no-alternative title
no-alternative title

OPPO Find X9 Ultra អាចនឹងបង្ហាញខ្លួនមុនការគ្រោងទុក ខណៈ Find N6 នឹងមកដល់មុនចូលឆ្នាំចិន

ថ្មីៗនេះ Find X9 Ultra ដែលជាកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO ដែលមានការប្រើប្រាស់នូវកាមេរ៉ាកម្រិតខ្ពស់ ត្រូវបានគេរាយការណ៌ថា នឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅខែមេសាឆ្នាំ 2026 ខាងមុខនេះហើយ។ ប៉ុន្តែនៅថ្ងៃនេះ មានការបញ្ជាក់ជាថ្មីថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងបង្ហាញខ្លួនមុនការគ្រោងទុក ខណៈដែល Find N6 ដែលជាស្មាតហ្វូនអេក្រង់បង់បានជំនាន់ថ្មី ក៏ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា អាចនឹងមកដល់ជាមួយគ្នាដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមអ្នកទម្លាយ Smart Pikachu ដែលបានបង្ហោះនៅលើបណ្តាញ Weibo បានអោយដឹងថា OPPO Find X9 Ultra នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសចិននាខែមីនាឆ្នាំក្រោយនេះហើយ។ នៅក្នុងនោះថែមទាំងមានការបង្ហើបថា ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N6 ក៏អាចនឹងមានវត្តមាននៅលើទីផ្សារមុនបុណ្យចូលឆ្នាំចិន ឆ្នាំថ្មី 2026 ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 17 ខែកុម្ភៈខាងមុខនេះផងដែរ។

OPPO Find X9 Ultra ត្រូវបានពាក្យចចាមអារ៉ាមកន្លងមក និយាយថា នឹងមានការប្រើប្រាស់នូវកាមេរ៉ាទំហំ 200MP ចំនួនដល់ទៅ 2 គ្រាប់ និងកាមេរ៉ា 50MP periscope telephoto គាំទ្រនូវមុខងារហ៊្សូម 10x optical zoom។ ស្មាតហ្វូននេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 SoC ហើយនិងមានថ្មទំហំ 7,000mAh+។ 

ចំពោះ Find N6 ដែលជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ OPPO នេះ ក៏នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 SoC ហើយនិងមានថ្មទំហំធំជាង 6,000mAh ហើយក៏មានការបញ្ជាក់ថា នឹងមានអេក្រង់ខាងក្នុងទំហំ 8.1 អ៊ីង និងអេក្រង់ខាងក្រៅទំហំ 6.6 អ៊ីង។ នៅលើម៉ូដែលថ្មី នឹងមានកាមេរ៉ាគោលទំហំ 50MP និងមួយគ្រាប់ទៀតទំហំ 50MP periscope telephoto ហ៊្សូមបាន 3x optical zoom។ OPPO ក៏ប្រហែលជាបង្ហាញចេញនូវ Find N6 សម្រាប់ទីផ្សារប្រទេសឥណ្ឌាផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន