no-alternative title
no-alternative title

vivo X300 Pro បង្ហាញវត្តមានជាផ្លូវការណ៌ហើយ កាមេរ៉ាខ្លាំង និងប្រើឈីបថ្មី Dimensity 9500 SoC

ដូចការគ្រោងទុក នៅពេលនេះ ស្មាតហ្វូនជំនាន់ថ្មី vivo X300 series បានប្រកាសចេញជាផ្លួវការណ៌ហើយ ដោយមានម៉ូដែលស្តង់ដារ X300 ឌីស្សាញរាង compact design និងមួយទៀតជាម៉ូដែល X300 Pro ហើយស្មាតហ្វូនថ្មីៗទាំងពីរនេះ គឺមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី MediaTek Dimensity 9500 SoC រួមជាមួយនិងលក្ខណៈសម្បត្តិស្ទើរតែដូចគ្នាទាំងស្រុង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ស្មាតហ្វូនជំនាន់ថ្មី vivo X300 Pro ដែលបង្ហាញវត្តមានឆ្នាំនេះ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ារបស់ Zeiss ចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោល គឺមានទំហំ 50MP គាំទ្រដោយសិនស័រ Sony LYT-828 ទំហំ 1/1.28 អ៊ីង និងមានកម្រិត f/1.57 aperture ហើយនិងមុខងារទប់លំនឹង gimbal OIS។ សម្រាប់គ្រាប់ទីពីរមានទំហំ 50MP គាំទ្រដោយសិនស័រ Samsung JN1 ultrawide unit និងកាមេរ៉ាទីបីមានទំហំ 200MP គាំទ្រសិនស័រ 1/1.4 អ៊ីង Samsung HPB ដែលជាសិនស័រTelephoto។ ក្រឡេកមកមើលកាមេរ៉ាមុខវិញ គឺមានទំហំ 50MP គាំទ្រដោយសិនស័រ Samsung JN1 មានសមត្ថភាពអាចថត selfies និង video calls បានច្បាស់បំផុត។

vivo X300 Pro ដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9500 SoC រួមជាមួយបន្ទះឈីប vivo V3+ imaging និងមានរ៉េមទំហំ 16GB ហើយនិងអង្គចងចាំទំហំ 512GB។ នៅលើស្មាតហ្វូននេះមានថ្មទំហំ 6,510mAh គាំទ្រដោយកម្លាំងសាក 90W wired និងបច្ចេកវិទ្យាសាក 40W wireless charging។ vivo X300 Pro មានអេក្រង់ទំហំ 6.78 អ៊ីង 8T LTPO display ល្បឿន 120Hz refresh rate និងអាចបង្ហាញចេញបាន 1260x2800 pixels resolution ហើយអេក្រង់នេះ ថែមទាំងមានសមត្ថភាពទ្រទ្រង់ជាមួយនិងបច្ចេកវិទ្យាចាក់ពណ៌ HDR10+, Dolby Vision ព្រមទាំងសិនស័រស្កែនម្រាមដៃ ultrasonic នៅលើអេក្រង់ផងដែរ។  

 

និយាយពីការឌីស្សាញរូបរាងវិញ vivo X300 Pro មានទម្ងន់ 226g និងមានកម្រ៉ាស់ 7.99mm ហើយនិងមានប្រព័ន្ធការពារទឹកនិងធូលីកម្រិត IP68/IP69 rating ព្រមទាំងមានពណ៌ Black, Brown, Blue និង White។ នៅលើស្មាតហ្វូននេះ មានបំពាក់នូវ Dual stereo speakers, Bluetooth 6.0, រន្ធ USB-C 3.2 Gen 1 port និង Wi-Fi 6 ហើយនិងរត់នៅលើ Android 16 ផ្អែកជាមួយ OriginOS 6។

vivo X300 Pro មានតម្លៃចាប់ពី 5,299 យ៉ន់ ($745) សម្រាប់ទំហំ 12GB/256GB និងតម្លៃ 5,999 យ៉ន់ ($845) ទៅលើទំហំ 16GB/512GB ខណៈដែលទំហំ 16GB/1TB មានតម្លៃ 6,699 យ៉ន់ ($945)។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

ដោយ ប៉េងលីន
OPPO Find X9 Ultra អាចនឹងក្លាយជាស្មាតហ្វូនតែមួយគត់ដែលមានឡែន Periscope Telephoto ពីរគ្រាប់

OPPO Find X9 Ultra អាចនឹងក្លាយជាស្មាតហ្វូនតែមួយគត់ដែលមានឡែន Periscope Telephoto ពីរគ្រាប់

ដោយ ប៉េងលីន
CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

ដោយ ប៉េងលីន
ឡាន EV ស៊េរីថ្មី 7 ម៉ូដែលនេះ ត្រៀមចេញមកបញ្ឆេះកម្តៅទីផ្សារឡានអគ្គិសនីកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ

ឡាន EV ស៊េរីថ្មី 7 ម៉ូដែលនេះ ត្រៀមចេញមកបញ្ឆេះកម្តៅទីផ្សារឡានអគ្គិសនីកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ដោយ ប៉េងលីន
Zeekr 001 ម៉ូដែលថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍ថ្ងៃទី 11 ក្នុងខែតុលាជាមួយប្រព័ន្ធសាកភ្លើងកម្រិត 900V

Zeekr 001 ម៉ូដែលថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍ថ្ងៃទី 11 ក្នុងខែតុលាជាមួយប្រព័ន្ធសាកភ្លើងកម្រិត 900V

ដោយ ប៉េងលីន