no-alternative title
no-alternative title

Fixed Focus Digital ទម្លាយថា ការផលិតសាកល្បងទៅលើ iPhone 18 Pro Series បានចាប់ផ្តើមហើយ

យោងតាមការប្រវត្តិនៃការបង្ហាញចេញនូវ iPhone ស៊េរីថ្មីជារៀងរាល់ឆ្នាំនោះ គឺបានបញ្ជាក់ថា Apple គឺនឹងមានការរៀបចំនូវព្រឹតិ្តការណ៌ប្រកាសចេញ iPhone នៅខែកញ្ញារាល់ឆ្នាំតែម្តង។ សម្រាប់វត្តមាន iPhone 18 Pro និង iPhone 18 Pro Max ឆ្នាំនេះ ក៏ត្រូវបានគេរំពឹងថា គឺនឹងមកដល់ទៅតាមកាលបរិច្ឆេតដូចគ្នានេះដែរ។ ប៉ុន្តែឆ្នាំនេះ អាចនឹងមានភាពខុសប្លែកបន្តិច ដោយក្រុមហ៊ុនអាមេរិកាំងមួយនេះ អាចនឹងមានការបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ខ្លួននៅក្នុងកម្មវិធីនេះដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ ការបែកធ្លាយខាងលើនេះ ក៏បានបញ្ជាក់ដែរថា សង្វាក់ការផលិតសាកល្បងទៅលើ iPhone 18 Pro Series បានចាប់ផ្តើមហើយ នេះបើផ្អែកទៅលើការចែកចាយឯកសារថ្មីមួយនៅលើ Weibo របស់អ្នកទម្លាយ Fixed Focus Digital។ អ្នកទម្លាយរូបនេះ បានបញ្ជាក់ថា នៅពេលនេះ ការផលិតសាកល្បងទៅលើ iPhone 18 Pro Series ហើយ។ ការធ្វើតេស្តទៅលើការផលិតសម្រាប់ iPhone ជំនាន់ថ្មីនៅពេលនេះ ត្រូវបានគេនិយាយថា Apple គឺចង់ធ្វើការត្រួតពិនិត្យអោយបានច្បាស់ថា វានឹងមានបញ្ហាឬយ៉ាងណា មុនពេលដែលក្រុមហ៊ុនសម្រេចធ្វើការផលិតជាផ្លូវការណ៌នាពេលខាងមុខ។

ប្រភពខាងលើនេះបានបន្តថា សម្រាប់ការចាប់ផ្តើមសង្វាក់ការផលិតសាកល្បងទៅលើ iPhone 18 Pro Series នៅពេលនេះ គឺធ្វើឡើងជាមួយនិងដំណើរការផ្ទាល់នៅក្នុងរោងចក្រផ្លូវការណ៌របស់ខ្លួនតែម្តង។ យោងតាមអ្នកទម្លាយរូបនេះ បានបន្ថែមថា សម្រាប់ការឌីស្សាញរូបរាង និងលក្ខណៈសម្បត្តិទូទៅ ក៏ដូចជាកម្លាំងម៉ាស៊ីននៅលើម៉ូដែល iPhone 18 Pro Series ថ្មីនេះ គឺមិនសូវជាមានការផ្លាស់ប្តូរខុសប្លែកពីជំនាន់មុន iPhone 17 Pro series នោះទេ។ ភាពខុសគ្នា គឺមានតិចតួចបំផុតសម្រាប់ម៉ូដែលថ្មីនេះ នោគឺការឌីស្សាញទៅលើ Dynamic Island មានទំហំតូចជាងម៉ូដែលមុនៗ។ 

 

ព័ត៌មានពាណិជ្ជកម្ម