no-alternative title
no-alternative title

Honor ប្រកាសតែងតាំងតារាតំណាងថ្មីសម្រាប់វត្តមានកំពូលស្មាតហ្វូន Magic8 Series

នៅមុនការប្រកាសចេញជាផ្លូវការណ៌ Magic8 និង Magic8 Pro នៅថ្ងៃស្អែកនេះ ក្រុមហ៊ុន Honor Honor ប្រកាសតែងតាំងលោក Nicholas Tse ធ្វើតារាតំណាងថ្មី Future Technology Experience Officer សម្រាប់វត្តមានកំពូលស្មាតហ្វូន Magic8 Series។ នៅថ្ងៃនេះ ក្រុមហ៊ុន Honor ក៏បានបញ្ចេញនូវរូបភាពថ្មីមួយរបស់តារាតំណាងរូបនេះ ជាមួយនិងការកាន់បង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Magic8 Pro នៅក្នុងដៃផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា លោក Nicholas Tse មិនត្រឹមតែជាតារាសម្តែងនោះទេ លោកក៏ជាតារាចំរៀង តារាក្បាច់គុណ អ្នកជំនួញ និងជាប្រធានស្ថានីយ៌ទូរទស្សន៍ប្រចាំនៅទីក្រុងហុងកុងផងដែរ។ ក្រុមហ៊ុន Honor បាននិយាយថា នេះ គឺជាការផ្លាស់ប្តូរថ្មីមួយទៀត  ដែលឆ្លុះបញ្ចាំងពីសមត្ថភាព នឹងដំណើរឆ្ពោះទៅមុខទៅលើការនាំមកនូវពហុជំនាញនៃការវិវត្តន៌ឥតឈប់ឈរ។ ហើយស្របពេលជាមួយនិងការមកដល់  Magic8 series' AI "self-evolution" ផងនោះ គឺនឹងធានានូវការប្រើប្រាស់ស្មាតហ្វូនជំនាន់ថ្មីនេះ អោយកាន់តែប្រសើរ និងមានភាពកាន់តែសំបូរបែប។ 

ជាមួយគ្នានេះ ក្រុមហ៊ុន Honor ក៏បានបញ្ចេញនូវវីដេអូប្រៀបធៀបគ្នារវាងសមត្ថភាពពន្លឺរបស់ស្មាតហ្វូនជំនាន់ថ្មី Magic8 Pro និង iPhone 17 Pro ផងដែរ។ ស្មាតហ្វូនទាំងពីរនេះ គឺមានការថតចេញពីឧទ្ធមភាគចក្រនាពេលរាត្រី។ Magic8 Pro ត្រូវបានគេនិយាយថា អាចនឹងមានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 50MP ultrawide ខណៈដែលទី 3 មានទំហំ 200MP periscope telephoto ជាមួយនិងឡែន 85mm focal length កម្រិត f/2.6 aperture និងសិនស័រទំហំ 1/1.4" អ៊ីងអ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍