charging ជាមួយនឹង wireless charging ថែមទៀត។
តាមរបាយការណ៍ជាច្រើនទៀតបានបញ្ជាក់ថា ស្មាតហ្វូន Nubia Z80 Ultra ថ្មីនេះ នឹងមានរ៉េមទំហំ 16GB និងដំណើរការនូវ Nebula AIOS នៅលើ Android 16 ថែមទៀតផង។ ស្មាតហ្វូននេះ នឹងមានអេក្រង់ 144Hz flat AMOLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution ដែលផ្តល់នូវបទពិសោធន៍អស្ចារ្យបំផុតក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 50MP ជាមួយនឹងឡែន 35mm focal length, 1/1.55-អ៊ីង 50MP ultra-wide និង OmniVision OV64B periscope telephoto lens។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 16MP ខាងក្រោមអេក្រង់ផងដែរ។
ស្មាតហ្វូន Red Magic 11 Pro series នេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 17 ខែតុលានេះនៅក្នុងប្រទេសចិន ខណៈពេលដែលស្មាតហ្វូន Nubia Z80 Ultra នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 22 ខែតុលានេះ។ ស្មាតហ្វូន Z80 Ultra នេះនឹងមានពណ៌ Phantom Black, Glacial White និង Starry Collector’s Edition ៕