no-alternative title
no-alternative title

Honor Magic V6 Red Edition បានបង្ហាញវត្តមានក្នុងវីដេអូលើកដំបូងជាមួយការឌីស្សាញដ៏ប្រណីតបំផុត

នាឱកាសថ្ងៃឈប់សំរាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក្រុមហ៊ុន Honor បានធ្វើការបង្ហាញចេរញនូវរូបភាពបង្ហាញពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូនបត់អេក្រង់ជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Magic V6។ ស្មាតហ្វូនបត់អេក្រង់ជំនាន់ថ្មីនេះ នឹងក្លាយជាគូប្រជែងជាមួយនឹង Oppo N6 ដែលត្រូវបានគេដឹងថា អាចនឹងប្រកាសចេញក្នុងពេលប្រហាក់ប្រហែលគ្នានៅក្នុងប្រទេសចិន ក៏ដូចជានៅទីផ្សារសកលផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយនៅថ្ងៃនេះ Honor ក៏បានបង្ហាញចេញនូវវីដេអូពាណិជ្ជកម្មដំបូងដែលបង្ហាញពី Magic V6 ជាមួយនឹងការឌីស្សាញស្រោបដោយស្បែកពណ៌ក្រហម។ ម៉ូដែលនេះត្រូវបានគេដឹងថា ជាម៉ូដែលពណ៌ក្រហមពិសេសសម្រាប់ Magic V6 ឬ Magic V6 Red Edition ហើយពណ៌ក្រហមថ្មីនេះ ត្រូវបាន Honor ហៅថា “Chitu Red” ដែលវាត្រូវបានឌីស្សាញរំលេចដោយពណ៌ក្រហមដិតនៅផ្ទៃខ្នងក្រោយ និងរំលេចដោយកងរង្វង់កញ្ចប់លែនកាមេរ៉ាពណ៌ទឹកមាស ក៏ដូចជាស៊ុមជុំវិញពណ៌ទឹកមាស ដែលមើលទៅពិតជាមានភាពប្រណិតខ្លាំងកម្រិត Premium មែនទែន។

 

Honor Magic V6 ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានជាសកលនៅថ្ងៃទី 01 ក្នុងខែមីនា ឆ្នាំ 2026 នៅក្នុងព្រឹត្តិការណ៍ 2026 MWC នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ ក្រៅតែពីការមានពណ៌ក្រហមថ្មីដ៏ទាក់ទាញទៅ Magic V6 ក៏មានការបង្កើននូវគុណភាពផលិតកម្រិតខ្ពស់ និងមានភាពធន់ក្នុងការប្រើប្រាស់ជាងជំនាន់មុនផងដែរ។

 

Honor Magic V6 នឹងបង្ហាញវត្តមានជាមួយជម្រើសពណ៌ក្រហម ទឹកមាស ខ្មៅ និង ស ហើយពណ៌មួយចំនួនអាចនឹងមានជម្រើសប្រើស្បែកជាមួយនឹងសារធាតុពិសេស Nano-level-coating ដែលផ្តល់នូវភាពធន់នឹងការកកិតឆ្កូត, ធន់នឹងទឹក និងមានអាយុកាលប្រើប្រាស់បានយូរឆ្នាំថែមទៀតផង។ តាមប្រភពបានបញ្ជាក់ទៀតថា Honor Magic V6 នឹងមានកម្រាស់ស្តើងជាង និងទំងន់ស្រាលជាងជំនាន់មុនបន្តិច។

 

ទៅលើកម្លាំងម៉ាស៊ីនវិញ Honor Magic V6 អាចនឹងត្រូវដាក់ឲ្យដំណើរការនៅលើបន្ទះឈីបកំពូលរបស់ Qualcomm គឺ Snapdragon 8 Elite Gen 5។ ស្មាតហ្វូនបត់អេក្រង់ជំនាន់ថ្មីនេះ នឹងមានថ្មទំហំធំដល់ 7,150mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនតាមរយះខ្សែសាក និងឆ្នាំសាក USB-C កម្លាំង 120W ហើយនិងគាំទ្រការសាកភ្លើងតាមរយះ Wireless Charging។ ដោយឡែកសម្រាប់ទំហំអេក្រង់របស់ Magic V6 ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែ បើតាមប្រភពបង្ហើបថា សម្រាប់អេក្រង់ខាងក្រៅអាចគាំទ្រកម្រិតបង្ហាញ  2420x1080px និងអេក្រង់ខាងក្នុងអាចគាំទ្រ 2352 x 2172px។ 

Magic V6 ក៏មានការដំឡើងមកជាមួយលែនកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដែលមាន (Main+ Ultra-wide + Periscope telephoto lens) ក្នុងនោះសម្រាប់ Mail Lens គឺមានសែនស័រទំហំធំដល់ 200MP។ សម្រាប់មុខងារសំខាន់ៗមួយចំនួនទៀតដែលនឹងមានមកជាមួយ Honor Magic V6 គឺមានដូចជា មុខងារ Proprietary RF and efficiency enhancement chips, ប្រព័ន្ធការពារទឹកពេញលេញ រួមនិងប្រព័ន្ធតភ្ជាប់បណ្តាញផ្កាយរណប “Beidou satellite communication” …ជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម