no-alternative title
no-alternative title

Motorola Moto X70 Air ប្រកាសចេញហើយ តួខ្លួនកម្រ៉ាស់ 6mm និងមានថ្ម 4,800mAh

នៅពេលនេះ វត្តមានរបស់ស្មាតហ្វូនកម្រ៉ាស់ស្តើងបានក្លាយជានិន្នាការថ្មីសម្រាប់ទីផ្សារស្មាតហ្វូនហើយ។ នៅថ្ងៃនេះ ក្រុមហ៊ុន Motorola បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីស្ថិតនៅក្នុងប្រភេទស្មាតហ្វូនថ្នាក់កណ្តាករបស់ខ្លួន ម៉ីដែល Moto X70 Air ដែលមានកម្រ៉ាស់ត្រឹមតែ 6mm និងមានទំងន់ 159g។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.7” អ៊ីងល្បឿន 120Hz OLED និងមានកម្រិត 1220p+ resolution។ អេក្រង់នេះជាកញ្ចក់រាបស្មើរ និងមានកម្រិតពន្លឺ 4,500 nits peak brightness រួមនិងកាមេរ៉ាមុខទំហំ 50MP។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខណៈដែលស្មាតហ្វូនកម្រាស់ស្តើងដូចជា Galaxy S25 Edge និង iPhone Air សុទ្ធតែជាម៉ូដែលប្រណិតប្រើប្រាស់នូវថ្មទំហំតូចៗត្រឹមតែ  3,900mAh និង 3,149mAh នោះ ក្រុមហ៊ុន Motorola បានសម្រេចប្រើប្រាស់ថ្មទំហំ 4,800mAh គាំទ្រនូវកម្លាំងសាក 68W fast wired ហើយនិង 15W wireless charging ថែមទៀតផង។ បន្ថែមពីនេះ ស្មាតហ្វូន X70 Air ក៏មានស៊ុមលោហៈជួយការពារស្មាតហ្វូនបានរឹងមាំ រួមនិងបច្ចេកវិទ្យា IP68 និង IP69 សម្រាប់ការពារទឹក និងធូលីទៀតផង។ ស្មាតហ្វូននេះមានពណ៌ Gadget Gray, Lily Pad និង Bronze Green. 

និយាយពីប្រព័ន្ធកាមេរ៉ាវិញនៅលើស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិសន័រ Samsung និងគ្រាប់ទីពីរទំហំ 50MP ថតបានមុំ 120° ជាប្រភេទ ultra-wide camera។ ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 7 Gen 4 និង 3D vapor chamber សម្រាប់ទប់ការឡើងកំដៅ ហើយនិងមានរ៉េមទំហំ 12GB LPDDR5X RAM រួមនិងអង្គចងចាំទំហំ 256/512GB ប្រភេទ UFS 3.1 storage។ ស្មាតហ្វូននេះ មិនមានរន្ធ microSD ឬ 3.5mm headphone jack នោះទេ។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍