នៅថ្ងៃនេះ Dongfeng Nissan បានប្រកាសដំណើរការទៅលើសង្វាក់ផលិតកម្មទៅលើម៉ាស៊ីនថ្មីដែលមានលេខ NR15 engine ចំនុះ1.5-litre ដែលក្រុមហ៊ុននេះអភិវឌ្ឍសម្រាប់ប្រើប្រាស់ជាមួយនិងបច្ចេកវិទ្យា Plug-in Bybrid។ តាមការបញ្ជាក់ក្នុងប្រភពខាងលើនេះ បានអោយដឹងថា ម៉ាស៊ីនថ្មីនេះ នឹងមានការប្រើប្រាស់នៅលើឡាន Nissan N6 ដែលជាឡាន PHEV ដំបូងរបស់ក្រុមហ៊ុននេះដែលនឹងមានលក់នៅលើទីផ្សារប្រទេសចិននាត្រីមាសទី 4 ឆ្នាំ 2025 ខាងមុខនេះបើតាមការទម្លាយចេញពី Auto-home។
យោងតាមព័ត៌មានខាងលើនេះ បានអោយដឹងថា របាយការណ៌ដែលបានចុះនៅក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យារបស់ចិន (MIIT) បានបង្ហាញថា N6 នឹងមានការបំពាក់នូវម៉ាស៊ីន NR15 engine នេះ មានកម្លាំង 75 kW (101 សេះ) និងមានម៉ូទ័រកម្លាំង 155 kW (208 សេះ)។ ជាមួយនិងប្រព័ន្ធ hybrid មានអាគុយ 21.1 kWh lithium-iron-phosphate (LFP) ដែលមានការផ្គត់ផ្គង់ដោយ Rept Battero Energy Co., Ltd. ដែលមានសមត្ថភាពអាចបើកបរជាមួយនិងអគ្គិសនីសុទ្ធជាមួយស្តង់ដារ WLTC ចម្ងាយ 125km និង 130km។
ឡាននេះ គឺមានការឌីស្សាញតាមស្ថាបត្យកម្ម Tianyan architecture របស់ Dongfeng Nissan តែម្តង។ N6 មានប្រវែង 4,831mm ទទឹង 1,885mm កំពស់ 1,49xmm និងគម្លាតកង់មុខក្រោយប្រវែង 2,815mm។ ជាមួយនិងការឌីស្សាញរូបរាងថ្មីរបស់ N6 នេះ គឺនៅតែបន្តយកលំនាំស្ទីលចុងក្រោយរបស់ Nissan ដដែល។ ឡាននេះ ឌីស្សាញ closed-off grille និងមានចង្កៀង “star-ring” ដែលបំពាក់នូវ LED light strip រត់កាត់ទទឹងផ្នែកខាងមុខតែម្តង។ សម្រាប់ផ្នែកចំហៀង គឺមានដៃទ្វាថ្មីបិទជិត និងមានស្តុបក្រោយកាត់ទទឹងដូចគ្នា ខណៈដែល “NISSAN” នៅចំកណ្តាល។
ឡានស៊េរីថ្មី Nissan N6 ត្រៀមចេញលក់នៅលើទីផ្សារឆាប់ៗនេះបន្ទាប់ពីក្រុមហ៊ុននេះបានដាក់សម្ពោធ Nissan N7 កាលពីដើមឆ្នាំនេះ ហើយឡាននេះ គឺជាឡានដែលប្រើប្រាស់អាគុយដំបូងបំផុតសម្រាប់ទីផ្សារប្រទេសចិន ដែលមានតម្លៃ 119,900 យ៉ន់ ប្រហែល 16,840 ដុល្លារ។ ដូច្នេះផ្អែកលើលក្ខណៈសម្បត្តិខាងលើនេះ គេអាចព្យាករណ៌ថា N6 នឹងមានតម្លៃធូជាង N7 និងអាចនាំចេញទៅលើទីផ្សារខាងក្រៅបានទៀតផង។ សម្រាប់ព័ត៌មានជាច្រើនទៀតរបស់ N6 នឹងមានការបង្ហាញជាបន្តបន្ទាប់ឆាប់ៗនេះ។