no-alternative title
no-alternative title

Huawei Mate 80 Pro ដែលចេញលក់នៅលើទីផ្សារសកល នឹងមានការអាប់ដែតប្រព័ន្ធកាមេរ៉ាថ្មី ‘true’

នៅថ្ងៃនេះ ក្រុមហ៊ុន Huawei Global បានចែករំលែកនូវព័ត៌មានថ្មីមួយទៀតហើយទាក់ទងជាមួយនិងស្មាតហ្វូនជំនាន់ថ្មី Mate 80 Pro ដោយនៅក្នុងសារថ្មីនេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានការអាប់ដែតទៅលើប្រព័ន្ធកាមេរ៉ាខ្លាំងជាងម៉ូដែលចេញលក់នៅលើទីផ្សារប្រទេសចិន។ តាមការរយៈនៃការឌីស្សាញថ្មីនេះ បានបង្ហាញថា នៅលើស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់នូវប្រព័ន្ធកាមេរ៉ាថ្មី “true upgrades” ដែលទើបតែអភិវឌ្ឍជាពិសេសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនប្រណិត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្អែកលើការបែកធ្លាយកាមេរ៉ាថ្មីដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 Pro ដែលនឹងដាក់លក់នៅលើទីផ្សារសកលនោះ គឺមិនមានរូបរាងអ្វីខុសគ្នាពីម៉ូដែលលក់នៅលើទីផ្សារប្រទេសចិននោះទេ គឺមានតែនៅលើកាមេរ៉ាប៉ុណ្ណោះ។ នៅក្នុងវីដេអូនេះ ក្រុមហ៊ុន Huawei គឺមានការបញ្ជាក់ពីការប្រើប្រាស់នូវសិនស័រ Multispectral ជំនាន់ទី 2 របស់ខ្លួន ដែលមានការដាក់បញ្ចូលគ្នានូវ Super-Focusing សម្រាប់កាមេរ៉ាគោល និង Super-Focusing Macro Telephoto Snapper ក៏ដូចជា Ultrawide-Angle ផងដែរ។

មិនខុសពីម៉ូដែលមុនៗនោះទេ នៅលើកាមេរ៉ាស្មាតហ្វូនថ្មីនេះ ក្រុមហ៊ុន Huawei ក៏មានការអាប់ក្រែដទៅលើឡែន ដែលនឹងជួយអោយការថតរូបនៅលើស្មាតហ្វូននេះ ទទួលបាននូវកម្រិតពណ៌ច្បាស់ រួមនិងការថវីដេអូបានកាន់តែរលូន និងមានភាពទាក់ទាញខ្លាំងថែមទៀតផង។ ទាក់ទងទៅលើការថតពន្លឺខ្ពស់ និងពន្លឺទាប គឺមានការ បញ្ជាក់បានច្បាស់តាមរយៈនៃការគណនាដោយសិនស័របានយ៉ាងល្អ។ បន្ថែមពីនេះជាមួយនិងការប្រើប្រាស់នូវបច្ចេកវិទ្យា ISP ជំនាន់ទ 9 ក៏នឹងមានការពង្រឹងទៅលើដំណើរការនៃ Data Processing និង Video Noise Reduction ទៀតផង។

 

 

 

ព័ត៌មានពាណិជ្ជកម្ម