
យោងតាមរបាយការណ៌ថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Huawei នឹងមានការរៀបចំនូវព្រឹត្តិការណ៌ដ៏មួយទៀតនៅថ្ងៃទី 26 ខែកុម្ភៈខាងមុខនេះ ដើម្បីធ្វើការប្រកាសចេញនូវផលិតផលថ្មីៗជាច្រើនសម្រាប់ទីផ្សារសកល។ ប្រភពខាងលើនេះបានបន្ថែមថា នៅក្នុងចំណោមផលិតផលថ្មីៗនេះទាំងនេះ មានផលផិតផលមួយ នឹងមានការចាប់អារម្មណ៌ខ្លាំងជាងគេនោះ The All-New Watch GT Runner 2។
នាឡិកាឆ្លាតវៃ Watch GT Runner 2 ថ្មីនេះ គឺជាម៉ូដែលថ្មី ដែលមានការអាប់ដែតចេញពី Watch GT Runner ដែលចេញកាលពីឆ្នាំ 2021 និងជានាឡិកាឆ្លាតវៃជំនាន់ថ្មី ដែលមានការអភិវឌ្ឍរួមគ្នាជាមួយនិងកីឡាករ Eliud Kipchoge ដែលជាម្ចាស់មេដាយមាស Olympic ពីរជំនាន់នៃផ្នែករត់ម៉ារ៉តុនផងដែរ។ នៅលើនាឡិកាថ្មីនេះ ត្រូវបានគេនិយាយថា គឺនឹងមានការដាក់មកជាមួយនូវមុខងារថ្មី Runners និង “intelligent marathon mode” ដែលនឹងជួយអោយអ្នកប្រើប្រាស់អាចរៀបចំខ្លួនរួចជាស្រេចសម្រាប់ការរត់ម៉ារ៉ាតុន។

ប្រភពព័ត៌មានខាងលើនេះ បានបន្ថែមថា សម្រាប់ព្រឹត្តិការណ៌ដ៏ធំនេះ ក្រុមហ៊ុន Huawei នឹងមានការប្រកាសចេញនូវផលិតផលថ្មីៗជាច្រើន មានដូចជា Huawei Band 11 Pro ជាមួយនិង Mate 80 Pro សម្រាប់ទីផ្សារសកល ហើយនិងាកាស FreeBuds Pro 5 earbuds ក៏ដូចជាថេប្លេត MatePad Mini ផងដែរ។





