
យោងតាមសេចក្តីរាយការណ៌ថ្មីដែលចេញដោយក្រុមហ៊ុន Omdia បានបង្ហាញថា កាលពីឆ្នាំ 2025 នេះ ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung បាននាំមុខដៃគូររបស់ខ្លួននៅលើទីផ្សារស្មាតហ្វូនក្នុងតំបន់អឺរ៉ុប មិនមានរាប់បញ្ចូលប្រទេសរុស្ស៊ីនោះទេ។ ផ្អែកតាមទិន្នន័យខាងលើនេះ Samsung លក់ស្មាតហ្វូនរបស់ខ្លួនាបាន 46.6 លានគ្រឿង ដែលស្មើរនិង 35% នៃចំណែកទីផ្សារសរុប។
ក្រឡេកមកដៃគូរបស់ខ្លួន Apple គឺឈរនៅលេខ 2 លក់ស្មាតហ្វូនរបស់ខ្លួនបាន 36.9 លានគ្រឿង គ្រប់គ្រងចំណែកទីផ្សារនេះបាន 27% ដែលមានការតាមពីក្រោយដោយ Xiaomi ដែលលក់បាន 21.8 លានគ្រឿងមានចំណែកទីផ្សារ 16%។ ក្រុមហ៊ុន Motorola ដែលឈរលេខ 4 ដោយលក់បាន 7.7 លានគ្រឿង គ្រប់គ្រងចំណែកទីផ្សារ 6% ខណៈដែល Honor ឈរនៅលើលេខរៀងទី 5 គឺលក់បាន 3.8 លានគ្រឿងជាលើកដំបូង មានចំណែកទីផ្សារ 3%។
.png)
សម្រាប់ស្មាតហ្វូន Samsung ដែលលក់ដាច់ជាងគេនៅលើទីផ្សារទ្វីបអឺរ៉ុបកាលពីឆ្នាំ 2025 កន្លងទៅនេះ គឺទៅលើ Samsung Galaxy A56 និងមានការតាមពីក្រោយដោយ iPhone 16 និង Galaxy A16។ នៅក្នុងចំណោម top 10 វិញ គឺមាន 6 ម៉ូដែលរបស់ Apple និង 4 ម៉ូដែលជាស្មាតហ្វូនរបស់ Samsungs។





