no-alternative title
no-alternative title

OPPO បញ្ចេញនូវ Hasselblad Imaging Kit សម្រាប់ស្មាតហ្វូន Find X9 Pro

នៅទីបំផុត ក្រុមហ៊ុន OPPO សម្រេចបញ្ចេញនូវឧបករណ៍ Hasselblad Professional Imaging Kit ថ្មី ដែលឌីស្សាញឡើងសម្រាប់ភ្ជាប់ទៅប្រើប្រាស់ជាមួយនឹងស្មាតហ្វូន OPPO Find X9 Pro របស់ខ្លួនហើយ។ សម្រាប់ឧបករណ៍ kit នេះ មានរួមបញ្ចូលនូវ Hasselblad Teleconverter, Magnetic handle, Magnetic Protective Case និង Professional Shoulder Strap ផងដែរ។ ឧបករណ៍ជំនួយការថតរូបនៅលើស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 16 ខែតុលានេះជាមួយនឹងស្មាតហ្វូនស៊េរីថ្មី OPPO Find X9 series។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការទម្លាយនៅថ្ងៃនេះបានបង្ហាញថា ស្មាតហ្វូន Find X9 Pro របស់ក្រុមហ៊ុន OPPO នេះ នឹងមានការបំពាក់នូវ 200MP Hasselblad-Branded Periscope Lens ដែលមានការទ្រទ្រង់ទៅលើការថតដល់ទៅ 4K ល្បឿន 120fps គាំទ្រជាមួយ Dolby Vision recording ថែមទៀតផង។

ហើយជាមួយនឹងការភ្ជាប់ទៅនឹង Teleconverter នោះ គឺនឹងនាំយកនូវកម្រិតនៃការ Zoom ថ្មី បានកាន់តែច្បាស់សម្រាប់ស្មាតហ្វូននេះ។ សម្រាប់ Magnetic Handle នឹងមានកាសរបំពាក់នូវ Tactile Shutter Button និង Ergonomic Grip ខណៈពេលដែល Teleconverter នឹងអនុញ្ញាតអោយអ្នកប្រើប្រាស់អាចទទួលបាននូវបទពិសោធន៍នៃការ Zoom ដ៏អស្ចារ្យ។

ស្មាតហ្វូន OPPO Find X9 ថ្មីនេះ នឹងមានអេក្រង់ទំហំ 6.59 អ៊ីង 1.5K OLED display បន្ទះឈីប Dimensity 9500 ហើយនិងមានថាមពលថ្មទំហំ 7025mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្ម 80W wired និង 50W wireless charging ។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ Sony LYT 808 និងគ្រាប់ទីពីរទំហំ 50MP ultra-wide រួមនិង សិនស័រ Sony LYT600 periscope ហើយនឹងសិនស័រ 2MP Multispectral  ផងដែរ។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាខាងមុខទំហំ 32MP selfie ដែលញាត់រន្ធប្រហោងអេក្រង់។ 

សម្រាប់ស្មាតហ្វូន OPPO Find X9 Pro វិញ គឺមានអេក្រង់ទំហំ 6.78 អ៊ីង LTPO OLED display មានថាមពលថ្មទំហំ  7500mAh និងមានកាមេរ៉ាទំហំ 200MP HP5 periscope  និងកាមេរ៉ាគោលទំហំ 50MP ហើយនិងកាមេរ៉ាទីបីទំហំ 50MP ultra-wide ខណៈដែលគ្រាប់ទីបួនមានទំហំ 2-megapixel multispectral sensor៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

ដោយ ប៉េងលីន
CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

ដោយ ប៉េងលីន
OPPO Find X9 Ultra អាចនឹងក្លាយជាស្មាតហ្វូនតែមួយគត់ដែលមានឡែន Periscope Telephoto ពីរគ្រាប់

OPPO Find X9 Ultra អាចនឹងក្លាយជាស្មាតហ្វូនតែមួយគត់ដែលមានឡែន Periscope Telephoto ពីរគ្រាប់

ដោយ ប៉េងលីន
ឡាន EV ស៊េរីថ្មី 7 ម៉ូដែលនេះ ត្រៀមចេញមកបញ្ឆេះកម្តៅទីផ្សារឡានអគ្គិសនីកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ

ឡាន EV ស៊េរីថ្មី 7 ម៉ូដែលនេះ ត្រៀមចេញមកបញ្ឆេះកម្តៅទីផ្សារឡានអគ្គិសនីកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ដោយ ប៉េងលីន
Zeekr 001 ម៉ូដែលថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍ថ្ងៃទី 11 ក្នុងខែតុលាជាមួយប្រព័ន្ធសាកភ្លើងកម្រិត 900V

Zeekr 001 ម៉ូដែលថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍ថ្ងៃទី 11 ក្នុងខែតុលាជាមួយប្រព័ន្ធសាកភ្លើងកម្រិត 900V

ដោយ ប៉េងលីន